កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP

កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៤ពាន់លានដុល្លារ កើនឡើង២១% នៅ៧ខែឆ្នាំនេះ


បើទោះបីសេដ្ឋកិច្ចកម្ពុជា និងលើពិភពលោកមានកំណើនយឺត និងបន្តរងនូវសម្ពាធដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងអតិផរណាក្តី ប៉ុន្ដែការនាំចេញទំនិញរបស់កម្ពុជាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅតែបង្ហាញសញ្ញាវិជ្ជមាននៅប៉ុន្មានខែកន្លងមកនេះ។
កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP
ដោយ

ជាក់ស្តែង បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅរយៈពេល៧ខែដើមឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត៤ពាន់៦រយលានដុល្លារកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀង RCEP នេះ វានឹងធ្វើឲ្យការដោះដូរពាណិជ្ជកម្មកម្ពុជាមានកំណើនកាន់តែប្រសើរនៅឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សម្រេចបានជិត៤ពាន់៦រយលានដុល្លារ នៅ៧ខែឆ្នាំនេះកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជុំវិញកំណើននាំចេញក្រោមកិច្ចព្រមព្រៀងនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា តាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀង RCEP បានជំរុញឲ្យការធ្វើពាណិជ្ជកម្មកម្ពុជាកាន់តែមានភាពប្រសើរឡើងជាលំដាប់ តួយ៉ាងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសនៅក្នុងក្របខណ្ឌកិច្ច RCEP នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបជាមួយកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងសហគមអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ដែលមិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះ។ តាមរយៈភាពល្អប្រសើរនេះ លោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមកិច្ចព្រមព្រៀង RCEP នឹងនៅតែមានការកើនឡើងខ្ពស់នៅឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤ខាងមុខ ក៏ដោយសារទំនិញកម្ពុជានៅតែមានសក្តានុពល និងមានកម្លាំងខ្លាំងក្នុងការទទួលបានការបញ្ជាទិញក្រោមកិច្ចព្រមព្រៀង RCEPនេះ ពិសេសទំនិញកសិកម្មតែម្តង។ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយទាក់ទាញវិនិយោគិនពីបណ្តាប្រទេសជាសមាជិក RCEP ឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើនផងដែរ។
យ៉ាងណាមិញឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់កាលពីពេលកន្លងមកថា អាសិបត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន២៦,២ទ្រីលានដុល្លារ។ ជាមួយគ្នានេះ អាសិបតំណាងឱ្យ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨%នៃពាណិជ្ជកម្មពិភពលោក និង៣២,៥%នៃការវិនិយោគសកល។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP) មានប្រទេសជាសមាជិកចំនួន១៥ រួមមានប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតលើពិភពលោក៕




អត្ថបទបន្ទាប់


ការនាំចេញកង់និងគ្រឿងបង្គុំកង់នាំមុខគេក្នុងចំណោមមុខទំនិញ ដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

ព័ត៌មាន
ការនាំចេញកង់ និងគ្រឿងបង្គុំកង់ បានក្លាយជាទំនិញដែលមានការនាំចេញច្រើនជាងគេក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ពោលគឺចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២…

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរំពឹងថា ឆ្នាំនេះសេដ្ឋកិច្ចតំបន់នឹងទទួលបានកំណើន៤,៦ ភាគរយ ហើយឡើងដល់ជិត៥ ភាគរយនៅឆ្នាំ២០២៤

ព័ត៌មាន
ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបង្ហាញនូវក្តីរំពឹងទុកថា តំបន់នឹងទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,៦ភាគរយនៅក្នុងឆ្នាំ២០២៣ នេះ ហើយនិងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ