កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ តើសម្តេចតេជោ បានមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗណាខ្លះ?


ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំរដ្ឋ/ប្រមុខរដ្ឋ សំខាន់ៗ ជាច្រើនរូប នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
តើសម្តេចតេជោ បានមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗណាខ្លះ?

ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេរភាគីជាមួយបណ្ដាថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ថ្នាក់ដឹកនាចិន, វៀតណាម, ថៃ, ហ្វីលីពីន និងថ្នាក់ដឹកនាំនៃប្រទេសឡាវជាដើម។ ក្នុងជំនួបទ្វេភាគីទាំងនោះ ក៏រវាងថ្នាក់ដឹកនាំអាស៊ាន និងបណ្ដាថ្នាក់ដឹកនាំរដ្ឋ/ប្រមុខរដ្ឋទាំងនោះ ក៏បានទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ជាច្រើនផងដែរ។

Story: នៅថ្ងៃទី៨ ខែវិច្ឆិកា ជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ក្នុងនោះដែរ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។

លើសពីនោះ ភាគីកម្ពុជា និងវៀតណាម ក៏បានជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗ ទៅកាន់គ្នាទៅវិញទៅមក។ លើសពីនោះភាគីទាំង២ ក៏បានអញ្ជើញជាសហធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន១១ ផងដែរ។

ដោយឡែក នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជជែកពិភាក្សានូវទំនាក់ទ្វេរភាគី។ នាជំនួបនោះ សម្ដេច ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីសម្ពោធជានិមិត្តរូបផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក៏ដូចជា អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន១៨ ផងដែរ។

ដោយឡែក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ពិភាក្សាអំពីបញ្ហាអាស៊ាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំ វិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ។ភាគីទាំងពី២ ក៏បានឯកភាពគ្នា នៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេស២ គោលដៅទេសចរមួយ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម តាមរយៈការស្វែងរកសក្តានុពលលើការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ឲ្យបានដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ ខណៈនៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានជិត៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណារក្សាឲ្យបាននូវសាមគ្គីភាព និងមជ្ឈភាព អាស៊ាន។ ក្នុងនោះដែរ ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,កសិកម្ម,ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន ជាដើម។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហ្វីលីពីន នៅថ្ងៃដដែលនោះ សម្ដេច ហ៊ុន សែន ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក ផាន់ខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។ នៅកិច្ចពិភាក្សានោះសម្ដេចតេជោ និងលោក វិផាវ៉ាន់ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង។ សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម,ទេសចរណ៍,ថាមពល និងការតភ្ជាប់ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាទាំងអស់គ្នា៕




អត្ថបទបន្ទាប់


តើនឹងមានអ្វីពិសេសនៃជំនួបទល់មុខគ្នាជាលើកដំបូងរវាងបុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង និងលោក ចូ បៃដិននៅសប្ដាហ៍ក្រោយ?

ព័ត៌មាន
មេដឹកនាំនៃប្រទេសមហាអំណាចទី១ និងទី២របស់ពិភពលោកនឹងណាត់ជួបពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ ចន្ទ ទី ១៤ វិច្ឆិក…

ផ្ទុះកូវីដ១៩ខ្លាំងឡើងវិញនៅចិន ធ្វើឱ្យតម្លៃទំនិញសាកលធ្លាក់ចុះ ខណៈការរឹតត្បិតក្នុងប្រទេសមួយនេះត្រូវពន្យារពេលយូរទៀត

ព័ត៌មាន
តម្លៃទំនិញសាកលសំខាន់ៗពិសេសវត្ថុធាតុដើម បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ខណៈប្រទេសចិន បានជួបនូវការផ្ទុះឡើងវិញការរីករាលដាលជំងឺកូវី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ