មេដឹកនាំកូរ៉េខាងជើង

លោកគីម ជុងអ៊ុន ផ្លាស់ប្តូរមេទ័ពកំពូលរបស់ខ្លួន និងអំនាវនាវឱ្យមានការត្រៀមខ្លួនសម្រាប់សង្គ្រាម


មេដឹកនាំកូរ៉េខាងជើងលោកគីម ជុនអ៊ុន នៅថ្ងៃព្រហស្បតិ៍ ទី១០ សីហា បានប្រកាសផ្លាស់ប្តូរមេទ័ពកំពូលរបស់ខ្លួន និងអំពានវនាវឱ្យមានការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការកើតមានសង្គ្រាមនាពេលខាងមុខ។ ក្នុងនោះ លោកក៏បានបញ្ជាឱ្យបង្កើនផលិតកម្មសព្វាវុធ និងពង្រីកសមយុទ្ធយោធាដើម្បីការពារការវាយប្រហារណាមួយពីសំណាក់សត្រូវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
គីម ជុនអ៊ុន អំពាវនាវឱ្យប្រទេសត្រៀមខ្លួនសម្រាប់លទ្ធភាពសង្គ្រាម!
ដោយ

យោងតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA ការថ្លែងរបស់លោកគីម ជុនអ៊ុននេះ ធ្វើឡើងនៅក្នុងជំនួបប្រជុំមួយជាមួយគណៈកម្មការយោធាកណ្តាលរបស់លោក។ លោក Pak Su Il ត្រូវបានដកតំណែងពីតួនាទីប្រធានអគ្គសេនាធិការយោធា ជំនួសមកវិញដោយលោក Ri Yong Gil ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់។ គេមិនទាន់ដឹងច្បាស់ទេថាតើឧត្តមសេនីយ៍ Ri Yong Gil នឹងនៅបន្តកាន់តំណែងរដ្ឋការពារជាតិឬយ៉ាងណា ខណៈដែលលោកក៏កំពុងកាន់តំណែងជាមេបញ្ជាការកំពូលនៃកងទ័ពទូទៅរបស់កូរ៉េខាងជើងដែរ។
តាមKNCA លោកគីមបានអំពាវនាវឱ្យមានការពង្រីកសមត្ថភាពផលិតអាវុធ និងការធ្វើសមយុទ្ធយោធាឱ្យបានញឹកញាប់ជាមួយនឹងសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួន ដើម្បីត្រៀមខ្លួនសមា្រប់ការប្រយុទ្ធ។ កាលពីសប្តាហ៍មុន លោកគីម ជុនអ៊ុនបានទៅទស្សនារោងចក្រសព្វាវុធ និងបានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល កាំភ្លើងធំ និងអាវុធថ្មីៗផ្សេងទៀត។
ដោយឡែក កូរ៉េខាងជើងត្រូវបានរាយការណ៍មកថា នឹងត្រៀមគ្រោងនឹងធ្វើព្យុហយាត្រារបស់កងទ័ពខ្លួន នៅថ្ងៃទី៩ខែកញ្ញាខាងមុខ ដើម្បីប្រារព្ធខួបនៃចាប់កំណើតឡើងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)។ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងក៏នឹងធ្វើសមយុទ្ធយោធានៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហានេះ ដែលកូរ៉េខាងជើងមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕




អត្ថបទបន្ទាប់


ផ្ដើមអនុវត្តបម្រាមលើការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិនធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាអនុវត្តមួយកាលពីថ្ងៃពុធ ដែលនឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួននៅក្នុ…

តើលោកម៉ូឌីនឹងអាចរក្សាតំណែងក្នុងអាណត្តិទីបីបានដែរឬទេ បើគ្រាន់តែផ្អែកទៅលើការសម្រេចបានកំណើនសេដ្ឋកិច្ច?

ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី កំពុងត្រៀមខ្លួនជាថ្មីសម្រាប់ការបោះឆ្នោតអាណត្តិទីបីរបស់លោកជានាយករដ្ឋមន្ត្រីឥណ្ឌានៅឆ្នាំ២០២៤ខាងមុខ។ ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ