អាស៊ាន និងចិន

អាស៊ាន និងចិនឈានដល់ដំណាក់កាលផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហប្រតិបត្តិការ


អាស៊ាននិងចិននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅទីក្រុងហ្សាកាតាបានកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហប្រតិបត្តិការ ខណៈដែល មកដល់ពេលនេះ នៅក្នុងទំនាក់ទំនងរវាងអាស៊ាននិងចិន មានទាំងរឿងចម្រូងចម្រាស់ផង និងជាដៃគូយុទ្ធសាស្ត្រផង។ នៅក្នុងកិច្ចប្រជុំនេះប្រមុខការទូតរបស់ប្រទេសទាំងអស់ បានប្តេជ្ញាថា នឹងសម្រេចឲ្យបានកិច្ចចរចា ស្តីអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឲ្យបានមុនដំណាច់ឆ្នាំ២០២៦ខាងមុខ។
: អាស៊ាននិងចិនអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិននៅទីក្រុងហ្សាកាតាកាលពីថ្ងៃព្រហស្បតិ៍ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងខិតខំសម្រេចឲ្យបាននូវការចរចារស្តីអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានមុនដំណាច់ឆ្នាំ២០២៦ខាងមុខ ខណៈដែលគេដឹងថា បញ្ហានៅសមុទ្រចិនខាងត្បូងនេះ គឺជាអរិយភាពដ៏ចំបងរបស់សមាជិកអាស៊ានមួយចំនួន រួមមាន វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី និង ប្រុយណេ ។
អ្នកការទូតម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មានអេភី នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចិននិងអាស៊ានកំពុងតែប្តេជ្ញាដើម្បីធ្វើយ៉ាងណាបញ្ចប់ឲ្យបាននូវក្រមប្រតិបត្តិ ដែលគេដឹងថា ជាកតិកាសញ្ញាតំបន់មួយ នៅក្នុងគោលបំណងការពារមិនឲ្យមានការផ្ទុះជម្លោះដែនទឹក ដែលកំពុងតែប្រទាញប្រទង់រវាងចិន និង សមាជិកអាស៊ាន៤ ប្រទេស ខាងលើ ។
ភាពតានតឹងនៅច្រកសមុទ្រចិនខាងត្បូងនេះ បានញ៉ាំញីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាងមួយទស្សវត្សរ៍មកហើយ ខណៈដែលគេដឹងថា ចិនបានកសាងអធិបតេយ្យយោធាដ៏រឹងមាំនៅតំបន់ដែនទឹកដែលមានជម្លោះ ហើយទាមទារអធិបតេយ្យភាពនៅដែនទឹកនោះសឹងតែទាំងអស់ ខណៈដែលចក្រសមុទ្រចិនខាងត្បូងនេះ ត្រូវបានអាស៊ានចាត់ទុកថា ជាច្រកពាណិជ្ជកម្ម និង សេដ្ឋកិច្ចរបស់តំបន់ដែលមានវិសាលភាពដ៏មហាសាល ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរវិញ បានឲ្យដឹងថា ចិន និង អាស៊ានរួមទាំងទីម័រខាងកើត បានបញ្ចាក់ឡើងវិញពីការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនឹងគ្នា ។
លោក វ៉ាង យី អតីតរដ្ឋមន្រ្តីការបរទេសចិន ដែលបានចូលរួមជំនួសរដ្ឋមន្រ្តីការបរទេស ដែលខកខានចូលរួមដោយសារបញ្ហាសុខភាព បានអះអាងថា ចិននឹងធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់។
លោកបានបន្តថា ចិន និងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ឈរនៅលើទស្សនៈវិស័យនៃការបង្កើតភាពជាអ្នកជិតខាងល្អយូរអង្វែង។
លោកបានបន្តទៀតថា ភាគីទាំងពីរបានកំពុងធ្វើការរួមគ្នាលើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។




អត្ថបទបន្ទាប់


ប្រទេសរុស្សីអំពាវនាវឱ្យអាស៊ានបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញឱ្យប្រើរូបិយបណ្ណជាតិដើម្បីគេចពីទណ្ឌកម្មបស្ចិមលោក

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេយ៍ ឡាវរ៉ូវ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដាបានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យធ្វើការរួមគ្នា ដើម្បី…

អាល្លឺម៉ង់ បញ្ចេញផែនការយុទ្ធសាស្ត្រជាលើកដំបូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន

ព័ត៌មាន
មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៣ ខែកក្កដា បានអះអាងថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែក លើមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ