ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន BYD នឹងសាងសង់កន្លែងសាកអាគុយ២០០កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រុមហ៊ុន BYD គ្រោងសាងសង់កន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន២០០កន្លែងនៅទូទាំងប្រទេស ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២២ មានរថយន្តអគ្គិសនីជាង៧រយគ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រុមហ៊ុន BYD នឹងសាងសង់កន្លែងសាកអាគុយ២០០កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនប្តេជ្ញាថា នឹងបន្តជំរុញកំណើនការប្រើប្រាស់រថយន្តអគ្គិសនីឲ្យនៅកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ តាមរយៈការសហការជាមួយអង្គការ និងក្រុមហ៊ុនឯកជននានាបង្កើតកន្លែងសាកអាគុយឲ្យបានគ្រប់រាជធានីខេត្តទូទាំងប្រទេស។ បច្ចុប្បន្នកម្ពុជាមានកន្លែងសាកអាគុយរថយន្តអគ្គិសនីទូទាំងប្រទេសចំនួន៩ ដែលជាភាគច្រើនជាការសហការរវាងរដ្ឋនិងឯកជន។

ថ្លែងនាពិធីបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២២ និងដាក់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៥ កុម្ភៈ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកឆ្នាំ២០២២ ជាឆ្នាំបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០២២ មានរថយន្តអគ្គិសនីជាង៧រយគ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនេះបង្ហាញឲ្យឃើញពីការចូលរួម និងយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាទៅលើបញ្ហាការបញ្ចេញឧស្ម័នពុល និងបញ្ហាបរិស្ថាន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិនគ្រោងដំឡើងកន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន២០០កន្លែងនៅទូទាំងប្រទេស ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់រថយន្តគ្មានការបញ្ចេញផ្សែងមួយនេះនៅកម្ពុជា។ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយអង្គការ UNDP និងក្រុមហ៊ុនឯកជនមួយចំនួន បច្ចុប្បន្នកម្ពុជាមានកន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន៩កន្លែងនៅទូទាំងប្រទេស។ កត្តានេះធ្វើឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា កំណើនប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងបន្តកើនឡើងបន្ថែមទៀត ស្របពេលក្រសួងប្តេជ្ញានឹងជួយគាំទ្រ និងជំរុញការប្រើប្រាស់រថយន្តប្រភេទនេះឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ដើម្បីរួមចំណែកជួយជំរុញកំណើនប្រើប្រាស់យានយន្តអគ្គិសនីនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ដោយតាមរយៈគោលនយោបាយនេះ ក្រសួងនឹងខិតខំស្វែងរកដៃគូបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះដូចជាស្ថានីយសាកអាគុយ កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កន្លែងបណ្តុះបណ្តាលបុគ្គលិក និងកន្លែងសម្រាប់ដាក់អាគុយខូចៗជាដើម។
អ្នកជំនាញក្នុងវិស័យយានយន្តបានបញ្ជាក់កាលពីពេលកន្លងមកថា ការប្រើប្រាស់ និងនាំចូលរថយន្តអគ្គិសនីមកកាន់ទីផ្សារកម្ពុជានឹងមានការកើនឡើង ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះកាន់តែទូលំទូលាយទូទាំងប្រទេស។ ការជឿជាក់បែបនេះ ក៏ដោយសារការប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែជួយការបរិស្ថាន និងបញ្ចេញឧស្ម័នពុលប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៀតផង ជាពិសេសក្នុងអំឡុងពេលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈតែម្តង។ តែយ៉ាងណាយើ់ងសង្កេតឃើញថា ការនាំចូលរថយន្តប្រភេទនេះមកកាន់ទីផ្សារកម្ពុជានៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងរថយន្តដើរដោយប្រេងឥន្ធនៈ៕




អត្ថបទបន្ទាប់


កម្ពុជា និងអាល្លឺម៉ង់ប្តេជ្ញាពង្រីកទំនាក់ទំនាក់កាន់តែរឹងមាំ ដើម្បីនាំប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក

ព័ត៌មាន
ដូចការគ្រោងទុក ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នៅថ្ងៃទី១៥ខែកុម្ភៈ បានចាប់ផ្ដើមបំពេញទស្សនកិច្ចនៅកម្ពុជា នឹងបានជួ…

ឯកឧត្តម ស៊ុន ចាន់ថុល៖ ថ្នាក់ដឹកនាំកំពូលៗរបស់ចិន គាំទ្រកម្ពុជាតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ឡាវ និងថៃ

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់ចិន ថ្មីៗនេះ បានប្រកាសផ្តល់ថវិកាចំនួន៣០០លានយ៉ន់ ឬប្រមាណ៤៥លានដុល្លារដល់កម្ពុជា ដើម្បីចំណាយលើការសិក្សា និងដោះស្រាយផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ