អាល្លឺម៉ង់ - ចិន

អាល្លឺម៉ង់ បញ្ចេញផែនការយុទ្ធសាស្ត្រជាលើកដំបូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន


មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៣ ខែកក្កដា បានអះអាងថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែក លើមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក គឺប្រទេសចិន នៅក្នុង «វិស័យសំខាន់ៗមួយចំនួន» រួមទាំងឱសថ ថ្មលីចូមដែលប្រើក្នុងរថយន្តអគ្គិសនី និងធាតុសំខាន់ៗ ដែលប្រើសម្រាប់ការផលិតបន្ទះសៀគ្វីផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
អាល្លឺម៉ង់ បញ្ចេញផែនការយុទ្ធសាស្ត្រជាលើកដំបូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន
ដោយ

រដ្ឋាភិបាលអាល្លឺម៉ង់បានបោះពុម្ពផ្សាយឯកសារស្ដីពី «យុទ្ធសាស្ត្រចំពោះប្រទេសចិន»ជាលើកដំបូងរបស់ខ្លួនកម្រាស់៤០ទំព័រ ដែលបង្ហាញពីឧបសគ្គ ដែលទីក្រុងប៊ែកឡាំងត្រូវតែជម្នះ ដើម្បីគ្រប់គ្រងការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងពីរបាយការណ៍សិទ្ធិមនុស្ស និងអាកប្បកិរិយារបស់ទីក្រុងប៉េកាំង ចំពោះច្បាប់អន្តរជាតិ។
យោងតាមរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសអាឡឺម៉ង់ ដោយការនាំចូល និងការនាំចេញរវាងប្រទេសទាំង២បានឈានដល់ជិត៣០០ពាន់លានអឺរ៉ូ ឬប្រហែល ៣៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
ឯកសារដែលគណៈរដ្ឋមន្ត្រីបានយល់ព្រមបន្ទាប់ពីបានពន្យារពេលជាច្រើនខែ និងពិភាក្សានៅក្នុងក្រុមចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល នេះបាននិយាយថា ប្រទេសចិនបានផ្លាស់ប្តូរហើយ ដូច្នេះហើយអាល្លឺម៉ង់ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ចំពោះការសម្រេចចិត្តខាងផ្នែកនយោបាយចំពោះប្រទេសចិន។
ឯកសារយុទ្ធសាស្ត្រនេះបានបន្ថែមថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទោះជាបែបនេះក៏ដោយ ក៏អាល្លឺម៉ង់កំពុង«បន្តផលប្រយោជន៍របស់ខ្លួនកាន់តែច្បាស់ និងកំពុងព្យាយាមតាមវិធីផ្សេងៗ ដើម្បីកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់»ជាមួយនឹងផលវិបាកសម្រាប់សន្តិសុខពិភពលោក។
ឯកសារនេះបានសង្កត់ធ្ងន់ថា ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប គឺអាល្លឺម៉ង់ ចង់រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសចិន ប៉ុន្ដែក៏កំពុងកាត់បន្ថយភាពពឹងផ្អែកនៅក្នុងវិស័យសំខាន់ៗ ដោយការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាគោលដៅមួយ ក្នុងន័យ«ការបំបាត់ហានិភ័យ»។
ទោះយ៉ាងណា លោក សូល បានសរសេរថា គោលបំណងរបស់អាល្លឺម៉ង់គឺមិនមែនដើម្បីកាត់ផ្ដាច់ទំនាក់ទំនងពីទីក្រុងប៉េកាំងនោះទេ ប៉ុន្តែអាល្លឺម៉ង់ចង់កាត់បន្ថយការពឹងផ្អែកសំខាន់នាពេលអនាគត។
ឯកសារនេះបាននិយាយថា ប្រទេសអាឡឺម៉ង់គឺពឹងផ្អែកខ្លាំងលើប្រទេសចិនសម្រាប់បច្ចេកវិទ្យាវេជ្ជសាស្រ្ត និងឱសថ រួមទាំងថ្នាំអង់ទីប៊ីយោទិក ព្រមទាំងបច្ចេកវិទ្យាព័ត៌មាន និងផលិតផលដែលត្រូវការសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក និងសម្រាប់លោហៈ និងរ៉ែកម្រផ្សេងៗទៀត៕




អត្ថបទបន្ទាប់


អាស៊ាន និងចិនឈានដល់ដំណាក់កាលផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហប្រតិបត្តិការ

ព័ត៌មាន
អាស៊ាននិងចិននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅទីក្រុងហ្សាកាតាបានកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការផ្សះផ្សារបង្រួមបញ្ហា និង ពង្រីកកិច្ចសហ…

តើជំនួបលើកទី២ រវាងប្រមុខការទូតចិន និងអាមេរិកនៅក្នុងរយៈពេល១ខែមកនេះ បានផ្ដោតការពិភាក្សាលើបញ្ហាអ្វីខ្លះ?

ព័ត៌មាន
បើតាមមន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Nikkei Asia ថា ដំណាលគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូក ដែលរួមមានសហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ