ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា


ភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា និងដើម្បីកំណត់អាទិភាព និងតម្រង់ទិសដៅការងារ ស្របតាមបរិការណ៍ថ្មី និងសក្តានុពលរបស់រាជបណ្ឌិត្យសភាកម្ពុជា សំដៅលើកបន្តកម្ពស់កេរ្តិ៍ឈ្មោះស្ថាប័ន ក៏ដូចជាពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសលើការងារស្រាវជ្រាវ និងការអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលរាជបណ្ឌិត្យ​​សភាកម្ពុជាខិតខំសម្រេចបាននាពេលកន្លងមក ពិសេសវចនានុក្រមខ្មែរ ​ឆ្នាំ២០២២ និងការអនុម័តវាក្យសព្ទថ្មី ក្នុងវិស័យវិទ្យាសាស្រ្តពិត ព្រមទាំងការងារសិក្សាស្រាវជ្រាវ និងបោះពុម្ភផ្សាយលើប្រធានបទសំខាន់ៗមួយចំនួន​ ដែលមានប្រយោជន៍ និងទទួលបានការចាប់អារម្មណ៍ទាក់ទាញខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យ​សភាកម្ពុជា ឱ្យកាន់តែមានគុណភាព​ និងប្រសិទ្ធភាព ហើយត្រូវសម្រិតសម្រាំងផ្តោតតែលើប្រធានបទដែលមានគុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាសម្រាប់បម្រើឱ្យការកំណត់និងការរៀបចំចក្ខុវិស័យ, គោលនយោយបាយ និងយុទ្ធសាស្រ្តនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ លើប្រធានបទសំខាន់ៗមួយចំនួន ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យ​សភាកម្ពុជារៀបចំធ្វើបច្ចុប្បន្នភាពនូវផែនការយុទ្ធសាស្រ្តបីឆ្នាំ បន្តពីផែនការយុទ្ធសាស្រ្តបីឆ្នាំ២០២២-២០២៤ ហើយអង្គភាពនីមួយៗនៃរាជបណ្ឌិត្យ​សភាកម្ពុជា ក៏ត្រូវរៀបចំនូវផែនការសកម្មភាពការងារ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តនេះ ដើម្បីកំណត់អាទិភាពការងារ និងធនធាន ទាំងហិរញ្ញវត្ថុ និងមនុស្ស សំដៅបង្កើនការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយចំពោះរាជបណ្ឌិត្យ​សភាកម្ពុជា ពីសំណាក់គ្រប់ក្រសួង ស្ថាប័ន និងដៃគូនានា ទាំងកម្រិតជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ មួយចំនួនដល់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យ​សភាកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធការងារឱ្យមានលក្ខណៈជាស្ថាប័ននីយកម្ម ជាជាងធ្វើតាមរបៀបជាបុគ្គល ដើម្បីនិរន្តភាពស្ថាប័ន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple និង Microsoft ចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបំផុតនៅអាស៊ាន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក ចំនួនពីរ គឺ Microsoft និង Apple បានបង្ហាញបំណងចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំប…

តើការជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធធនាគារ មានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច?

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ