គម្រោងព្រែកជីក ហ្វូណន តេជោ

ឯកឧត្តម ស៊ុន ចាន់ថុល វាយតម្លៃថា ការដោះសា្រយផលប៉ះពាល់ក្នុងគម្រោងព្រែកជីក ហ្វូណន តេជោ អាចចាយពេល១ឆ្នាំ ខណៈមកទល់ពេលនេះមិនទាន់ប៉ះពាល់ដល់ដីពលរដ្ឋនៅឡើយទេ


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា មកទល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់បានបង្កផលប៉ះពាល់ដល់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដោយសារគម្រោងព្រែកជីក ហ្វូណន តេជោ នៅឡើយទេ ដ្បិតថា រាជរដ្ឋាភិបាលអាចចំណាយពេលរហូតដល់១ឆ្នាំឯណោះ សម្រាប់រៀបចំដោះស្រាយផលប៉ះពាល់នេះឱ្យបានសមរម្យជូនប្រជាពលរដ្ឋ និងកុំឱ្យមានការព្រួយបារម្ភចំពោះការដោះស្រាយបញ្ហាសំណងនៃផលប៉ះពាល់ឱ្យសោះ។
គម្រោងព្រែកជីក ហ្វូណន តេជោ
ដោយ

នាពីធីបាឋកថាអំពីអត្ថប្រយោជន៍នៃព្រែកជីក ហ្វូណន តេជោ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងប្រាប់ដល់​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងព្រែកជីក ហ្វូណន តេជោ ថា កុំមានការព្រួយបារម្ភ និងកុំជឿតាមការញុះញង់មួយចំនួន ដែលថា រាជរដ្ឋាភិបាលយកដីធ្លីប្រជាពលរដ្ឋ និងដេញប្រជាពលរដ្ឋចេញដោយមិនមានដំណោះស្រាយ និងផ្តល់សំណងជូនឱ្យសោះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា មកទល់ពេលនេះរាជរដ្ឋាភិបាលមិនទាន់បានប៉ះពាល់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានមួយចង្អាមនៅឡើយទេ ពោលគឺបាន និងកំពុងរៀបចំបោះបង្គោលវាស់វែងតែប៉ុណ្ណោះ។ បន្ទាប់ពីវាស់វែងរួចក្រសួងសេដ្ឋកិច្ចនឹងចុះទៅវាយតម្លៃ និងដោះស្រាយផលប៉ះពាល់នេះ ខណៈក្រសួងសេដ្ឋកិច្ច ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហានេះរួចរាល់ហើយផងដែរ។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំរូបនេះ ការដោះស្រាយផលប៉ះពាល់លើគម្រោងព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ អាចចាយពេលរហូតដល់១ឆ្នាំឯណោះ។

​សូមជម្រាបថា គម្រោងព្រែកជីក ហ្វូណន តេជោ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ត្រូវសាងសង់ឡើងឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងកែប មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយពេលសាងសង់៤៨ខែ ដែលគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ ការអភិវឌ្ឍ​គម្រោងនេះអាចបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋប្រមាណជាង១ពាន់៥រយខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Euromoney បានប្រសិទ្ធិនាមធនាគារ មេយប៊ែង ជាធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាក្នុងឆ្នាំ២០២៤

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា ទទួលបានពានរង្វាន់ “ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ” ពីកម្…

កសិករកំពុងមមាញឹកជាមួយការផលិតផ្លែស្វាយខុសរដូវ ក្រោយតម្លៃហក់ឡើងខ្ពស់

ព័ត៌មាន
សមាជិកសហគមន៍កសិកម្ម សាមគ្គីតំបែរ កំពុងមមាញឹកជាមួយការផលិតស្វាយខុសរដូវសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារជាមួយក្តីរំពឹងទទួលបានទិន្នផល និងតម្លៃស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ