ធនាគារប្រ៊ីដ

ធនាគារ ប្រ៊ីដ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារ


ធនាគារប្រ៊ីដ និងសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក (APDSA) បានសហការគ្នា ចូលរួមលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ សម្រាប់កុមារនៅក្នុងសហគមន៍សាលាដូង រួមទំាងការពំានាំយកអាហារូបត្ថម្ភផ្សេងៗ សម្រាប់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស។ កម្មវិធីនេះធ្វើឡើងនៅ កំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខែធ្នូ ឆ្នាំ២០២៣ ។
ធនាគារ ប្រ៊ីដ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារ
ដោយ

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណង​អប់រំកុមារនៅក្នុងសាលាដូង​ អំពីការអនុវត្តការ​ថែទាំសុខភាពមាត់ធ្មេញ​ ការថែរក្សាអនាម័យមាត់ ដើម្បីធានាបាននូវសុខភាពល្អ។ ដោយសារជំងឺ​រាតត្បាត កូវីដ​ ១៩ បានធ្វើឱ្យប្រជាជននៅទីនោះយល់កាន់តែច្បាស់ ពីការរក្សាអនាម័យ​សុខភាព​មាត់ធ្មេញឱ្យបានល្អ។ លើសពីនេះ ក្មេងៗនិងទទួលបានការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ​ពីសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃ ធនាគារ ប្រ៊ីដ បានឱ្យដឹងថា " យើងមាន​សេចក្តីសោមនស្ស​​​យ៉ាងក្រៃលែងក្នុងការសហការ​ជាមួយ APDSA ដើម្បីបង្កើនការយល់ដឹង​អំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារនៅក្នុង​សហគមន៍សាលាដូង។ ការផ្តល់ជូននេះគឺជាការធានាបានថាក្មេងៗ ទទួលបានការបង្រៀន និងពិនិត្យមាត់ធ្មេញ​នៅក្នុងសហគមន៍ ដែលកំពុងជួបការខ្វះខាត និងជួយកុមារ​ឱ្យបង្កើតទម្លាប់អនាម័យល្អ ដែលនឹងផ្តល់​អត្ថប្រយោជន៍ដល់ពួកគេនៅថ្ងៃមុខ"។

លោក អ៊ុក វ៉ាន់ដេ ស្ថាបនិកសាលាដូង បានមានប្រសាសន៍ថា “សាលាដូងជាអង្គការក្រៅរាជរដ្ឋាភិ បាលដែល ផ្តល់ការអប់រំដោយឥតគិតថ្លៃដល់កុមារ ក្រីក្រនៅតាមជនបទ លើកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព​សម្រាប់សិស្សរបស់ខ្លួន ។ នេះគឺជាកត្តិយសមួយសម្រាប់ហគមន៍សាលាដូង​ ដែល​ធនាគារ ប្រ៊ីដ និង​ សមាគម​និសិ្សតទន្តសាស្រ្ត​ ហៅកាត់ថា ​APDSA បានសហការ​ និងចូលរួមចំណែកជួយក្នុងសង្គម​ជាពិសេស គឺបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយដែល​ជាអនាគតទំពាំស្នងឫស្សីក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាកាបណ្តុះបណ្តាលើកនេះ នឹងផ្តល់ឥទ្ធិពលជាវិជ្ជមាន ទៅលើសុខភាព និងសុខមាលភាព​របស់កុមារនៅក្នុងសហគមន៍យើង។”

កិច្ចសហការ លើកដំបូង រវាងធនាគារប្រ៊ីដ និង​ APDSA គឺជាជំហានដ៏សំខាន់ក្នុងការគិតគូដល់​សុខមាលភាព ប្រជាជន​ តាមរយៈការគិតរួមគ្នា ធ្វើរួមគ្នា​ដើម្បីសហគមន៍ និងក្មេងៗនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា APDSA គឺជាសមាគមន៍និសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ 1968 នៅប្រទេសជប៉ុន។ សមាជិករ មានសាលាទន្តសាស្ត្រ នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះ មានប្រទេសសជាមាជិកចំនួន 16 និងបានសហការជាមួយដៃគូ ផ្សេងៗទៅតាមស្ថាប័ណ្ណ សិក្សានានានៅតាមថ្នាក់តំបន់ដើម្បីពង្រឹងមុខ​ជំនាញនេះ​ក្នុងផ្នែក​ទន្តសាស្រ្តជាមួយនឹងការអនុវត្តជាក់ស្តែក​។

ដោយឡែក ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការ​របស់ខ្លួន​នៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវ​សេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូន​សេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់​សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារប្រ៊ីដសូមចូលមកកាន់គេហទំព័រ https://www.bridgebank.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចប្រជុំអាកាសធាតុ COP28 ប៉ះទង្គិចគ្នាជុំវិញការលុបពាក្យ«ឥន្ធនៈហ្វូស៊ីល»ក្រោយមានការជំទាស់ពី OPEC

ព័ត៌មាន
បណ្តាប្រទេសមួយចំនួនបានប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ ជុំវិញកិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំអាកាសធាតុ COP28 នៅទីក្រុ…

ឱកាសអាហារូបករណ៍រហូតដល់ ៥ឆ្នាំ ពីបុរី មេគង្គ លែន !

ព័ត៌មាន
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បុរី មេគង្គ លែន បានរៀបចំក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ