វិស័យពាណិជ្ជកម្ម

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ថា រដ្ឋាភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីត្រូវដំឡើងពន្ធលើទំនិញចិន តាមសហរដ្ឋអាម៉េរិកនោះឡើយ


ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ថា រដ្ឋាភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីត្រូវដំឡើងពន្ធលើទំនិញនាំចូលរបស់ចិន តាមសហរដ្ឋអាម៉េរិកនោះឡើយ ហើយនិយាយថា សមត្ថភាពផលិតកម្មលើសលប់នៅក្នុងវិស័យឧស្សាហកម្មរបស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមិនប៉ះពាល់ដល់ពួកគេនោះទេ។
វិស័យពាណិជ្ជកម្ម
ដោយ

កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានប្រកាសដំឡើងពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់លើទំនិញនាំចូលរបស់ចិនជាច្រើនប្រភេទរួមទាំងរថយន្តអគ្គិសនី អាគុយ និងគ្រឿងអេឡិចត្រូនិកផងដែរ ហើយបានរិះគន់ក្រុងប៉េកាំង ចំពោះការឧបត្ថម្ភធនដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យទីផ្សារនានាទូទាំងពិភពលោកជន់ជោរទៅដោយទំនិញចិនថោកៗ។

សហភាពអឺរ៉ុប ក៏បានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនដែរ ហើយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុនបានបន្ទរតាមការព្រួយបារម្ភដែលលើកឡើងថា ប្រទេសចិនបានអនុវត្តសកម្មភាពទីផ្សារប្រកបដោយភាពគ្រោះថ្នាក់។

ទោះជាយ៉ាងណា៦១%នៃក្រុមហ៊ុនជប៉ុន ដែលបានឆ្លើយនៅក្នុងការស្ទង់មតិធ្វើឡើងពីថ្ងៃទី៥-១៤ ខែមិថុនា បាននិយាយថា រដ្ឋភិបាលជប៉ុន គ្មានភាពចាំបាច់អ្វីដែលត្រូវចាប់ផ្តើមវិធានការដំឡើងពន្ធលើទំនិញនាំចូលរបស់ចិននោះឡើយ ហើយនៅសល់ប៉ុន្មាននិយាយថា ជប៉ុនគួរតែដំឡើង។ ទន្ទឹមនេះប្រមាណ៥៣% និយាយថា សមត្ថភាពផលិតហួសប្រមាណរបស់ប្រទេសចិន ជះផលប៉ះពាល់មកលើអាជីវកម្មរបស់ពួកគេតិចតួចប៉ុណ្ណោះ ឬ ក៏គ្មានសោះតែម្ដង។

នាយកគ្រប់គ្រងនៅក្រុមហ៊ុនគីមីជប៉ុន មួយបានលើកឡើងថា ការដំឡើងពន្ធលើទំនិញនាំចូរបស់ចិន នឹងនាំឱ្យមានវិធានការតបតប្រឆាំងគ្នាទៅវិញទៅមក ហើយស្ថានភាពសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗ។

ប្រទេសចិន បានឆ្លើយតបទៅនឹងការដំឡើងពន្ធគយនេះដោយអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ខ្វះមូលដ្ឋានជាក់ស្តែង ហើយអ្វីដែលសហរដ្ឋអាម៉េរិក បានធ្វើគឺជាការបំផ្លាញគោលការណ៍ពាណិជ្ជកម្មសេរីរបស់ខ្លួនឯង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើម្បីសម្រេចមហិច្ឆតាប្រែក្លាយឥណ្ឌា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ តើនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ត្រូវផ្ដោតលើគោលនយោបាយអាទិភាពអ្វីខ្លះ?

ព័ត៌មាន
នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី តែងតែនិយាយដោយទំនុកចិត្តខ្ពស់អំពីគោលដៅដ៏មហិច្ឆតារបស់លោក ដើម្បីប្រែក្លាយប្រ…

រុស្ស៊ី និងកូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ដែលអាចផ្តល់អា.វុធឱ្យគ្នាភ្លាមៗ បើប្រទេសណាមួយរងការវាយប្រ.ហារ

ព័ត៌មាន
បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងជើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីនោះ លោក វ៉្លាឌីមៀ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ