ទីផ្សារខុនដូរ

តើនៅក្នុងរយៈពេល៥ខែមកនេះ ទីផ្សារខុនដូរនៅកម្ពុជា មានស្ថានភាពបែបណា?


ទីផ្សារខុនដូរ ដែលស្ថិតក្នុងចង្កោមនៃវិស័យអចលនទ្រព្យ នៅកម្ពុជា គឺជាទីផ្សារមួយដែលទទួលរងផលប៉ះពាល់ខ្លាំងកាលពីអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិជាសកលនានា។ទីផ្សារនេះ ត្រូវការ ការពឹងផ្អែកជាសំខាន់លើការវិនិយោគដែលមានប្រភពពីខាងក្រៅ។ តើទីផ្សារខុនដូរនៅកម្ពុជា មានស្ថានភាពបែបណា នៅក្នុងរយៈពេល៥ខែមកនេះ?
ទីផ្សារខុនដូរ
ដោយ

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia សង្កេតឃើញថា ទីផ្សារខុនដូរ ក្នុង រយៈពេល៥ ខែមកនេះ ពុំមានអ្វីប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែវិស័យនេះ​ស្ថិតក្នុងស្ថានភាពនៃការទិញលក់ជាធម្មតា ហើយភាគច្រើននៃការទិញលក់ គឺជាអតិថិជនមកពីបរទេស។

លោកបានបន្តថា ទោះបីស្ថានភាពនៃទីផ្សារខុនដូរ ពុំទាន់កម្រើកខ្លាំងដូចមុនពេលជួបវិបត្តិក៏ពិតមែន ប៉ុន្តែមានគម្រោងខុនដូរចំនួន២ បានបើកដំណើរការ នៅក្នុងឆ្នាំ២០២៤នេះ។ទន្ទឹមនេះ អ្នកជំនាញរូបនេះ មានក្ដីរំពឹងថា វិស័យអចលនទ្រព្យនឹងមានភាពប្រសើរឡើងវិញនាពេលខាងមុខ ដ្បិតវិស័យនេះ គឺជាវិស័យដ៏ធំមួយដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិ។

តើអ្វីជាបញ្ហាប្រឈមរបស់ទីផ្សារខុនដូរ?ឆ្លើយតបនឹងសំណួរនេះ លោក ខន គង្គា បានគូសបញ្ជក់ថា បញ្ហាប្រឈម គឺមានពាក់ព័ន្ធនឹងវិស័យចូលរួមមួយចំនួន ក្នុងនោះមានទេសចរណ៍ ហិរញ្ញវត្ថុ ទំនុកចិត្តក្នុងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

​ជុំវិញស្ថានភាពនៃវិស័យអចលនទ្រព្យនេះដែរ លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា មកទល់ពេលនេះ ស្ថានភាពវិស័យខុនដូរពុំទាន់មានអ្វីប្រែប្រួលខុសប្លែកពីឆ្នាំ២០២៣នោះទេ ប៉ុន្តែលោកសង្កេតឃើញថា ទីផ្សារខុនដូរនៅតែមានសកម្មភាពទិញ លក់ទៅតាមផ្នែក ដែលមានតម្លៃក្នុងរង្វង់៥ម៉ឺនដុល្លារចុះក្រោម ហើយតម្លៃលើសពីនេះ គឺពិបាកក្នុងការលក់ចេញ លុះត្រាតែមានការបញ្ចុះតម្លៃពិសេសណាមួយ។បើតាមអ្នកជំនាញ រូបនេះ វិស័យអចលនទ្រព្យ នៅតែបន្តប្រឈមបញ្ហាដោយសារតែការរឹតបន្តឹងប្រព័ន្ធហិរញ្ញវត្ថុ និងការប្រែប្រួលស្ថានការណ៍ក្នុងតំបន់និងពិភពលោក។

​បើយោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថានឹងអាចកើនដល់ប្រមាណ ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយកញ្ចប់ឥណទានតម្លៃ ៤,៧ពាន់លានដុល្លារ ដែលអនុម័តពីមុននៅទ្រឹង វៀតណាម ស្នើធនាគារកណ្តាលអនុម័តកញ្ចប់ថ្មី

ព័ត៌មាន
ក្រសួងសំណង់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនេះ សិក្សាហើយអនុម័តនូវកញ្ចប់ឥណទានថ្មីសម្រាប់អ្នកទិញផ្ទះដែលមានចំណូលទាបជាមួយនឹងអត្រាការ…

លោក ម៉ូឌី អាចបន្តដឹកនាំប្រទេសឥណ្ឌាសម្រាប់អាណត្តិទី៣ ទោះធ្លាក់ចុះសំឡេងភាគច្រើនក្នុងសភា

ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី គ្រោងនឹងបន្តកាន់តំណែងសម្រាប់អាណត្តិទីបីជាប្រវត្តិសាស្ត្រ ទោះបីគណបក្សលោកបានធ្លាក់ចុះសំឡេងគាំទ្រយ៉ាងច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ