កម្ពុជាគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ច

កម្ពុជាគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមអនឡាញឆាប់ៗ ដើម្បីជំរុញកំណើននៃការចុះបញ្ជី


ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា កម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមប្រព័ន្ធអនឡាញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួល និងពន្លឿនការចុះបញ្ជីរបស់ក្រុមហ៊ុន សហគ្រាស ឬអ្នកវិនិយោគឱ្យកាន់តែមានភាពងាយស្រួល និងរហ័សបន្ថែមទៀត។ ស្របពេលវិស័យបរធនបាលកិច្ចនៅកម្ពុជាកំពុងមានការរីកចម្រើន តើការធ្វើបរិវត្តកម្មបច្ចេកវិទ្យាទៅលើវិស័យបរធនបាលកិច្ចមានសារៈសំខាន់យ៉ាងណា?
កម្ពុជាគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ច

នាពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសពាក់ព័ន្ធនវានុវត្តន៍បច្ចេកវិទ្យាគាំទ្រក្នុងវិស័យបរធនបាលកិច្ច» រវាងនិយ័តករបរធនបាលកិច្ច និងក្រុមហ៊ុន អាយជី ធិច គ្រុប នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុសារណៈនៃការយោគយល់គ្នានេះ គឺដើម្បីជំរុញទំនើបកម្ម និងនវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈនវានុវត្តន៍បច្ចេកវិទ្យានេះ វិស័យបរធនបាលកិច្ចនឹងអាចពង្រីកសក្តានុពលទីផ្សារចុះបញ្ជីរបស់ខ្លនទៅកាន់វិនិយោគិនបរទេសកាន់តែមានភាពទាក់ទាញ តាមរយៈការធ្វើបរិវត្តកម្មទ្រព្យសម្បត្តិបរធនបាលកិច្ច ដ្បិតថា ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាទៅលើបរធនបាលកិច្ចនេះ គឺជាជម្រើសមួយដែលផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា ដើម្បីចាប់យកឱកាសនៃការរីកចម្រើននៃបច្ចេកវិទ្យា និយ័តករបរធនបាលកិច្ចគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមអនឡាញដំណាក់កាលដំបូងនាពេលឆាប់ៗខាងមុខនេះ ដែលវានឹងអាចជួយសម្រួល និងពង្រឹងការងារចុះបញ្ជីបរធនបាល ក៏ដូចជាអាចឱ្យវិនិយោគិនបរទេសអាចតាមដាន និងផ្ទៀងផ្ទាត់អំពីទឹកប្រាក់ដែលខ្លួនបានវិនិយោគនៅកម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា ទីផ្សារបរធនបាលកិច្ចនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគិតមកទល់ពេលនេះ មានបរធនបាលកិច្ចចុះបញ្ជីសរុបជាង១ពាន់ករណី ជាមួយទំហំបរធនប្រមាណជាង១ពាន់៥រយលានដុល្លារ។ ទន្ទឹមនេះ និយ័តករបរធនបាលកិច្ច បានផ្តល់អាជ្ញាបណ្ណដល់ដល់ក្រុមហ៊ុនបរធនបាលចំនួន១៣, ធនាគារពាណិជ្ជចំនួន២១, ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៥, ក្រុមហ៊ុនផ្តល់សេវាសាវនកម្មបរធនបាលកិច្ចចំនួន១៤ និងបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៦៦រូបផងដែរ។

សូមជម្រាបថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីក្នុងការគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ 2024 បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រម…

អ្នកវិភាគព្រមានពីការហក់ឡើងតម្លៃប្រេង ប្រសិនបើជម្លោះនៅតំបន់មជ្ឈឹមបូព៌ាកាន់តែឡើងកម្តៅ

ព័ត៌មាន
ក្រោយទ័ពអាកាសរបស់អ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅនានារបស់លីបង់ ជាមួយនឹងយន្តហោះចម្បាំងជាង១00គ្រឿង ហើយក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ