កម្ពុជា-កូរ៉េ

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»


ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម ហើយដើម្បីឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅបន្ថែមទៀត ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមជាមួយនិងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើសុំដល់សាធារណរដ្ឋកូរ៉េឱ្យបង្កើនការនាំចូលផលិតផលពីកម្ពុជា ជាពិសេសទំនិញកសិកម្ម និងកសិផលកែច្នៃ។ ជួយបណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសភាកម្ពុជាមានធនធានគ្រប់គ្រាន់ ឈានទៅអភិវឌ្ឍខ្លួនឱ្យក្លាយជាសភាឌីជីថល។ ជួយជម្រុញឱ្យភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាកាន់តែច្រើនដូចមុនសម័យកូវីដ១៩ និង ស្នើឱ្យកូរ៉េជួយជម្រុញការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានអះអាងថា សាធារណរដ្ឋកូរ៉េសន្យានឹងជួយគាំទ្រដល់កម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រិតកាបូន និងទេសចរណ៍ផងដែរ។

ឯកឧត្តម ក៏បានត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភា និងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមគូសបញ្ជាក់ថា មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម មិនតែប៉ុណ្ណោះការវិនិយោគនៅកម្ពុជារបស់កូរ៉េ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្តផងដែរ។ ជាក់ស្តែង តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣ តួលេខវិនិយោគមកពីសាធារណរដ្ឋកូរ៉េបានឈរនៅលំដាប់លេខរៀងទី៦ ដោយបានចូលរួមចំណែកប្រមាណ ១,៧% នៃទុនវិនិយោគសរុប។

គួរជម្រាបថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជាផងដែរ។ យ៉ាងណាវិញ គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំ២០២៣នេះ កម្ពុជាមានសន្មិធិបំណុលពីសាធារណរដ្ឋកូរ៉េសរុបចំនួនជាង ៥២៨លានដុល្លារផងដែរ។

នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានទំហំទឹកប្រាក់សរុបជាង ៤៤៧លានដុល្លារ ថយចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅកូរ៉េ មានទំហំទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនឡើង២១% ខណៈការនាំចូលទំនិញពីកូរ៉េមកកម្ពុជាវិញ មានទំហំជាង ២៨២លានដុល្លារ ចយចុះជិត២០%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង៖ ស្រូវធ្លាក់ថ្លៃដោយសារឈ្មួញមួយចំនួនផ្អាកទិញ

ព័ត៌មាន
តម្លៃស្រូវមានការធ្លាក់ចុះប៉ុន្មានថ្ងៃកន្លងមកនេះ បានឱ្យកសិករមួយចំនួនបង្ហាញការមិនសប្បាយចិត្ត ត្បិតពួកគេលក់បានតម្លៃទាបជាងមុន។ មន្រ្តីកសិកម្មទទ…

ចិនព្រមានអាស៊ានអំពី «សង្គ្រាមត្រជាក់ថ្មី» ខណៈអាមេរិកកោតសរសើរប្លុកនេះប្តេជ្ញាគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញា ថា មហាអំណាចធំៗត្រូវតែរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រង និងជៀសវាងការប្រមូលផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ