កាស៊ីណូណាហ្គាវើលដ៍

ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គាវើលដ៍ កើនឡើងជិត២៤% នៅត្រីមាសទី១ឆ្នាំនេះ


ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គានៅកម្ពុជា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ត្រូវបានគេដឹងថា មានរហូតដល់ជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កាស៊ីណូណាហ្គាវើលដ៍ នៅពេលនេះ ត្រូវបានគេដឹងថា គឺជាកាស៊ីណូ និងរីសតស្របច្បាប់តែមួយគត់ ដែលមាននៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌល សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។
កាស៊ីណូណាហ្គាវើលដ៍
ដោយ

របាយការណ៍ប្រចាំត្រីមាស ដែលកាស៊ីណូណាហ្គាវើលដ៍ បានប្រកាសនៅផ្សារហ៊ុននៅកោះហុងកុងបានអះអាងថា នៅត្រីមាសទី១នៃឆ្នាំ២០២៤ កាស៊ីណូណាហ្គារកប្រាក់ចំណូលបានសរុបជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងប្រាក់ចំណូលនេះ បានជួយឱ្យកាស៊ីណូនេះទទួលបានប្រាក់ចំណេញមិនទាន់បង់ពន្ធសរុបជាង៨០លានដុល្លារ កើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។

តាមរយៈប្រាក់ចំណូល និងប្រាក់ចំណេញនេះ បានសបញ្ជាក់ឱ្យឃើញថា ស្ថានភាពអាជីវកម្មកាស៊ីណូនៅពេលនេះបានវិលមករកប្រក្រតីភាពឡើងវិញហើយ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។ បច្ចុប្បន្នប្រតិបត្តិការសាច់ប្រាក់ចេញចូលរបស់ក្រុមហ៊ុនកាស៊ីណូ និងរីសតដ៏ល្បីល្បាញនៅកម្ពុជាមួយនេះ មានតម្លៃសរុបជាង៩៥១លានដុល្លារកើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមស្ថិតិដែលក្រុមហ៊ុនកាស៊ីណូនេះ បានកត់ត្រាបានបង្ហាញថា អតិថិជនកម្រិត VIP គឺមានកំណើនកើនឡើងជាង១៩% ហើយបុព្វលាភនៃសេវាកម្មនានានៅក្នុងឧស្សាហកម្មនេះ ត្រូវបានគេដឹងថា មានកំណើនជាង២៤%។

ក្រុមហ៊ុនណាហ្គាវើលដ៍ បាននិយាយថា អតិថិជនវិលជុំប្រចាំថ្ងៃជាមធ្យមក្នុងត្រីមាសទី១ ឆ្នាំ២០២៤ គឺបានកើនឡើងលើសទំហំអាជីវកម្មជាមធ្យម ដែលបានកត់ត្រាក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលជាឆ្នាំមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ កាលពីឆ្នាំ២០២៣ កន្លងទៅ កាស៊ីណូ និងរីសតណាហ្គាវើលដ៍ អាចប្រមូលប្រាក់ចំណេញសុទ្ធជិត ១៧៨លានដុល្លារកើនឡើងជិត១៦% បើធៀបនឹងឆ្នាំ២០២២៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនខ្ពស់ជាលំដាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈបំណុលសាធារណៈនៅតែស្ថិរក្នុងរង្វង់៣៥%នៃ GDP

ព័ត៌មាន
ធនាគារពិភពលោក ឬ World Bank ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏កំពូលរបស់ពិភពលោកបានព្យាករប្រកបដោយវិជ្ជមានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជ…

តើអាស៊ាន និងអូស្ត្រាលី គឺជាដៃគួដ៏ស័ក្ដិសមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬ ក្រោយទំហំពាណិជ្ជកម្មឈានដល់១១៦ពាន់លានដុល្លារ?

ព័ត៌មាន
អ្នកជំនាញកំពុងតែថ្លឹងថ្លែងនូវទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី ខណៈអូស្រ្តាលី បានបង្ខិតខ្លួនកាន់តែជិតស្និទជាមួយនឹងអាស៊ាន។ ពាក់ព័ន្ធនឹងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ