អត្ថបទពាណិជ្ជកម្ម

BNI កម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអន សែនសុខ ក្រោមប្រធានបទ Breakthrough to Level UP Your Business


BNI កម្ពុជា ដែលជាបណ្ដាញធុរកិច្ចធំមួយ គ្រោងនឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅក្នុងខែសីហាខាងមុននេះ នៅផ្សារទំនើបអ៊ីអន សែនសុខ ក្រោមប្រធានបទ Breakthrough to level up your business។ ពិធីជួបជុំដ៏ធំ ដែលមានម្ចាស់អាជីវកម្មរាប់ពាន់នាក់ចូលរួមនេះ រៀបចំឡើង ក្នុងគោលបំណងកសាងទំនាក់ទំនងអាជីវកម្ម និងដុសខាត់គំនិតថ្មីៗសម្រាប់សមាជិកជាម្ចាស់អាជីវកម្មទាំងអស់ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍអាជីវកម្មក្នុងពេលដែលលំបាកនាពេលបច្ចុប្បន្ន។
BNI កម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអន សែនសុខ ក្រោមប្រធានបទ Breakthrough to Level UP Your Business
ដោយ
អំពី BIN cambodia

លោក ឡុក ស្មីតសាមឌី ប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖

“ការរៀបចំមហាសន្និបាត BNI កម្ពុជា ២០២៤ នេះ ជាឱកាសដែលសមាជិកបង្កើតទំនាក់ទំនងជាមួយសមាជិក BNI ទូទាំងប្រទេស និង រៀនសូត្រពី យុទ្ធសាស្ត្ររីកចម្រើនពីវាគ្មិនសំខាន់ៗថ្នាក់ជាតិ និងអន្តរជាតិ។ នៅថ្ងៃនោះផងដែរយើង ក៏មានការផ្ដល់ពានរង្វាន់​ទទួលស្គាល់ដល់លោកអ្នកដែលបានខិតខំប្រឹងប្រែងមួយឆ្នាំកន្លងផុតទៅ” ។

BNI គឺជាស្ថាប័ន ដែលជោគជ័យជាងគេបំផុតនៅលើពិភពលោកក្នុងចំណោមស្ថាប័នប្រភេទដូចគ្នា។ បច្ចុប្បន្ននេះ BNI មានជាង 11,204 Chapter ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង​ប្រទេសជាង ៨០ ​ដែលរួមមានសមាជិក​ជិត ៣២ម៉ឺននាក់។

សមាជិករបស់ BNI ទូទាំងពិភពលោក កាលពីឆ្នាំ២០២៣ បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន​ ១៤,៦ លានឱកាសអាជីវកម្ម ហើយបង្កើតជាប្រាក់ចំណូល​បានជាង​ ២២,១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សមាជិករបស់​ BNI នៅកម្ពុជា បានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន​ ១០ ម៉ឺនឱកាសអាជីវកម្ម​ដែលបង្កើតជា​ប្រាក់ចំណូលបានជាង ៩៣ លានដុល្លាអាមេរិក ខណៈនៅកម្ពុជាបច្ចុប្បន្នមាន Chapter ចំនួន ៤៧ ហើយមាន​សមាជិក ១ ៧៨៤ នាក់។

BNI កម្ពុជា ត្រូវបាននាំមកកាន់នៅកម្ពុជា​ នៅឆ្នាំ ២០១៣ ដោយមានលោក ឡុក ស្មីតសាមឌី គឺជា​ប្រធាន ហើយបច្ចុប្បន្ន ស្ថាប័ននេះ ត្រូវបានទទួលស្គាល់ថា ជា​បណ្ដាញធុរកិច្ចឈានមុខគេមួយនៅកម្ពុជា។

លោក​ ឡុក ស្មីតសាមឌី​ បានពន្យល់ថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិក​នឹងទទួលបាននូវ​ចំណេះដឹង​ ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន។

ទន្ទឹមនឹង​នេះ ម្ចាស់​អាជីវកម្មផ្សេងៗទៀត ក៏​មានឱកាស​ក្នុងការ​កសាង​ទំនាក់ទំនងបន្ថែមទៀត​ជាមួយនឹងសមាជិក​ ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹង​អាជីវកម្ម​នានា ដែលធ្វើឲ្យពួកគាត់​អាច​ទទួលបាន​នូវ​​គម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។

លោក ឡុក ស្មីតសាមឌី បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់​បានស្គាល់ BNI សូមឲ្យគាត់​ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល និងក្រុងព្រះសីហនុ គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីក​អាជីវកម្ម​របស់គាត់បាន សូម​ឲ្យគាត់អញ្ជើញចូល។ ហើយការចូល BNI នេះគឺល្អមែនទែន” ។

ក្នុងនាមតំណាងឲ្យ BNI កម្ពុជា លោក ឡុក ស្មីតសាមឌី ក៏បានថ្លែងអំណរគុណដល់ម្ចាស់​ឧបត្ថម្ភ​របស់​មហាសន្និបាត​ដ៏ធំប្រចាំឆ្នាំ២០២៤ របស់ BNI Cambodia នេះផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃកំពុងជួបចលាចលក្រោយរោងចក្ររាប់ពាន់បានបិទទ្វារជាបន្តបន្ទាប់ ខណៈទំនិញចិនថោកៗហូរចូលទីផ្សារយ៉ាងគំហុក

ព័ត៌មាន
សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងជួបភាពចលាចលដោយសាររោងចក្ររហូតដល់ទៅជិត២ពាន់រោងចក្របាន…

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យច្បាស់ ពាក់ព័ន្ធករណីជនជាតិវៀតណាម៦នាក់ ស្លាប់ ដោយសារការបំពុលក្នុងសណ្ឋាគារ

ព័ត៌មាន
បន្ទាប់ពីមានហេតុការណ៍ស្លាប់ជនជាតិវៀតណាមចំនួន ៦នាក់ ដោយសារការបំពុលនៅក្នុងសណ្ឋាគារប្រណីតមួយនៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែ កក្កដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ