អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា ស្រាក់ដៃគ្នារៀបចំ វេទិកាក្រុមហ៊ុនចុះបញ្ជី ដើម្បីបើកបង្ហាញពីវឌ្ឍនភាព របស់ធនាគារ អេស៊ីលីដា ទៅកាន់វិនិយោគិន


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានសហការជាមួយផ្សារមូលបត្រកម្ពុជា រៀបចំនូវកម្មវិធី វេទិកាក្រុមហ៊ុនចុះបញ្ជី នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទស្ដីពី វឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។
អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា ស្រាក់ដៃគ្នារៀបចំ វេទិកាក្រុមហ៊ុនចុះបញ្ជី ដើម្បីបើកបង្ហាញពីវឌ្ឍនភាព របស់ធនាគារ អេស៊ីលីដា ទៅកាន់វិនិយោគិន
ដោយ
អំពី Acleda Bank

កម្មវិធី វេទិកាក្រុមហ៊ុនចុះបញ្ចី ត្រូវបានធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយអំពីសក្តានុពលរបស់ធនាគារ អេស៊ីលីដា​ ដើម្បីឱ្យវិនិយោគិន បានឈ្វេងយល់​ពីកាលានុវត្តភាពរបស់ធនាគារ នាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងផ្តល់ឱកាសដល់វិនិយោគិន បានឃើញដោយផ្ទាល់ពីសកម្មភាព និងវឌ្ឍនភាព​នៃប្រតិបត្តិការ​អាជីវកម្ម​របស់ធនាគារផងដែរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជខ្មែរឈានមុខ ដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងការបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជននៅគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ជាធនាគារឌីជីថល ដែលមានបម្រើសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា សេវាធនាគារឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប័ណ្ណឥណទាន-ឥណពន្ធ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារជាច្រើនផ្សេងទៀត។ ធនាគារ អេស៊ីលីដា មានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរសរុបចំនួន ១២.០៧០នាក់ និងមានបណ្តាញប្រតិបត្តិការ​ចំនួន ២៦៤សាខា នៅទូទាំងប្រទេសកម្ពុជា។

ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង និងចុះបញ្ជីភាគហ៊ុន​ដោយជោគជ័យ​នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីវិនិយោគិនសរុបចំនួន ២.៤៩៦នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ភាគហ៊ុន ស្មើនឹង ១,០០៣១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួន ១៨.៤៨២នាក់ ស្មើនឹង ៣៥.៧០% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (Floating shares on CSX) មានចំនួន ៧៦.០៩៨.៣២៩ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា ទំហំជួញដូរនៅទីផ្សារមូលបត្រ (Trading volume) ចំនួន ៧៦.៧៧៣.៤៥១ ភាគហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុបចំនួន ៣,២៩ ទ្រីលានរៀល។

គួរំឭកថា នៅក្នុងអំឡុងឆ្នាំ២០១៩ សកម្មភាពជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមាន៖

-វិនិយោគិនសរុបចំនួន ២២.៤៤៧គណនី។

-ទំហំជួញដូរ (Trading volume) សរុបចំនួន ១៥.៤៨៩.៩០៥ភាគហ៊ុន។

-ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣០៥.៣០៤.៤៩៥ភាគហ៊ុន។

-មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ២,៨១ ទ្រីលានរៀល។

ប៉ុន្ដែ បន្ទាប់ពីវត្តមានរបស់ធនាគារ អេស៊ីលីដា នៅលើផ្សារមូលបត្រកម្ពុជា រហូតមកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា មានការកើនឡើង៖​

-វិនិយោគិនសរុបចំនួន ៥១.៧៧១គណនី។

-ទំហំជួញដូរ (Trading volume) សរុបចំនួន ១៦៨.៨០៧.៨២៩ភាគហ៊ុន។

-ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣.១២៨.៩១៤.៧៨៤ភាគហ៊ុន។

-មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ១១,២១ ទ្រីលានរៀល។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ​កម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់​បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និងអត្ថប្រយោជន៍​ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា​ ការជូនដំណឹងអំពី ផែនការយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។ ការប្រកាន់ខ្ជាប់របស់ធនាគារ ក្នុងការអនុវត្តដ៏ល្អបំផុត​ចំពោះអភិបាលកិច្ចសាជីវកម្ម បានដើរតួយ៉ាងសំខាន់បំផុត ក្នុងការទាក់ទាញ និងការកសាងទំនុកចិត្តជូន វិនិយោគិន និងភាគហ៊ុនិក ឱ្យចូលរួមចំណែកក្នុងទីផ្សារភាគហ៊ុន និងមានប្រតិបត្តិការជួញដូរ​យ៉ាងសកម្មជាបន្តបន្ទាប់។ លើសពីនេះទៀត ធនាគារ អេស៊ីលីដា​ ផ្តោតការយកចិត្តទុកលើនវានុវត្តន៍​បច្ចេកវិទ្យាឌីជីថល បានបង្កើនបទពិសោធន៍ និងប្រសិទ្ធភាព ក្នុងការបម្រើសេវាធនាគារជូនអតិថិជន និងសាធារណជន ប្រកបដោយគុណភាព​ ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៨លាននាក់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង ប្តេជ្ញាពង្រីកប្រតិបត្តិការកាន់តែខ្លាំងក្លា ដើម្បីសម្រេចមហិច្ឆតាឈរជើងរឹងមាំឲ្យបានរាប់រយឆ្នាំនៅកម្ពុជា

ព័ត៌មាន
ធនាគារ ជីប ម៉ុង ដែលជាក្រុមហ៊ុនមួយនៃសម្ព័ន្ធក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ