អាស៊ានរំពឹងថា នឹងទទួលកំណើន៤,៦ភាគរយនៅឆ្នាំនេះ

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរំពឹងថា ឆ្នាំនេះសេដ្ឋកិច្ចតំបន់នឹងទទួលបានកំណើន៤,៦ ភាគរយ ហើយឡើងដល់ជិត៥ ភាគរយនៅឆ្នាំ២០២៤


ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបង្ហាញនូវក្តីរំពឹងទុកថា តំបន់នឹងទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,៦ភាគរយនៅក្នុងឆ្នាំ២០២៣ នេះ ហើយនិងកាន់តែវិជ្ជមាន ពោលគឺឡើងដល់ ៤,៩ ភាគរយនៅឆ្នាំ២០២៤ ។ តាមស្ថិតិបានអះអាងថា នៅពេញមួយឆ្នាំ២០២២ កន្លងទៅ តំបន់ ទទួលបានលំហូរទុនវិនិយោគបរទេសសរុបដល់ទៅ ជាង ២២៤ ពាន់លានដុល្លារ កើនឡើងប្រមាណជា ៥,៥ភាគរយ ។
អាស៊ានរំពឹងថា នឹងទទួលកំណើន៤,៦ភាគរយនៅឆ្នាំនេះ
ដោយ

យោងតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបានបន្ទាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី ៥៥ដែលរៀបចំឡើងនៅក្នុងទីក្រុងសេម៉ារ៉ាំង ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់តំបន់ បានគាំទ្រនូវការព្យាករណ៍សេដ្ឋកិច្ចដែលបានធ្វើដោយធនាគារ អភិវឌ្ឈន៍អាស៊ី ដែលបានអះអាងថា តំបន់នឹងទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,៦ភាគរយនៅក្នុងឆ្នាំ២០២៣ នេះ ហើយនិងកាន់តែវិជ្ជមាន ពោលគឺឡើងដល់ ៤,៩ ភាគរយនៅឆ្នាំ២០២៤។

តាមស្ថិតិដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា ពាណិជ្ជកម្មនៅក្នុងតំបន់កាលពីឆ្នាំ២០២២ មានទំហំសរុបដល់ទៅ ៣ ៨៤៧ ពាន់លានដុល្លារ កើនឡើងប្រមាណជាជិត ១៥ភាគរយ ដោយសារការពង្រីកស្ថិតិពាណិជ្ជកម្មប្រេងឥន្ធនៈនិងផលិតផលអេឡិចត្រូនិក ខណៈដែលពាណិជ្ជកម្មអន្តរអាស៊ានមានកំណើនកើនឡើង ជាង ២១ ភាគរយ ។
ប្រភពដដែលបានបន្តទៀតថា លំហូរទុនវិនិយោគបរទេសមកក្នុងតំបន់អាស៊ានកាលពីឆ្នាំ២០២២ បានឡើងដល់តម្លៃ ជាង ២២៤ ពាន់លានដុល្លារ កើនឡើងប្រមាណជា ៥,៥ភាគរយ ដោយសកម្មភាពវិនិយោគភាគច្រើនគឺនៅលើវិស័យសេវាកម្ម ។
ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានប្រកាសទទួលស្គាល់ផងដែរអំពីកំណើននៃភ្ញៀវទេសចរ ដោយនៅក្នុងឆ្នាំ២០២២ ដោយតំបន់ទាំងមូលទាក់ទាញទេសចរសរុបប្រមាណជា ជាង ៤៣ លាននាក់ នៅក្នុងនោះភ្ញៀវទេសចរឆ្លងតំបន់អាស៊ាន គឺមានទំហំប្រមាណជា ជិត ៥០ ភាគរយ ។
ទន្ទឹមនឹងនោះ ក្រុមមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានកត់សម្គាល់ថា ទោះបីជាអតិផរណាពិភពលោកបានធ្លាក់ចុះក៏ដោយ ក៏តម្លៃអាហារ និងថាមពលនៅតែផុយស្រួយ ដោយសារភាពងាយរងគ្រោះដែលបណ្តាលមកពីជម្លោះអូសបន្លាយនៅអឺរ៉ុបខាងកើត។
កិច្ចប្រជុំក៏បានទទួលស្គាល់ថាសក្តានុពលសម្រាប់រយៈពេលបន្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយប្រទេសសេដ្ឋកិច្ចធំៗអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកទោះជាវិស័យធនាគារក្នុងតំបន់នៅតែមានស្ថិរភាពក៏ដោយចុះ។
ពួកមេដឹកនាំសេដ្ឋអាស៊ានក៏បានសង្កត់ធ្ងន់ថាភាពតានតឹងខាងភូមិសាស្ត្រនយោបាយអាចរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក៏បានទទួលស្គាល់ថាភាពតានតឹងទាំងនេះអាចនាំឱ្យមានការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃគោលនយោបាយ ទីបំផុតវានឹងជះឥទ្ធិពលដល់ទំនុកចិត្តទីផ្សារ កាត់បន្ថយការវិនិយោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកនៃកំណើនរយៈពេលវែងនៅក្នុងតំបន់៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៤ពាន់លានដុល្លារ កើនឡើង២១% នៅ៧ខែឆ្នាំនេះ

ព័ត៌មាន
បើទោះបីសេដ្ឋកិច្ចកម្ពុជា និងលើពិភពលោកមានកំណើនយឺត និងបន្តរងនូវសម្ពាធដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងអតិផរណាក្តី ប៉ុន្…

ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏កំពូលរបស់ប្រទេសចិននៅក្នុងខែកក្កដាទោះជាមានការបញ្ចុះតម្លៃតិចតួចក៏ដោយ

ព័ត៌មាន
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហាថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងខែក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ