អត្ថបទក្រុមហ៊ុន

អគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានសម្ពោធជាផ្លូវការដោយ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម


អគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលទើបបានធ្វើពិធីសម្ពោធជាផ្លូវការដោយ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម ព្រមទាំងក្រុមគ្រួសារ រួមជាមួយនិងថ្នាក់ដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធជាច្រើនទៀតនៃក្រុមហ៊ុន លី ហួរ គ្រុប។
អគារការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានសម្ពោធជាផ្លូវការដោយ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម

អគារកម្ពស់ ៥ជាន់ដែលបានរចនាប្រកបដោយគំនិតច្នៃប្រតិដ្ឋ ដោយបរិបទបែបទំនើបទាន់សម័យហើយផ្សារភ្ជាប់ជាមួយធម្មជាតិ។ ប្លង់រចនា បច្ចេកទេសមាត្រដ្ឋាន ត្រូវបានធ្វើឡើងដោយគំនិតគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ អ្នកឧកញ៉ា លី ហួរ ព្រមទាំងទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ ព្រមទាំងបុគ្គលិកគ្រប់ជាន់ខ្ពស់ជាច្រើនទៀតដែលទទួលខុសត្រូវលើការងារសាងសង់នេះ។ រយៈពេលត្រឹមតែ៧ខែ តែប៉ុណ្ណោះអគារដ៏ស្កឹមស្កៃ បានលេចជារូបរាងឡើងយ៉ាងប្រណិតស័ក្តិសមជាអគារការិយាល័យការកណ្តាលនៃក្រុមហ៊ុន លី ហួរ គ្រុប ដ៏រឹងមាំ។

ក្នុងនោះផងដែរអ្វីដែលពិសេសសម្រាប់សំណង់អគារមួយនេះបើតាមប្រសាសន៍អ្នកឧកញ៉ា លី ហួរ ដែលជាអ្នកផ្តួចផ្តើមកសាងឡើងបានបញ្ជាក់អោយដឹងថា លោកពិតជាមានក្តីរីករាយរំភើបដែលអគារមួយនេះត្រូវបានកសាងឡើងដោយកូនខ្មែរសុទ្ធសាធ។ លោកបានបន្ថែមទៀតថាលោកមើលឃើញពីសមត្ថភាពរបស់កូនខ្មែរ លោកជឿជាក់លើកូនខ្មែរ ដូចនេះហើយទើបលោកសម្រេចចិត្តប្រគល់ការងារនេះអោយបុគ្គលិកដែលជាកូនខ្មែរជាអ្នកធ្វើទាំងស្រុង នៅទីបំផុតកូនខ្មែរអាចធ្វើបាន ហើយធ្វើបានទាន់ទៅនឹងអ្វីដែលលោកបានរំពឹងទុកទៀតផង។

បន្ថែមពីនេះអ្វីដែលរឹតតែអស្ចារ្យមួយទៀតនោះគឺថ្ងៃដែលសម្ពោធជាផ្លូវការនៃអគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន លី ហួរ គ្រុប គឺជាខួបអាពាហ៍ពិពាហ៍រយៈពេល ៤៧ឆ្នាំ របស់ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម ដែលការជួបគ្នាក្នុងគ្រាកលយុគនៃរបបខ្មែរក្រហមដែលលោក និងភរិយាបានចាប់ដៃគ្នាតាំងពីបាតដៃទទេដូចទៅនឹងប្រជាពលរដ្ឋដទៃទៀតដែរហើយបានកសាងឡើងរហូតមកបានជោគជ័យដល់បច្ចុប្បន្ន។

កត្តានេះហើយដែលធ្វើអោយលោកមានគំនិតមួយយល់ថាកូនខ្មែរអាចធ្វើមិនថារឿងអ្វីក៏ដោយ។ ក្នុងនោះផងដែរអ្ន កឧកញ៉ា និងលោកជំទាវ ក៏បានឆ្លៀតឱកាសដើម្បីថ្លែងសារជាការជម្រុញទឹកចិត្តទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុនទាំងអស់ដែរជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លី ហួរ គ្រុប អោយចេះរួបរួមគ្នា ចេះស្រលាញ់គ្នា ហើយជួយគ្នាថែរក្សាប្រយោជន៍ក្រុមហ៊ុនអោយបានកាន់តែជោគជ័យបន្ថែមទៀតនាពេលអនាគត។

មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា និងលោកជំទាវមិនភ្លេចនោះទេក្នុងណែនាំទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់អោយប្រកាន់ខ្ជាប់នូវសីលធម៌ ព្រមទាំងជួយរាល់កិច្ចការងារសង្គមដែលជាផ្នែកមួយនៃអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។

ជាចុងក្រោយអ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម ព្រមទាំងក្រុមគ្រួសារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលជាកម្លាំងដ៍សំខាន់ក្នុងការជម្រុញអោយក្រុមហ៊ុនបានទទួលជោគជ័យរហូតមកទល់នឹងពេលបច្ចុប្បន្ន និងបន្តសម្រេចជោគជ័យបន្ថែមនាពេលអនាគតបន្តទៀតនៅក្នុងសម័យសង្គមជាតិមានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។




អត្ថបទបន្ទាប់


អាមេរិកសង្ឃឹមថាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនផ្ដួចផ្ដើម នឹងមានវឌ្ឍនភាពច្រើននៅឆ្នាំ២០២៣

ព័ត៌មាន
រដ្ឋបាលលោក ចូ បៃឌិន កំពុងមានក្តីសង្ឃឹមថា នឹងបង្កើតនូវវឌ្ឍនភាពជាច្រើនក្នុងឆ្នាំ២០២៣នេះ ចំពោះក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ហៅកាត់ថា IP…

Scan KHQR ដក ឬ ដាក់ប្រាក់ជាមួយគ្រប់ស្ថាប័ន ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាក៏បានតាមរយះបាគង តាមរយះភ្នាក់ងារ លី ហួរ វេរលុយ

ព័ត៌មាន
ជាមួយភ្នាក់ងារ លី ហួរ វេរលុយ លោកអ្នកអាចធ្វើការដកឬដាក់ប្រាក់ចជាមួយ សមាជិកបាគងដែលមានជាង 40 ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ