វិស័យថាមពល

ចិន មានប្រភពថាមពលកកើតឡើងវិញធំជាងសហរដ្ឋអាម៉េរិក រហូតដល់៨ដងឯណោះ


របាយការណ៍សិក្សាស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា បានបង្ហាញថា ស្ទើរតែ២ភាគ៣ ទៅហើយនៃស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ឬសូឡាទូទាំងពិភពលោក កំពុងស្ថិតក្រោមការសាងសង់នៅក្នុងប្រទេសចិន ទីដែលកំណើនថាមពលកកើតឡើងវិញ បានកាត់បន្ថយយ៉ាងច្រើននូវការប្រើប្រាស់ធ្យូងថ្មសម្រាប់ការផលិតថាមពលអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យថាមពល
ដោយ

របាយការណ៍សិក្សាស្រាវជ្រាវពីអង្គការឃ្លាំមើលថាមពលពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា ក្នុងទំហំសរុបរហូតដល់ទៅ៣៣៩ជីហ្គាវ៉ាត់ ឬស្មើនឹង៦៤%នៃផលិតកម្មថាមពលស្អាតសរុបទូទាំងពិភពលោក។

ទំហំនេះគឺច្រើនជាងរហូតដល់ទៅ៨ដងឯណោះ បើធៀបនឹងសហរដ្ឋអាម៉េរិក ដែលមានស្ថានីយដើរដោយថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា ត្រឹមតែ៤០ជីហ្គាវ៉ាត់ (GW) ស្ថិតក្រោមការសាងសង់។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ធ្វើឱ្យគោលដៅរបស់ពិភពលោក ក្នុងការបង្កើនសមត្ថភាពថាមពលកកើតឡើងវិញ១គុណនឹង៣ដង នៅត្រឹមដំណាច់ឆ្នាំ២០៣០ កាន់តែងាយសម្រេចបាន ទោះបីជាមិនមានការសាងសង់ទំនប់វារីអគ្គិសនីបន្ថែមក៏ដោយ។

ទន្ទឹមនេះ ក្រុមអ្នកតាក់តែងរបាយការណ៍សិក្សាស្រាវជ្រាវនេះ បានជំរុញឱ្យប្រទេសចិន បង្កើនគោលដៅរបស់ខ្លួនក្នុងការប្ដេជ្ញាចិត្តនៅចំពោះមុខអង្គការសហប្រជាជាតិ (UN) នៅឆ្នាំក្រោយក្នុងការកាត់បន្ថយការបំភាយឧស្ម័នចូលទៅក្នុងបរិយាកាស។

យោងតាមអង្គការមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី Climate Energy Finance ដែលធ្វើការស្រាវជ្រាវ និងវិភាគលើបញ្ហាហិរញ្ញវត្ថុសកលទាក់ទិននឹងអន្តរកាលថាមពលសកលពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលឆ្ពោះទៅរកថាមពលស្អាតបានឱ្យដឹងថា ក្រុងប៉េកាំង អាចនឹងសម្រេចបានគោលដៅឆ្នាំ២០៣០ របស់ខ្លួនក្នុងការដំឡើងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យឱ្យបានទំហំ១.២០០ជីហ្គាវ៉ាត់ (GW) នៅក្នុងខែនេះតែម្ដង ពោលគឺសម្រេចគោលដៅលឿនជាងការកំណត់រហូតដល់ទៅ៦ឆ្នាំឯណោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់រថយន្តអគ្គិសនីជាសកលកើនឡើង១៣% ប៉ុន្តែធ្លាក់ចុះ៧% នៅតំបន់អឺរ៉ុប តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុនរ៉ូម៉ូសិន (Rho Motion) ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សាររថយន្តបាននិយាយថា ការលក់រថយន្តអគ្គិសនីជាសកលទាំងរថយន្តកូនកាត់ និងរថយន្តប្រ…

របាយការណ៍មួយអះអាងថា សិង្ហបុរីមានមហាសេដ្ឋីប្រាក់ខ្ទង់លានដុល្លារជាង៣៣ម៉ឺននាក់

ព័ត៌មាន
របាយការណ៍សិក្សាស្រាវជ្រាវពីចំនួនមហាសេដ្ឋីប្រាក់ខ្ទង់លានដុល្លាររបស់ធនាគារស្វីសមួយបានបង្ហាញថា ប្រទេសសិង្ហបុរី មានចំនួនមហាសេដ្ឋីកើនឡើងដល់ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ