ចិនយន្តហោះផលិត

យន្តហោះផលិតក្នុងស្រុកដំបូងរបស់ចិន បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងនៅសិង្ហបុរី


យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដំបូងគេដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ប្រទេសចិន (COMAC) ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនយន្តហោះ Airbus និង Boeing ឥឡូវនេះបានហោះហើរចេញពីទឹកដីចិនដោយបានបង្ហាញខ្លួនលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីនៅឯកម្មវិធីតាំងបង្ហាញ Singapore Airshow កាលពីចុងសប្តាហ៍មុន។
ចិនយន្តហោះផលិត
ដោយ

ប្រទេសចិនបានបង្កើនការវិនិយោគយ៉ាងច្រើនក្នុងការប៉ុនប៉ងបំបែកការកាន់កាប់ទីផ្សារយន្តហោះរបស់ក្រុមហ៊ុនផលិតយន្តហោះបស្ចិមលោកដ៏សំខាន់ចំនួនពីរ គឺក្រុមហ៊ុនអឺរ៉ុប Airbus និងក្រុមហ៊ុនអាមេរិក Boeing ដែលមានឥទ្ធិពលលើទីផ្សារយន្តហោះដឹកអ្នកដំណើរក្នុងពិភពលោក។ កាលពីឆ្នាំមុនប្រទេសចិនបានដាក់ឱ្យដំណើរនូវយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួនចំនួន៤គ្រឿងជាលើកដំបូងក្នុងប្រទេសចិន ក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ចិន។

ដោយឡែកនៅឆ្នាំនេះ ប្រទេសចិនបានបង្ហាញពីផែនការជំរុញបង្កើនការបោះជំហានរបស់យន្តហោះ C919 និងក្រុមហ៊ុន COMAC ទាំងក្នុងស្រុក និងអន្តរជាតិថែមទៀត។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ យន្តហោះរបស់ចិន C919 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីក្នុងកម្មវិធីតាំងបង្ហាញ Singapore Airshow ដែលជាការបង្ហាញវត្តមាននៅក្រៅទឹកដីចិនជាលើកដំបូង។

ខណៈពេលដែលក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing កំពុងប្រឹងប្រែងបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការសម្រាប់យន្តហោះថ្មី ស្របពេលក្រុមហ៊ុន Boeing កំពុងប្រឹងប្រែងដោះស្រាយវិបត្តិជាច្រើននោះ វិស័យឧស្សាហកម្មអាកាសចរណ៍កំពុងសម្លឹងមើលពីរបៀបដែលក្រុមហ៊ុន COMAC អាចចូលខ្លួនមកជំនួសក្រុមហ៊ុនធំៗទាំង២នេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ដោយដកស្រង់សម្ដីពីមន្ត្រីម្នាក់របស់ក្រុមហ៊ុនចិន COMAC ដែលបាននិយាយកាលពីខែមករាថា ក្រុមហ៊ុននេះនឹងវិនិយោគរាប់សិបពាន់លានយន់ក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ដើម្បីពង្រីកសមត្ថភាពផលិតយន្តហោះ C919 របស់ខ្លួន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសទាំង៣ណាខ្លះ ដែលមានធនធានរហូតដល់ទៅ៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោក?

ព័ត៌មាន
សារធាតុរ៉ែ អ៊ុយរ៉ាញ៉ូម ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា ជាសមាសធាតុដ៏សំខាន់មូយមិនអាចខ្វះបានសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែរ ដូច្នេះហើយទើប…

ប្រទេសបារាំងកាត់បន្ថយព្យាករកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំនេះ ខណៈដែលទស្សនវិស័យមានភាពមិនច្បាស់លាស់

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺមែរ (Bruno Le Maire) បាននិយាយថា រដ្ឋាភិបាលបារាំងបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនផលិតផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ