ការនាំចេញរបស់កម្ពុជាទៅថៃ

ការនាំចេញរបស់កម្ពុជាទៅថៃ នៅតែបន្ដដាំក្បាលចុះ ៣២%នៅ៧ខែឆ្នាំ២០២១


ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩បន្ដរាតត្បាត ការនាំចេញរបស់កម្ពុជាទៅថៃនៅតែបន្ដដាំក្បាលចុះ ខណៈដែលការនាំចូលពីប្រទេសថៃមកវិញហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។ តួយ៉ាង នៅ៧ខែដំបូងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅថៃសម្រេចបានជិត៥៧០លានដុល្លារ ធ្លាក់ចុះ៣២% ខណៈដែលការនាំចូលពីថៃមកវិញមានដល់ទៅជាង ៤ពាន់លានដុល្លារ កើនឡើង៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ដែលខេមបូណូមីសទទួលបានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ការនាំចេញនាំចូលរវាងប្រទេសកម្ពុជា និងថៃនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ដោយ

បើទោះបីជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃនៅរក្សាបានតួលេខវិជ្ជមានជាមួយកំណើនជាង១%ក្ដី ប៉ុន្ដែបើមើលទៅលើការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅតែបន្ដដាំក្បាលចុះខ្លាំងដដែល នៅចំពេលដែលប្រទេសថៃបានបិទការនាំចូលផ្លែមៀនប៉ៃលិនពីប្រទេសកម្ពុជា។

របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃ សម្រេចបានទឹកប្រាក់ជិត ៥៧០លានដុល្លារអាមេរិក មានការធ្លាក់ចុះ ៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុបជិត៨៤០លានដុល្លារអាមេរិក។ ចំណែក ការនាំចូលពីថៃមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក មានកើនឡើង ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង៣ពាន់៧រយលានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ភាគច្រើននៃផលិតផល ដែលកម្ពុជា បាននាំទៅប្រទេសថៃ គឺជាប្រភេទកសិផល ដូចជា ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់ សំណង់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។ ដោយឡែក ផលិតផលដែលកម្ពុជា បាននាំចូលពីថៃ វិញមានដូចជា ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសម្អាង និងសម្ភារសំណង់៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជោគជ័យ​ខ្លាំង​ជាមួយ​គម្រោង ៣​ធំៗ​កន្លងមក ម្ចាស់គម្រោង Urban Village ប្ដេជ្ញា​ប្រគល់​ផ្ទះក្នុង​ក្ដីសុបិន​ជូន​អតិថិជន​ឲ្យ​ទាន់ពេលវេលា

ព័ត៌មាន
ក្រោយពីបានបញ្ចប់គម្រោងធំៗចំនួន៣របស់ខ្លួនរួចរាល់ រួមមានគម្រោង Urban Loft, Factory Phnom Penh និង Urban Village ដំណាក់កាលទី១ ក្រុមហ៊…

ក្រសួងទេសចរណ៍និងសហគ្រិនខ្មែរសហការគ្នាជំរុញចលនាទេសចរណ៍នៅខេត្តធំៗបួន

ព័ត៌មាន
នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈ យោគយល់គ្នារវាង ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ