រថយន្តអគ្គិសនី

ចិន ប្ដឹងសហភាពអឺរ៉ុបទៅអង្គការ WTO ប្រឆាំងនឹងការយកពន្ធលើរថយន្តអគ្គិសនី ខណៈការលក់រថយន្តរបស់ខ្លួនធ្លាក់ចុះ៥%


រដ្ឋាភិបាលចិន បានដាក់ពាក្យប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការយកពន្ធបន្ថែមទៀតរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន ខណៈដែលការលក់រថយន្តអគ្គិសនីចិន បានធ្លាក់ចុះ៥% នៅក្នុងខែកក្កដា ដែលជាការធ្លាក់ចុះពីរខែជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រថយន្តអគ្គិសនី
ដោយ

សហភាពអឺរ៉ុបកាលពីពេលថ្មីៗបានយកពន្ធបណ្តោះអាសន្នរហូតដល់ជាង៣៧% លើរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន ដោយពួកគេអះអាងថា រថយន្តចិនទាំងនេះទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន ប៉ុន្តែចិនបាននិយាយថា ការគាំទ្ររបស់ខ្លួនចំពោះឧស្សាហកម្មរថយន្តអគ្គិសនីនេះ គឺអនុលោមតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។

កត្តានេះបានជំរុញឱ្យក្រសួងពាណិជ្ជកម្មចិន កាលពីចុងសប្តាហ៍មុន បានដាក់ពាក្យប្តឹងសហភាពអឺរ៉ុបទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញបញ្ហានេះ ដើម្បីការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតងជាសកល។ ភាគីទាំងពីរមានពេលរហូតដល់ដើមខែវិច្ឆិកា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានេះ មុនពន្ធបណ្តោះអាសន្ននេះត្រូវបានអនុវត្តជាផ្លូវការ។

ទីផ្សារលក់រថយន្តរបស់ចិន នៅក្នុងខែកក្កដា កន្លងទៅ សម្រេចបានជាង២លានគ្រឿង មានការធ្លាក់ចុះ៥% ដែលជាការធ្លាក់ចុះ២ខែជាប់ៗគ្នា ដោយសារការថយចុះតម្រូវការក្នុងស្រុក។ ក្នុងនោះការលក់រថយន្តនៅលើទីផ្សារក្នុងស្រុករបស់ចិន ធ្លាក់ចុះជាង១០% មកនៅត្រឹមជិត១លាន៨សែនគ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះមានកម្រិតខ្ពស់ជាងខែមិថុនា ដែលធ្លាក់ចុះជាង៧% ប៉ុណ្ណោះ។

លោក ឈិន ស៊ីហួ (Chen Shihua) អគ្គលេខាធិការរងនៃក្រុមហ៊ុន CAAM បានប្រាប់អ្នកយកព័ត៌មានថា ក្រៅពីពញ្ហាកង្វះទំនុកចិត្តពីអ្នកប្រើប្រាស់ គ្រោះមហន្តរាយធម្មជាតិ ក៏បានជះផលប៉ះពាល់ដល់ការលក់រថយន្តមានការធ្លាក់ចុះនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋវៀណាម នឹងធ្វើអន្តរាគមន៍ ដើម្បីគ្រប់គ្រងទីផ្សារ ប្រសិនបើតម្លៃអចលនទ្រព្យហក់ឡើងលើស២០%

ព័ត៌មាន
ប្រសិនបើតម្លៃអចលនទ្រព្យហក់ឡើងលើសពី២០% ក្នុងរយៈពេល៣ខែជាប់ៗគ្នា ក្រសួងពាក់ព័ន្ធនានានៃប្រទេសវៀតណាម ត្រូវស្នើវិធានការអន្តរាគមន៍ដើម្បីគ្រប់គ្រងទ…

តើមានកត្តាអ្វីជំរុញឱ្យទំហំពាណិជ្ជកម្មបរទេសរបស់ចិន ហក់ឡើងជាង៦% នៅ៧ខែឆ្នាំនេះ?

ព័ត៌មាន
ទោះបីប្រទេសចិន រងសម្ពាធពាណិជ្ជកម្មពីលោកខាងលិចយ៉ាងណាក៏ដោយ តែការធ្វើពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកមួយនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ