មេដឹកនាំចិន

ចិនច្រានចោលការអំពាវនាវរបស់លោកខាងលិច ជុំវិញការឱ្យធ្វើកំណែទម្រង់សិទ្ធិមនុស្ស


ប្រទេសចិន បានច្រានចោលចំពោះសំណើរបស់លោកខាងលិច ជុំវិញការស្នើសុំឲ្យធ្វើកំណែទម្រង់សិទ្ធិមនុស្ស។ ប៉ុន្តែចិន បានទទួលយកសំណើផ្សេងៗពីសម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងកំណែទម្រង់លើបញ្ហានេះ។ អ្វីដែលទីក្រុងប៉េកាំងទាត់ចោលនោះ គឺរាល់ការស្នើឱ្យខ្លួនផ្តល់សេរីភាពកាន់តែច្រើននៅក្នុងទីក្រុងហុងកុង និងសម្រាប់ជនជាតិ អ៊ុយហ្គ័រ ក្នុងខេត្តស៊ីនជាំង។
មេដឹកនាំចិន
ដោយ

អ្នកការទូតរបស់មហាយក្សចិន កាលពីពេលថ្មីៗ បានព្យាយាមប្រឆាំង និងបដិសេធរាល់ការអំពាវនាវនានារបស់លោកខាងលិចពាក់ព័ន្ធនឹងការផ្តល់សេរីភាពកាន់តែច្រើននៅកោះហុងកុង និងការទាមទារឲ្យមានការគោរពសិទ្ធិមនុស្សសម្រាប់ជនជាតិភាគតិចអ៊ុយហ្គ័រ នៅខេត្តស៊ីនជាំង។

នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ អ្នកការទូតចិន បានទាត់ចោលរាល់ការរិះគន់ពាក់ព័ន្ធនឹងរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស ដែលលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ដែលបានចោទថា ខ្លួនបានឃុំឃាំងជនជាតិអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង។

លោក អូម៉ា ស្នីប័រ ( Omar Zniber ) ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិន បានទទួលយកជិត៧០% នៃអនុសាសន៍កំណែទម្រង់ជាង៤០០ ដែលជាផ្នែកការត្រូតពិនិត្យរបស់អង្គការសហប្រជាជាតិ។

លោក ចេន ស៊ូ ( Chen Xu) ឯកអគ្គរដ្ឋទូតចិន បានប្រាប់អង្គប្រជុំរួមជាមួយនឹងគណៈប្រតិភូធំៗនៃអ្នកការទូតប្រទេសសមាជិកថា វឌ្ឍនភាព និងការអភិវឌ្ឍន៍លើសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ត្រូវតែកំណត់​ដោយប្រទេសចិន។ ​លោកបាននិយាយថា ចិនមានសិទ្ធិច្រានចោលនូវអនុសាសន៍ដែលមានលក្ខណៈនយោបាយដោយផ្អែកលើព័ត៌មានមិនពិត លម្អៀង និងបង្កមនោគមវិជ្ជា ឬការជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរបស់ប្រទេសចិន ហើយបានថ្កោលទោសនូវអ្វីដែលលោកបានហៅថា ជាការប៉ុនប៉ង លាបពណ៌ និងវាយប្រហារលើចិន។

ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំនោះ អ្នកការទូតប្រទេសផ្សេងដែលគេចាត់ទុកថា ជាសម្ព័ន្ធភាពនឹងប្រទេសចិន ដូចជារុស្ស៊ី និងប្រទេសមួយចំនួន គឺបានសំដែងនូវការគាំទ្រចំពោះការប្រែប្រួលនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុត BYD បើករោងចក្រផលិតរថយន្តអគ្គិសនីនៅថៃមុនគ្រោងមកបើកនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់មហាយក្សចិន បានបើករោងចក្រទី១ នៅក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងរបស់ខ្លួននៅក្នុ…

ការបោះឆ្នោតនៅអាម៉េរិកកាន់តែគៀក ខណៈរលកប្រឆាំងនឹងជរាភាពរបស់លោក ចូ បៃដិន កាន់តែកើន

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសជាចំហរថា លោកនឹងមិនបោះបង់បេក្ខភាពឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៥ ខែវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ