វិស័យអចលនទ្រព្យ

ក្រសួងរៀបចំដែនដីដាក់ចេញទស្សនវិស័យរួមមួយ ដើម្បីជំរុញវិស័យឧសហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា ឱ្យកាន់តែរីកចម្រើន


ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទស្សនវិស័យរួមមួយសម្រាប់វិស័យឧសហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា ដើម្បីធ្វើយ៉ាងណារៀបចំឱ្យវិស័យនេះកាន់តែមានរបៀបរៀបរយ និងមាននវានុវត្តន៍ថ្មីតាមរយៈការបង្កើននូវការសិក្សាស្រាវជ្រាវ និងបង្កើតផលិតផលថ្មីៗ សំដៅធ្វើយ៉ាងណាប្រើប្រាស់គ្រឿងបង្គុំសំណង់នៅក្នុងស្រុកឱ្យអស់ពីលទ្ធភាព សម្រាប់ជួយទ្រទ្រង់ដល់ការរីកចម្រើនរបស់វិស័យនេះ។
វិស័យអចលនទ្រព្យ
ដោយ

នាពិធីបើកការតាំងពិព័រណ៍វិស័យសំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនវិស័យរួមមួយ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យវិស័យឧសហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា មានរបៀបរៀបរយ តាមរយៈការបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ និងបង្កើតផលិតផលថ្មីៗ ក៏ដូចជានវានុវត្តន៍ទៅលើគំនិតថ្មីៗ សម្រាប់ទ្រទ្រង់ដល់វិស័យនេះ។ តាមរយៈទស្សនវិស័យនេះ ឯកឧត្តមរំពឹងឃើញនូវភាពនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីទ្រទង់ដល់វិស័យឧស្សាហកម្មនេះផងដែរ។

​បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ដើម្បីជំរុញឱ្យការប្រើប្រាស់គ្រឿងបង្គុំសំណង់នៅក្នុងស្រុកឱ្យកាន់តែមានភាពនវានុវត្តន៍ ក្រសួងរៀបចំសិក្ខាសាលាមួយ សំដៅជួយលើកកម្ពស់ និងតាក់តែងគោលនយោបាយឱ្យបានជាក់លាក់ក្នុងការកំណត់យកឫស្សីជាគ្រឿងបង្គុំសំណង់ដ៏មានសារសំខាន់។ ហើយក្រៅពីនេះ ក្រសួងក៏បានកំណត់គ្រឿងបង្គុំសំណង់ដទៃទៀត ដូចជាដីឥដ្ឋ ថ្ម ស៊ីម៉ងត៍ ស្មាច់ គ្រួស​ក្រហម និងផ្កាលម្អជាដើម ដើម្បីលើកកម្ពស់ និងរក្សាឧត្ដមប្រយោជន៍របស់កម្ពុជា ដែលរបស់ទាំងអស់នេះ គឺប្រើប្រាស់ដើម្បីបម្រើឱ្យវិស័យសំណង់។

ទន្ទឹមនេះឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធគ្រប់ផ្នែកត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យវិស័យឧស្សាហកម្មអចលទ្រព្យ និងសំណង់របស់កម្ពុជា មានភាពរីកចម្រើនឡើងវិញ ដ្បិតថាវិស័យនេះ គឺជាវិស័យដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ តួយ៉ាង តាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នមានប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងវិស័យនេះ និងបានទទួលផលពីវិស័យនេះក្នុងរង្វង់ប្រមាណ១រយលានដុល្លារក្នុង១ខែ។

​​ឯកឧត្តម សាយ សំអាល់ រំពឹងថា ផ្តើមចេញពីពិព័រណ៍នេះ កម្ពុជានឹងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ឯកឧត្តម ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យមានការតាំងពិព័រណ៍សម្រាប់វិស័យឧស្សាហកម្ម និងសំណង់បែបនេះឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ហត្ថា ពួតដៃគ្នាជាមួយស្ថាប័នធំៗចំនួន៣ បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ផ្សេងទៀត

ព័ត៌មាន
នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារ ហត្ថា, ធនាគារ MUFG, មជ្ឍមណ្ឌលសហប្រតិបត្តិការកម្…

តើមានអ្វីខ្លះជំរុញឱ្យការបញ្ជាទិញផលិតផលកាត់ដេរ ជាពិសេសពីទីផ្សារអឺរ៉ុប មានការកើនឡើងខ្ពស់នៅឆ្នាំនេះ?

ព័ត៌មាន
កាបញ្ជាទិញ និងការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ