បញ្ញាសិប្បនិមិត្ត

ស្ថាប័នសារព័ត៌មានមួយប្រើ AI ឱ្យធ្វើជាពិធីករ ដើម្បីការពារការបង្ក្រាបពីរដ្ឋាភិបាល


ស្ថាប័នសារព័ត៌មានមួយនៅប្រទេសវេណេស៊ុយអេឡា បានប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI ឱ្យធ្វើជាពិធីករ ឬអានព័ត៌មានជំនួសមនុស្ស ដើម្បីការពារពីការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាល។ នេះជាការវិវត្តថ្មីមួយទៀតសម្រាប់វិស័យសារព័ត៌មាននៅលើពិភពលោក ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បញ្ញាសិប្បនិមិត្ត
ដោយ

លោក ខាឡូស ហ៊ឺតាស (Carlos Huertas) នាយកអង្គការ Connectas ដែលមានមូលដ្ឋាននៅប្រទេសកូឡុំប៊ី បានប្រើបញ្ញាសិប្បនិមិត្តឱ្យធ្វើជាពិធីករអានព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននៅប្រទេសវេណេស៊ុយអេឡា ក្នុងបំណងការពារអ្នកសារព័ត៌មានពីការបង្ក្រាបរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ។

បើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានឱ្យដឹងថា អ្នកសារព័ត៌មានយ៉ាងតិច១០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីពាក់កណ្ដាលខែមិថុនា ហើយមកដល់ពេលនេះអ្នកសារព័ត៌មានចំនួន៨នាក់ កំពុងជាប់ក្នុងពន្ធនាគារនៅឡើយ ក្រោមបទល្មើសមួយចំនួនរួមទាំងអំពើភេរវកម្មផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិបត្តិទីផ្សារលំនៅឋាននៅមហាយក្សចិន លែងជាប់គាំងហើយ ឫនៅ?

ព័ត៌មាន
បញ្ហាទីផ្សារលំនៅឋាននៅប្រទេសចិន នៅតែបន្តជាប់គាំង ពុំទាន់អាចរកច្រកចេញបាននៅឡើយទេ ដោយសារវិធានការដែលរដ្ឋាភិបាលចិន បានដាក់ចេញកន្លងមកមិនទា…

តើប្រទេសណាខ្លះជាគោលដៅកំពូលសម្រាប់ពលរដ្ឋអាម៉េរិករស់នៅសោយសុខជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្តន៍?

ព័ត៌មាន
ទោះបីជាសហរដ្ឋអាម៉េរិក គឺជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏មួយចំនួនធំនៃពលរដ្ឋអាម៉េរិក ដែលចូលនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ