កម្ពុជាត្រូវបញ្ចូលក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកឬអត់មិនមែនជាបញ្ហារបស់កម្ពុជាទេ!

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាត្រូវបញ្ចូលក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ឬអត់មិនមែនជាបញ្ហាឡើយ


ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬដែលហៅជាភាសាអង់គ្លេសថា Indo-Pacific Economic Framework - IPEF ជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងត្រូវបានប្រកាសដាក់ចេញជាផ្លូវការកាលពីថ្ងៃទី២៣ខែឧសភា ជាមួយនឹងសមាជិកដំបូងចំនួន១៣ប្រទេស ហើយក្នុងនោះក៏មានសមាជិកពីប្រទេសតំបន់អាស៊ានភាគច្រើនផងដែរ ប៉ុន្តែគ្មានឡើយកម្ពុជាជាសមាជិក។
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាត្រូវបញ្ចូលក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ឬអត់មិនមែនជាបញ្ហាឡើយ
ដោយ

ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី១៣កក្កដាថា សហរដ្ឋអាមេរិកមានមោទនភាពលើសមាជិកទាំងអស់ បូករួមទាំង៧ប្រទេសមកពីអាស៊ាន ហើយរីករាយនឹងធ្វើការរួមគ្នាដើម្បីអនុវត្តក្របខណ្ឌមួយនេះ។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា កម្ពុជាបានចូលជាសមាជិក ឬអត់ មិនមែនជាបញ្ហារបស់កម្ពុជានោះទេ ព្រោះកម្ពុជាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយនៅពេលក្របខណ្ឌនេះ ត្រូវបានបង្កើតឡើងដំបូង។

ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣កក្កដា ដែលបានចោទសួរថា បច្ចុប្បន្នប្រទេសអាស៊ានតែ៧ប៉ុណ្ណោះក្នុងចំណោម១០ ដែលជាសមាជិករបស់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) តើអាមេរិកនឹងបញ្ចូលសមាជិកបន្ថែមពីលើសមាជិកបច្ចុប្បន្នដែរឬទេ?

លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានអះអាងថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ជាក្របខណ្ឌមួយដ៏ល្អ ហើយអាមេរិកមានមោទនភាព នឹងសមាជិកទាំងអស់ រួមទាំងសមាជិក៧ប្រទេសមកពីតំបន់អាស៊ាន។ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះបន្តថា អ្វីដែលគេត្រូវធ្វើនៅពេលនេះ គឺត្រូវធ្វើការងារនេះរួមគ្នា ដើម្បីអនុវត្តក្របខណ្ឌសេដ្ឋកិច្ចមួយនេះ សម្រាប់ជាប្រយោជន៍នៃប្រជាជនយើងទាំងអស់។

ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តមជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ខេមបូណូមីសថា៖ នៅពេលដែលក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ត្រូវបានប្រកាសបង្កើតឡើងកម្ពុជាពុំទទួលបានការអញ្ជើញ ឫទំនាក់ទំនងណាមួយសំរាប់ការចូលរួមនោះទេ ហើយកម្ពុជាត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌនេះ ឬក៏អត់ មិនមែនជាបញ្ហាសំរាប់កម្ពុជាឡើយ។

ឯកឧត្តមជុំ សន្ទរី សង្កត់ធ្ងន់ថា៖ ពេលនេះកម្ពុជាកំពុងយកចិត្តទុកដាក់ និងទទួលបានផលចំណេញពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយឡែកសំរាប់ការចូលរួមជាមួយក្របខណ្ឌ IPEF ក្នុងថ្ងៃអនាគតឬអត់ គួរត្រូវបានលើកឡើងសំរាប់ការពិនិត្យពិចារណា បន្ទាប់ពីមានការអញ្ជើញ ឬទំនាក់ទំនងណាមួយឲ្យកម្ពុជាចូលរួម។

សូមជម្រាបថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ បានប្រកាសជាផ្លូវការ នូវការបង្កើតផែនការសេដ្ឋកិច្ចថ្មីរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដែលត្រូវបានគេស្គាល់ឈ្មោះថា Indo-Pacific Economic Framework - IPEF ឬមានន័យជាខេមរភាសាថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។

IPEF មានសមាជិកសរុប១៣ប្រទេស ក្នុងនោះមានប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៧ ដូចជា ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រុយនេ ខណៈសមាជិក៦ប្រទេសទៀតរួមមាន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូ ង ឥណ្ឌា អូស្ត្រាលី និងញូហ្សេលែន។ បើគេបូកបញ្ចូលគ្នាទៅ សមាជិករបស់ IPEF ទាំងអស់មាន GDP សរុបស្មើនឹងប្រហែល ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូល៕




អត្ថបទបន្ទាប់


លោកចូ បៃដិន បរាជ័យក្នុងការធានាសន្តិសុខ និងកិច្ចសន្យាប្រេងជាមួយសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំកំពូលអារ៉ាប់

ព័ត៌មាន
លោកប្រធានាធិបតីលោកចូ បៃដិន (Joe Biden) បានប្រាប់មេដឹកនាំអារ៉ាប់កាលកាលពីចុងសប្ដាហ៍មុននេះថា សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូ និងមិនចាកចេ…

ប្រធានាធិបតីថ្មីហ្វីលីពីនលោក ម៉ាកូស ចង់បើកចរចាឡើងវិញអំពីគម្រោងកម្ចីជិត៥ពាន់លានដុល្លារពីប្រទេសចិន

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានបញ្ជាឱ្យក្រសួងដឹកជញ្ជូនហ្វីលីពីនធ្វើការចរចាឡើងវិញ អំពីកិច្ចព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ