គ្រាប់ស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ CSNC សម្រេចការសាងសង់បាន៨០% ហើយ


ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC សម្រេចបាន៨០%ហើយ ដោយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈវត្តមានរបស់រោងចក្រដែលមានតម្លៃវិនិយោគក្នុងជំហានដំបូងប្រមាណ១២លានដុល្លារនេះ អ្នកជំនាញក្នុងវិស័យស្វាយចន្ទីរំពឹងថា វានឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន និងជួយលើកកម្ពស់ផលិតកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គ្រាប់ស្វាយចន្ទី
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសដឹងថា មកទល់ពេលនេះ ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជារបស់ក្រុមហ៊ុនសិង្ហបុរី CSNC សម្រេចបានលទ្ធផលប្រមាណ៨០%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤នេះ។

បើតាមការបញ្ជាក់ថ្នាក់ដឹកនាំសមាគមរូបនេះ សម្ភារឧបករណ៍ដែលបម្រើឱ្យខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននេះត្រូវបានបញ្ជាទិញរួចរាល់ហើយរង់ចាំតែដំឡើងប៉ុណ្ណោះ​។​ អនុប្រធានសមាគមរូបនេះ រំពឹងថា តាមរយៈរោងចក្រដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបានរហូតដល់១ម៉ឺន២ពាន់តោនក្នុង១ឆ្នាំនេះ វានឹងជួយទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសជឿនលឿនផ្សេងៗទៀតឱ្យមកចូលរួមកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត។

​រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC ទំហំជាង១ម៉ឺន២ពាន់ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជាង៦០ហិកតាជាមួយទុនវិនិយោគក្នុងជំហានដំបូងចំនួន១២លានដុល្លារ។ រោងចក្រនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុនសិង្ហបុរី CSNC ជាមួយភាគហ៊ុនិកកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២កន្លែង ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងព្រះវិហារ និងកំពង់ធំ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ បានជាង៥៤ម៉ឺនតោន មានការកើនឡើងប្រមាណ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាចលាចលនៅបង់ក្លាដេស អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ ដែរ ឬទេ?

ព័ត៌មាន
ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងដ៏ធំមួយរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនោះកំពុងញាំញីដោយបញ្ហាអសន្តិសុខ ក្រោយ…

នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន តើអ្នកវិនិយោគគួរលក់ ឬទិញភាគហ៊ុនបន្ថែម?

ព័ត៌មាន
ភាគហ៊ុន គឺតំណាងឱ្យភាពជាម្ចាស់នៃក្រុមហ៊ុន ព្រោះថានៅពេលនរណាម្នាក់ទិញភាគហ៊ុនមានន័យថា ពួកគេបានក្លាយជាម្ចាស់ក្រុមហ៊ុនក្នុងចំណែកណាមួយដូច្នោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ