ការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិន

ផ្ដើមអនុវត្តបម្រាមលើការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិនធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង


ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាអនុវត្តមួយកាលពីថ្ងៃពុធ ដែលនឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួននៅក្នុងប្រទេសចិនដីគោក ក្រុងហុងកុង និងក្រុងម៉ាកាវនៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗមានដូចជាបញ្ញាសិប្បនិមិត្ត បន្ទះឈីប និងបច្ចេកវិទ្យាមួយចំនួនទៀត។ ទង្វើនេះធ្វើឱ្យចិនព្រួយបារម្ភ និងខឹងសម្បារយ៉ាងខ្លាំងដោយប្ដេជ្ញាថានឹងចាត់វិធានការឆ្លើយតបវិញ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានធំៗ។
ផ្ដើមអនុវត្តបម្រាមលើការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិនធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង
ដោយ

បទបញ្ជាដែលគេអន្ទង់រង់ចាំជាយូរមកហើយនេះនឹងធ្វើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអាចហាមឃាត់ ឬដាក់កម្រិតការវិនិយោគរបស់អាមេរិកថ្មីៗមួយចំនួនទៅលើអង្គភាពរបស់ចិននៅក្នុង វិស័យបច្ចេកវិទ្យាសំខាន់ចំនួន៣គឺគ្រឿងបន្ទះឈីប បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។
រដ្ឋបាលរបស់លោក បៃដិន បាននិយាយថា ការរឹតបន្តឹងនេះនឹងអនុវត្តចំពោះ«ផ្នែកតូចល្អិត»នៃវិស័យទាំង៣នេះប៉ុន្តែមិនបានផ្តល់ការលម្អិតនោះទេ។ បទបញ្ជានេះមានបំណងរារាំងមូលធននិងអ្នកជំនាញរបស់អាមេរិកមិនឱ្យជួយប្រទេសចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលអាចគាំទ្រដល់ទំនើបកម្មយោធារបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយវិធានការនេះទៀតសោតគឺផ្តោតលើភាគហ៊ុនឯកជន មូលធនបណ្តាក់ទុន ការបណ្តាក់ទុនរួមគ្នា និងការវិនិយោគលើវិស័យបៃតងផងដែរ។
ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការព្រួយបារម្ភ និងខឹងសម្បារយ៉ាងខ្លាំងចំពោះបទបញ្ជានេះដោយនិយាយថា ចិននឹងរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការចាត់វិធានការឆ្លើយតបចំពោះការរឹតបន្តឹងនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា បទបញ្ជានេះប៉ះពាល់ដល់ប្រតិបត្តិការធម្មតា និងការសម្រេចចិត្តរបស់សហគ្រាស ហើយវានឹងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិផងដែរ។
ក្រសួងនេះបានបន្ថែមថា ខ្លួនសង្ឃឹមថា អាមេរិកនឹងគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយចៀសវាង«ការរារាំងដោយមិនស្មោះត្រង់នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាសកលបើមិនដូច្នេះទេនឹងបង្កើតឧបសគ្គសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជាមិនខានឡើយ។
លោក សេហ្ឋាដ ហ្គាស៊ី (Shehzad Qazi) នាយកគ្រប់គ្រងក្រុមហ៊ុន China Beige Book ជាក្រុមហ៊ុនវិភាគនិងផ្តល់ប្រឹក្សាយោបល់ពីការវិនិយោគនៅប្រទេសចិនបាននិយាយថា វិនិយោគិនមិនគួរប្រតិកម្មខ្លាំងពេកចំពោះបទបញ្ជានេះទេព្រោះភាគច្រើនវាបានតំណាងឱ្យការឈ្នះសម្រាប់ឧស្សាហកម្ម។
លោក ហ្គាស៊ី បានបន្ថែមថា ពេលនេះពួកគេគួរតែផ្តោតឱ្យបានខ្លាំងទៅប្រភេទនៃការឆ្លើយតបផ្នែកនីតិប្បញ្ញត្តិដែលពួកគេនឹងទទួលបានពីសភាដែលកំពុងផ្តោតសំខាន់លើការដាក់បញ្ចូលច្បាប់ស្ដីពីការរឹតបន្តឹងការវិនិយោគក្រៅប្រទេសដ៏ទូលំទូលាយ៕




អត្ថបទបន្ទាប់


បើសមាជិកសភាគណបក្សឆ្ពោះទៅមុខគាំទ្រគណបក្សភឿថៃនោះការបង្កើតរដ្ឋាភិបាលថៃថ្មីនឹងលែងរាំងស្ទះហើយ

ព័ត៌មាន
គណបក្សភឿថៃ ដែលកំពុងតែប្រឹងប្រែងធ្វើជាក្បាលម៉ាស៊ីនបង្កើតរដ្ឋាភិបាល គឺត្រូវការចាំបាច់ដោយខានមិនបានពីសមាជិកសភាគណបក្សឆ្ពោះទៅមុខ ឫ ពីព្រឹទ្ធសម…

លោកគីម ជុងអ៊ុន ផ្លាស់ប្តូរមេទ័ពកំពូលរបស់ខ្លួន និងអំនាវនាវឱ្យមានការត្រៀមខ្លួនសម្រាប់សង្គ្រាម

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុនអ៊ុន នៅថ្ងៃព្រហស្បតិ៍ ទី១០ សីហា បានប្រកាសផ្លាស់ប្តូរមេទ័ពកំពូលរបស់ខ្លួន និងអំពានវនាវឱ្យមានការត្រៀមខ្លួនឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ