អ្នកជំនាញព្រមានថាចិននឹងកាន់តែខិតជិតរុស្ស៊ី

តើចិននឹងកាន់តែខិតជិតរុស្ស៊ីដែរទេ បើអាមេរិកដាក់ទណ្ឌកម្មលើចិន?


អ្នកជំនាញនយោបាយអន្តរជាតិ បានព្រមានថា ការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងវិបត្តិនៅអ៊ុយក្រែន រាលដាលលើទីក្រុងប៉េកាំង អាចមានគ្រោះថ្នាក់ត្រលប់មកសហរដ្ឋអាមេរិកខ្លួនឯងវិញ។ គ្រោះថ្នាក់ចំពោះអាមេរិក ក៏ដោយសារតែ ទណ្ឌកម្ម នឹងជំរុញឱ្យចិននិងរុស្ស៊ីកាន់តែខិតចូលស្និទ្ធជាមួយគ្នាកាន់តែខ្លាំងជាងបច្ចុប្បន្នទៅទៀត និងធ្វើឱ្យឥទ្ធិពលរបស់អាមេរិកលើឆាកអន្តរជាតិ ចុះខ្សោយផងដែរ។
អ្នកជំនាញព្រមានថាចិននឹងកាន់តែខិតជិតរុស្ស៊ី
ដោយ

ការព្រមានរបស់អ្នកជំនាញ ធ្លាក់មកស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងដំឡើងសម្លេងលើទីក្រុងប៉េកាំង កុំឲ្យគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមSouth China Morning Post.

អ្នកជំនាញនយោបាយអន្តរជាតិបានព្រមានថា បញ្ហាដំបូងដែលអាមេរិក នឹងជួបប្រទះបើហ៊ានតែដាក់ទណ្ឌកម្មទៅលើចិន ទាក់ទិនសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះ គឺ ទាក់ទងនឹងវិស័យសន្តិសុខថាមពលតែម្ដង។ គេត្រូវដឹងថា ចិនអស់ពេលជាច្រើនឆ្នាំមកហើយ បានក្លាយជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោក ដោយសារតែតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងស្រុក។ ក្នុងន័យនេះ បើអាមេរិកហ៊ានតែដាក់ទណ្ឌកម្មលើចិន នោះចិននឹងងាករករុស្ស៊ីកាន់តែខ្លាំង ពិសេសការស្វែងការនាំចូលប្រេងដោយត្រង់ពីរុស្ស៊ីតែម្តង ស្របពេលដែលលោកខាងលិចកំពុងដាក់ទណ្ឌកម្មឈប់ទិញប្រេងពីរុស្ស៊ី។

ជំនួសឲ្យការដាក់ទណ្ឌកម្មទៅលើទីក្រុងប៉េកាំង អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យស្វែងរកវិធីមួយដើម្បី ចូលរួមជាមួយប្រទេសចិនក្នុងន័យស្ថាបនាលើវិបត្តិសង្គ្រាមរុស្ស៊ីនឹងអ៊ុយក្រែន នោះវាមិនអាចគំរាមកំហែងដល់សន្តិសុខថាមពលរបស់អាមេរិកបន្ថែមទៀតឡើយ ស្របពេលដែលវាកំពុងមានអស្ថិរភាពស្រាប់។

អ្នកជំនាញបន្តផ្តល់អនុសាសន៍ថា អាមេរិកគួរអនុវត្តគោលនយោបាយឆ្លាតវៃ ដោយព្យាយាមទាញប្រទេសចិន ឲ្យចូលរួមជាមួយខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ជាជាងជំរុញឱ្យប្រទេសទាំងពីរមានភាពជិតស្និទ្ធជាមួយគ្នាកាន់តែខ្លាំង។ 

គួរជម្រាបថា ទាំងអនុសាសន៍ និងការព្រមានពីអ្នកជំនាញ បានធ្លាក់មកស្របពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងធ្វើការព្រមានទៅលើប្រធានាធិបតីចិន ស៊ី ជីនពីង ថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មច្បាស់លាស់លើប្រទេសចិន ប្រសិនបើប៉េកាំងពិតជាហ៊ានចាត់វិធានការណ៍ណាមួយ ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនពិតមែន។

គួរបញ្ជាក់ដែរថា មេដឹកនាំ មហាអំណាចទាំងពីរ គឺចិននិងអាមេរិក គ្រោងនឹងជួបនិយាយគ្នាតាមទូរស័ព្ទនៅយប់ថ្ងៃសុក្រនេះ ហើយវានឹងក្លាយជាការសន្ទនាលើកដំបូងរបស់ពួកគេចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានអ៊ុយក្រែនអស់ពេលជាងបីសប្តាហ៍មកនេះ។

មែនទែនទៅនៅមុនគម្រោងជួបពិភាក្សាគ្នាតាមទូរសព្ទនេះ សហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍ ធ្លាប់បានព្រមានទីក្រុងប៉េកាំងពីការដាក់ទណ្ឌកម្មម្តងជាពីរដងរួចមកហើយ។ ការព្រមានបែបជារឿយៗនេះ ក៏ដោយសារតែមានរបាយការណ៍ស៊ើបការជាច្រើនអះអាងថា ចិនបានដឹងមុនពីគម្រោងរបស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែន ហើយថែមទាំងទទួលបានការស្នើសុំជំនួយពីរុស្ស៊ីថែមទៀត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេតវិមានអាមេរិក កំពុងកំណត់ពេលវេលាថ្មី សម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

ព័ត៌មាន
សេតវិមានអាមេរិក បានប្រកាស ថា ខ្លួនកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់រៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនត…

ការនាំចេញដូងប្រេងនៅ២ខែដំបូងក្នុងឆ្នាំនេះធ្លាក់ចុះ ប៉ុន្ដែតម្លៃខ្ពស់ជាងឆ្នាំមុន

ព័ត៌មាន
ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានវិនិយោគលើឧស្សហកម្មដូងប្រេងដ៏ធំរបស់កម្ពុជា បានយល់ឃើញថា ការខ្សត់អ្នកដាំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ