រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេតម្លៃ២លានដុល្លារបានបើកការសាងសង់ ខណៈអ្នកជំនាញរំពឹងតម្លៃគ្រាប់ស្វាយចន្ទីឆៅកើន៥%


ដូចការគ្រោងទុក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា មានតម្លៃវិនិយោគប្រមាណ២លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ។ រោងចក្រដែលអភិវឌ្ឍន៍លើផ្ទៃដី១២ហិកតានេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ៤០តោនក្នុងមួយថ្ងៃ ឬប្រមាណជិត១ម៉ឺន៥ពាន់តោនក្នុងមួយឆ្នាំ។ តាមរយៈរោងចក្រនេះ គួបផ្សំតម្រូវការសកលមានការកើនឡើងបានធ្វើឱ្យប្រធានសមាគមស្វាយចន្ទីកម្ពុជាព្យាករថា តម្លៃគ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពល្អរបស់កម្ពុជានឹងកើនឡើង៥% នៅឆ្នាំ២០២៤ ខាងមុខ បើធៀបនឹងតម្លៃបច្ចុប្បន្ន។
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា នៅឆ្នាំ២០២៤ខាងមុខ តម្លៃគ្រាប់ស្វាយចន្ទីឆៅមានគុណភាពល្អរបស់កម្ពុជានឹងមានការកើនឡើង៥%បន្ថែមទៀត បើធៀបនឹងតម្លៃបច្ចុប្បន្ន។ ការរំពឹងបែបនេះធ្វើឡើងក្រោយសមាគមបានសិក្សាឃើញថា តម្រូវការគ្រាប់ស្វាយចន្ទីនៅលើសកលលោកអាចមានកំណើនខ្ពស់នៅពេលខាងមុខ។ ប្រធានសមាគមរូបនេះអះអាងថា តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជានៅឆ្នាំនេះបានកើនឡើងចន្លោះពី៥%ទៅ១០% បើធៀបនឹងឆ្នាំ២០២២ ដោយតម្លៃគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃពី៧ពាន់រៀល ទៅ៧ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម ឬស្មើនឹងជាង១ពាន់៩រយដុល្លារក្នុងមួយតោន។ យ៉ាងណាមិញអ្នកជំនាញរូបនេះក៏រំពឹងផងដែរថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៤ខាងមុន នឹងកើនឡើងប្រមាណ១០% ក្រោយលោកមើលឃើញពីស្ថានភាពចម្ការស្វាយចន្ទីនៅកម្ពុជាបច្ចុប្បន្នមានស្ថិរភាពល្អប្រសើរ ខណៈបាតុភូត Elnino ក៏មិនទាន់បានបង្កផលប៉ះពាល់ទៅដល់ដំណាំស្វាយចន្ទីនៅកម្ពុជា។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានវាយតម្លៃថា ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីនៅក្នុងឆ្នាំ២០២៣ ហាក់មានភាពល្អប្រសើរ ក្រោយទាំងកិសករ និងសហគ្រាសទទួលបានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។ យ៉ាងណាមិញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំជាងគេមួយនៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី បានបើកការដ្ឋានសាងសង់ ដោយរំពឹងនឹងជួយធ្វើឱ្យផលិតកម្មដំណាំស្វាយចន្ទីកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ។ រោងចក្រដែលស្ថិតនៅក្រុងស្ទឺងសែន ខេត្តកំពង់ធំនេះ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដី១២ហិកតា ជាមួយទុនវិនិយោគ២លានដុល្លារ និងទុនបង្វិលបម្រុង១២លានដុល្លារ ហើយមានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់៤០តោនក្នុង១ថ្ងៃ និងជាង១ម៉ឺន៤ពាន់៦រយតោនក្នុង១ឆ្នាំ។ តាមរយៈរោងចក្រនេះសមាគមរំពឹងថា វានឹងជួយជំរុញកំណើននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយស្រូបទាញវត្ថុធាតុដើមក្នុងស្រុក និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាម។

បើតាម លោក អួន ស៊ីឡុត ក្រៅពីក្រុមហ៊ុនសិង្ហបុរីខាងលើ មានក្រុមហ៊ុនឥណ្ឌាចំនួនពីរ ក៏មានបំណងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខផងដែរ ដែលវានឹងជួយធ្វើឱ្យ វិស័យដាំដុះដំណាំស្វាយចន្ទី និងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងល្អប្រសើរបន្ថែមទៀត ខណៈកម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ចំនួន៣០បន្ថែម ដើម្បីស្រូបទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករយកទៅកែច្នៃ និងធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានស្ថិរភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានយុវជន យុវនារីជិត៩ពាន់នាក់លើមុខជំនាញ៣៨ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ

ព័ត៌មាន
គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១លាន៥សែននាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន និងយុវនារី ដោយមកទល់ពេល…

អ្នកវិភាគថា អត្រានៃការត្រួតត្រាការនាំចេញរបស់ចិននៅតែរឹងមាំ មិនមែនចុះខ្សោយឡើយ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅស្ថាប័ន S&P Global Market Intelligence បានអះអាងថា កំណើនសេដ្ឋកិច្ចចិន កំពុងដើរមិនស្រួល ប៉ុន្តែអត្រានៃការត្រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ