រដ្ឋមន្ត្រីហិរញ្ញវត្ថុ

ប្រទេសបារាំងកាត់បន្ថយព្យាករកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំនេះ ខណៈដែលទស្សនវិស័យមានភាពមិនច្បាស់លាស់


រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺមែរ (Bruno Le Maire) បាននិយាយថា រដ្ឋាភិបាលបារាំងបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៤មកនៅត្រឹមតែអត្រា១%ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សាគួបផ្សំនឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់ និងចិនបានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចមានភាពស្រពិចស្រពិល។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ
ដោយ

ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍បារាំង TF1 លោក ឡឺមែរ បាននិយាយថា ឥឡូវនេះរដ្ឋាភិបាលបារាំងបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ ពីអត្រា១៤%មកនៅត្រឹមតែ១%ប៉ុណ្ណោះ។ ដូច្នេះហើយការចំណាយរបស់រដ្ឋនឹងត្រូវកាត់បន្ថយ១០ពាន់លានអឺរ៉ូប្រហែលជិត១១ពាន់លានដុល្លារនៅគ្រប់ក្រសួងស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់។

លោក ឡឺមែរ បាននិយាយដោយសំដៅទៅរកសង្គ្រាមនៅអ៊ុយក្រែននិងមជ្ឈិមបូព៌ា បញ្ហាដឹកជញ្ជូនតាមសមុទ្រក្រហម និងការធ្លាក់ចុះសេដ្ឋកិច្ចនៅចិន និងអាល្លឺម៉ង់ថា វាគឺជាការព្យាករកំណើនដែលនៅតែមានភាពវិជ្ជមាន ប៉ុន្តែត្រូវគិតពីបរិបទភូមិសាស្ត្រនយោបាយថ្មី។

លោកបានបន្ថែមថា វានឹងមិនមានការដំឡើងពន្ធ ហើយក៏គ្មានការកាត់បន្ថយចំណាយរបស់របបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋនោះដែរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់ក្រសួង និងស្ថាប័នរបស់រដ្ឋាភិបាលទាំងអស់នឹងត្រូវកាត់បន្ថយចំណាយគ្រប់ៗផ្នែក ហើយថា រដ្ឋនឹងកាត់បន្ថយភ្លាមៗក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះដែលមានចំនួនជិត១១ពាន់លានដុល្លារ។

លោក ឡឺមែរ ក៏បាននិយាយដែរថា រដ្ឋាភិបាលនឹងធ្វើឱ្យប្រាកដថា បារាំងនៅតែកំពុងដើរលើផ្លូវគោរពតាមគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយឱនភាពថវិការដ្ឋក្នុងឆ្នាំ២០២៤ មកនៅត្រឹម៤,៤%នៃផលិតផលក្នុងស្រុកសរុប ហើយថា រដ្ឋាភិបាលកំពុងរក្សាជម្រើស នៃការអនុវត្តថវិកាបន្ថែមនៅរដូវក្តៅអាស្រ័យលើកាលៈទេសៈសេដ្ឋកិច្ច និងស្ថានភាពនយោបាយ។ ការព្យាករថ្មីរបស់រដ្ឋាភិបាលគឺកាន់តែស្របទៅនឹងការបន្ទាបទស្សនវិស័យកំណើននាពេលថ្មីៗនេះដោយគណៈកម្មការអឺរ៉ុប អង្គការ OECD និងទីភ្នាក់ងារស្ថិតិបារាំង INSEE។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១៥ ខែកុម្ភៈ បានកាត់បន្ថយការព្យាករកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ប្រទេសបារាំងពីអត្រា១,២% មកនៅត្រឹម០.៩%ដែលគេបានឃើញក្នុងខែវិច្ឆិកា ហើយវាបានកាត់បន្ថយការព្យាករសម្រាប់ប្រទេសអាល្លឺម៉ង់ពីអត្រា០.៨%មកនៅត្រឹម០.៣%៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យន្តហោះផលិតក្នុងស្រុកដំបូងរបស់ចិន បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងនៅសិង្ហបុរី

ព័ត៌មាន
យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដំបូងគេដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ប្រទេសចិន (COMAC) ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនយន្តហោះ…

ក្រុមហ៊ុនវិនិយោគពហុវិស័យរបស់ឥណ្ឌូនេស៊ី Lippo Group មកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ដែលជាក្រុមហ៊ុនមានអាជីវកម្មពហុវិស័យឈានមុខគេរបស់ឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូមកទស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ