ក្របខណ្ឌសេដ្ឋកិច្ច IPEF

អាមេរិកសង្ឃឹមថាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនផ្ដួចផ្ដើម នឹងមានវឌ្ឍនភាពច្រើននៅឆ្នាំ២០២៣


រដ្ឋបាលលោក ចូ បៃឌិន កំពុងមានក្តីសង្ឃឹមថា នឹងបង្កើតនូវវឌ្ឍនភាពជាច្រើនក្នុងឆ្នាំ២០២៣នេះ ចំពោះក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ហៅកាត់ថា IPEF ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិកខ្លួនឯង។ គោលដៅនេះ គឺត្រូវតែបង្កើតឱ្យបានឆាប់រហ័ស ដើម្បីចែករំលែកវិធានការសម្រាប់តំបន់នេះ ជាពិសេសពាក់ព័ន្ធនឹងវិស័យឌីជីថល និងការទទួលបានមកវិញនូវគំនិតផ្តួចផ្តើមថ្មី អំឡុងពេលមានភាពតានតឹងរវាងអាមេរិក និងចិន សម្រាប់ភាពជាអ្នកមានឥទ្ធិពលមកលើសេដ្ឋកិច្ចនៅអាស៊ី។
អាមេរិកសង្ឃឹមថាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនផ្ដួចផ្ដើម នឹងមានវឌ្ឍនភាពច្រើននៅឆ្នាំ២០២៣
ដោយ

IPEF ដែលរួមមានប្រទេសសមាជិកចំនួន១៤ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីខែឧសភាកន្លងទៅ ហើយកិច្ចចរចាកម្រិតការងារ បានចាប់ផ្តើមធ្វើឡើងកាលពីចុងឆ្នាំ២០២២។ លោកស្រី Sarah Bianchi លើកឡើងថា បច្ចុប្បន្នអាមេរិកកំពុងធ្វើការជាមួយដៃគូ IPEF របស់ខ្លួន ដើម្បីចរចានូវកាលវិភាគការងារសម្រាប់ឆ្នាំ២០២៣នេះ ដោយកំពុងព្យាយាមធ្វើឱ្យបានកាន់តែលឿន តាមដែលអាចធ្វើបាន។

ទោះបី IPEF នឹងបានបញ្ជាក់ពីការលុបបំបាត់ ឬកាត់បន្ថយរនាំងពន្ធគយក៏ពិតមែន ប៉ុន្តែក្របខណ្ឌសេដ្ឋកិច្ចនេះ នឹងផ្តោតទៅលើការបង្កើតវិធានសម្រាប់សេដ្ឋកិច្ចឌីជីថលដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស និងកិច្ចសហប្រតិបត្តិការទៅលើខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផល ដូចជា បន្ទះឈីបជាដើម។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei លោកស្រី Sarah Bianchi បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃពាណិជ្ជកម្មបែបឌីជីថល។ ពាណិជ្ជកម្មជាច្រើននៅក្នុងសតវត្សទី២១នេះ គឺធ្វើតាមរយៈគំរូឌីជីថល។ ដូច្នេះ លោកស្រីចង់ឱ្យមានភាពប្រាកដប្រជានូវប្រព័ន្ធឌីជីថលមួយដែលសេរី និងបើកចំហរ ដែលល្អសម្រាប់អ្នកប្រើប្រាស់ និងល្អសម្រាប់អាជីវកម្មតូចៗ ដែលព្យាយាមនាំចេញផលិតផលរបស់ពួកគេ។

យោងតាមតំណាងពាណិជ្ជកម្មអាមេរិក ភាគីចរចាដែលមកពីប្រទេសចូលរួម បានចាប់ផ្តើមពិភាក្សាលើកិច្ចការពារអ្នកប្រើប្រាស់ និងការរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន នៅក្នុងប្រតិបត្តិការអនឡាញ ជំរុញសមត្ថភាព AI ដែលអាចជឿជាក់បាន និងវិធានសន្តិសុខអ៊ីនធឺណែត។

គួរឱ្យដឹងថា ចិនបាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងវិធានការឌីជីថលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីឆ្នាំមុន ចិនបានចាប់ផ្តើមចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល។ ហើយកាលពីខែកញ្ញា ឆ្នាំ២០២១ ចិនបានស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Foxconn ពង្រីកការវិនិយោគនៅម៉ិចស៊ីកូ ដើម្បីត្រៀមផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កំពុងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសម៉ិចស៊ីកូ ដើម្បីបំពេញតម្រូវការសម្រាប់រថយន្តអគ្គិសនី នៅតំ…

អគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានសម្ពោធជាផ្លូវការដោយ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម

ព័ត៌មាន
អគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលទើបបានធ្វើពិធីសម្ពោធជាផ្លូវការដោយ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម ព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ