ឧស្សាហកម្មបន្ទះឈីប

អាមេរិកគ្រោងចាប់ដៃគ្នាជាមួយឥណ្ឌាអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ខណៈព្យាយាមរាំងខ្ទប់ ចិន


សហរដ្ឋអាមេរិក និងឥណ្ឌានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការសម្របសម្រួលនៃផែនការជំរុញឧស្សាហកម្មបន្ទះឈីបនៃប្រទេសទាំងពីរ ហើយទីក្រុងញូដេលីក៏កំពុងសម្លឹងមើលប្រកបដោយមហិច្ឆតាក្នុងការប្រែខ្លួនជាប្រទេសដែលដើរតួដ៏សំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលផងដែរ ជាពិសេសនោះគឺ ការវ៉ាតាមឱ្យទាន់ប្រទេសចិនតែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
សហរដ្ឋអាមេរិក និងឥណ្ឌាកំពុងចូលជិតគ្នាកាន់តែខ្លាំងលើវិស័យបន្ទះឈីប រូបភាព រ៉យទ័រ

បើតាមលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ មីនា ថា អនុស្សរណៈនៃការយោគយល់គ្នាផ្តោតលើការចែករំលែកព័ត៌មាន និងកិច្ចពិភាក្សាគោលនយោបាយ​នឹងត្រូវបានចុះហត្ថលេខា តែមិនមានការប្តេជ្ញាចិត្តវិនិយោគជាក់លាក់ណាមួយ ដោយក្រុមហ៊ុនអាមេរិកប្រកាសឡើង​នៅក្នុងប្រទេសឥណ្ឌានោះទេ។ លោកស្រី រៃមុនដូ បានសង្កត់ធ្ងន់ថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកវិស័យបន្ទះឈីប។​

នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍​នៅទីក្រុងញូដេលី រួមទាំងកិច្ចប្រជុំជាមួយមេដឹកនាំវិស័យ​សាធារណៈ និងឯកជនរបស់ឥណ្ឌាផងនោះ លោកស្រី វៃមុនដូ រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក​ក៏បានលើកឡើងទៀតថា៖ «យើងចង់ឃើញប្រទេសឥណ្ឌា​សម្រេច​បាននូវសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការដើរតួនាទី​កាន់តែធំនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក»។

នៅក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលត្រូវបានចុះហត្ថលេខាដោយលោក ចូ បៃដិន កាលពីឆ្នាំមុន គឺមានសារៈសំខាន់ណាស់ព្រោះវាគឺជាគន្លឹះនៃការប្រកួតប្រជែង និងសន្តិសុខជាតិរបស់អាមេរិក ព្រមទាំងដើម្បីកាត់បន្ថយការពឹងផ្អែករបស់អាមេរិកលើឈីបពីតៃវ៉ាន់ និងតំបន់អាស៊ី ក្រោយពីមើលឃើញពីការគំរាមកំហែងសន្តិសុខនៃបច្ចេកវិទ្យាបន្ទះឈីបពីសំណាក់ប្រទេសចិន។

ដោយឡែក សារៈសំខាន់ភូមិសាស្ត្រនយោបាយរបស់ឥណ្ឌាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងកើនឡើងជាលំដាប់ នៅពេលដែលអ្នកបង្កើតគោលនយោបាយអាមេរិក​មើលឃើញកាន់តែច្បាស់នៃការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាមួយគ្នា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មើលឃើញពីឱកាសមួយនេះ ដើម្បីអាចទាញយកផលប្រយោជន៍ពីប្រទេសលោកខាងលិចផង និងប្រជែងផ្នែកបច្ចេកវិទ្យា​​ជាមួយទីក្រុងប៉េកាំងផង។

យ៉ាងណាមិញ សេដ្ឋកិច្ចប្រមាណ ៣,២ទ្រីលានដុល្លាររបស់ឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងចំណោមកំណើនលឿនបំផុតនៅឆ្នាំក្រោយនេះ ហើយទីក្រុងញូដេលីនឹងផ្តល់ការលើកទឹកចិត្តចំនួន១០ពាន់លានដុល្លារទៀត ដើម្បីបង្កើនគម្រោងផលិតកម្មបន្ទះឈីប​ពីការវិនិយោគរបស់ក្រុមហ៊ុនបន្ទះឈីប​បរទេស។ ទោះយ៉ាងណា គោលនយោបាយគាំទ្រការផលិតនេះ ត្រូវបានគេមើលឃើញថា អាចទាក់ទាញបានក្រុមហ៊ុនឈីបតូចៗមួយចំនួនប៉ុណ្ណោះ ខណៈដែលវានឹងមិនអាចទាក់ទាញ និងទទួលបានការវិនិយោគពីសំណាក់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗដូចជា TSMC របស់តៃវ៉ាន់ និង Intel Corp របស់សហរដ្ឋអាមេរិកនៅឡើយ៕




អត្ថបទបន្ទាប់


លោកស៊ី ជីនពីង ចាប់ផ្ដើមអំណាចក្នុងតំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ហើយ

ព័ត៌មាន
នៅទីបំផុតនៅថ្ងៃសុក្រទី១០ខែមីនា លោក ស៊ី ជីនពីង ទទួលបានការគាំទ្រជាផ្លូវការហើយ ពីសមាជិកសភាប្រជាជនចិន ដើម្បីបន្តធ្វើជាប្រធានាធិបតីប្រទេសចិ…

មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន គ្រោងធ្វើដំណើរឆ្លងកាត់រដ្ឋចំនួន២របស់អាមេរិក មុនជួបជាមួយប្រធានសភាអាមេរិក

ព័ត៌មាន
មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងឈប់ចុះចតនៅរដ្ឋ Los Angeles និង New York ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ