វិស័យបន្ទះឈីប

ចិនជះទុនជិត៥០ពាន់លានដុល្លារចូលក្នុងវិស័យបន្ទះឈីប ដើម្បីទប់ទល់នឹងការរឹតបន្តឹងរបស់អាម៉េរិក


ចិនបានជះទុនជិត ៥០ពាន់លានដុល្លារ ដើម្បីផលិតបន្ទះឈីប ទប់ទល់នឹងអាម៉េរិក។ការចាក់បញ្ចូលទុនដ៏ច្រើនសម្បើមបែបនេះ ក៏ជាវិធានការយុទ្ធសាស្រ្តថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកដែលព្យាយាមរឹតបន្តឹងទៅលើលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យបន្ទះឈីប
ដោយ

ការចាក់បញ្ចូលមូលនិធិចុងក្រោយដើម្បីជំរុញផលិតកម្មបន្ទះឈីបរបស់ចិននេះ គឺជាដំណាក់កាលទី៣ហើយ និងបានចុះបញ្ជីជាផ្លូវការកាលពីចុងសប្តាហ៍មុន។ នេះគឺជាការវិនិយោគដ៏ច្រើនបំផុត បើធៀបនឹងពីរដំណាក់កាលកន្លងមក ក្នុងនោះដំណាក់កាលទីមួយបានចាប់ផ្ដើមនៅឆ្នាំ២០១៤ ជាមួយនឹងការវិនិយោគជាង ១៩ពាន់លានដុល្លារ ខណៈដំណាក់កាលទីពីរចាប់ផ្ដើមនៅឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគជាង ២៨ពាន់លានដុល្លារ។

ក្រសួងហិរញ្ញវត្ថុជាអ្នកកាន់ភាគហ៊ុនច្រើនជាងគេរហូតដល់១៧% បន្ទាប់មកគឺក្រុមហ៊ុនបុត្រសម្ពន្ធរបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋមាន១០% ហើយបន្ទាប់មកទៀត គឺក្រុមហ៊ុន វិនិយោគក្រោមរដ្ឋាភិបាលក្រុងសៀងហៃកាន់កាប់ ៩% រួមជាមួយសហគ្រាសរដ្ឋផ្សេងទៀត។

យ៉ាងណាក៏ដោយ ចិនមិនបានបង្ហាញគោលដៅវិនិយោគជាក់លាក់ទេ ប៉ុន្តែគេបានរំពឹងថា អាចនឹងផ្ដោតសំខាន់លើឧបករណ៍បន្ទះឈីប និងផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដើម្បីទប់ទល់នឹងការរឹតបន្តឹងរបស់អាម៉េរិកមិនឱ្យចិនទទួលបានបច្ចេកវិទ្យាទំនើបៗរួមទាំងផលិតផល AI ផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការជំពាក់បំណុល ឬការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ វាជារឿងអាក្រក់ ឬយ៉ាងណា?

ព័ត៌មាន
ស្របពេលវិស័យធនគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយ ចំនួនអ្នកប្រើប្រាស់កម្ចីក្នុងប្រព័ន្ធធនាគារ ក៏មានការកើនឡើងផ…

ស្របពេលការចិញ្ចឹមត្រីរបស់កសិករមានការពន្យារពេល តើរដូវបិទនេសាទឆ្នាំនេះអាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើទីផ្សារមានការខ្វះខាតដែរឬទេ?

ព័ត៌មាន
រដូវបិទនេសាទ ឆ្នាំ២០២៤ ដែលជារដូវត្រីពងកូន និងជាពេលវេលាក្នុងការរួមចំណែកថែរក្សា និងការពារធនធានជលផលនឹងចូលមកដល់នៅថ្ងៃទី១ ខែមិថុនា រហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ