ថាមពលសូឡា

កំណើនវិស័យថាមពលសូឡានៅអាស៊ាន រងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន


កំណើននៃវិស័យថាមពលសូឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក ពោលគឺសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
ថាមពលសូឡា
ដោយ

អនាគតនៃឧស្សាហកម្មថាមពលសូឡា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទំហំធំបំផុតទី២ក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈដែលសហរដ្ឋអាម៉េរិក គ្រោងកំណត់យកពន្ធខ្ពស់លើបន្ទះឈីបដែលនាំចូលពីតំបន់អាស៊ីអាគ្នេយ៍។

នៅពេលនេះ បណ្ដាក្រុមហ៊ុនចិន ដែលបង្កើតរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កំពុងទទួលរងការចោទប្រកាន់ថា កំពុងគេចពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកលើទំនិញចិន។

យ៉ាងហោចណាស់ មានក្រុមហ៊ុនផលិតបន្ទះសូឡាចិនចំនួន៣ រួមទាំងក្រុមហ៊ុន (ឡុងអ៊ី) Longi និងក្រុមហ៊ុន Trina Solar ដែលបានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា កំពុងស្ថិតក្រោមការត្រួតពិនិត្យ និងស៊ើបអង្កេតដោយសហរដ្ឋអាម៉េរិក។

យោងតាមស្ថាប័នស្រាវជ្រាវ Bloomberg NEF ដែលជាផ្នែកមួយនៃសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានឱ្យដឹងថា ប្រទេសទាំង៤ខាងលើនេះ មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៤០% នៃសមត្ថភាពផលិតកម្មបន្ទះសូឡាទូទាំងពិភពលោក ហើយក្រុមហ៊ុនចិនជាច្រើនផ្សេងទៀត ដែលមានរោងចក្រនៅក្នុងប្រទេសទាំង៤ខាងលើនេះ កំពុងស្វែងរកទីផ្សារផ្សេងៗ ដើម្បីជំនួសទីផ្សារសហរដ្ឋអាម៉េរិក។

ភាពមិនប្រាកដប្រជានេះ បង្ហាញពីបញ្ហាប្រឈមកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលស្អាត នៅពេលដែលសហរដ្ឋអាម៉េរិក អឺរ៉ុប និងប្រទេសដទៃទៀតព្យាយាមដណ្តើមយកចំណែកទីផ្សារពីប្រទេសចិន ដែលនាំមុខគេទូទាំងពិភពលោកក្នុងការផលិតបន្ទះសូឡា និងអាគុយរថយន្តអគ្គិសនី។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាចិន ក៏កំពុងជួបបញ្ហាប្រឈមនឹងការផលិតលើសតម្រូវការកាន់តែច្រើនឡើងនៅក្នុងស្រុកផងដែរ ដែលបានបង្ខំឱ្យក្រុមហ៊ុនចិនតូចៗមួយចំនួនបិទទ្វារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណត់ហេតុកិច្ចប្រជុំបង្ហាញថា ធនាគារកណ្ដាលអាម៉េរិក មានភាគរយខ្ពស់ដែលអាចនឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ឆ្នាំនេះ

ព័ត៌មាន
កំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាម៉េរិក កាលពីចុងខែកក្កដា កន្លងទៅ បានបង្ហាញថា ធនាគារកណ្តាលអាម៉េរិក មានភាគរយខ្ពស់ក្នុងការបញ្ចុះអត្…

ឥណ្ឌា នឹងចំណាយថវិកា៣០០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធរំដោះគ្រោះទឹកជំនន់

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌានឹងចំណាយថវិកាជិត៣០០លានដុល្លារ ដើម្បីពង្រីកអាងស្តុកទឹកមានបឹងជាដើម និងសង់ប្រព័ន្ធលូនៅតាមទីក្រុងចំនួន៧ រួមទាំងទីក្រុងមុមបៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ