ទីផ្សារលំនៅឋាន

តើវិបត្តិទីផ្សារលំនៅឋាននៅមហាយក្សចិន លែងជាប់គាំងហើយ ឫនៅ?


បញ្ហាទីផ្សារលំនៅឋាននៅប្រទេសចិន នៅតែបន្តជាប់គាំង ពុំទាន់អាចរកច្រកចេញបាននៅឡើយទេ ដោយសារវិធានការដែលរដ្ឋាភិបាលចិន បានដាក់ចេញកន្លងមកមិនទាន់អាចឆ្លើយតប និងជួយស្តារស្ថានការណ៍ក្នុងវិស័យនេះឱ្យងើបឡើងវិញនៅឡើយ។ តម្លៃលំនៅឋានទាំងថ្មី និងលំនៅឋានដែលប្រើហើយនៅឆ្នាំនេះ បន្តធ្លាក់ចុះពី១,៧៦% ទៅ៦,៨៩%។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC។
ទីផ្សារលំនៅឋាន
ដោយ

លោក ហៃប៊ិន ហ្សូ (Haibin Zhu) ប្រធានក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន JPMorgan ប្រចាំនៅប្រទេសចិន បានប្រាប់ទូរទស្សន៍ CNBC ថា ស្ថានភាពទីផ្សារលំនៅឋានរបស់មហាយក្សចិន នៅមិនទាន់មានស្ថិរភាពនៅឡើយទេ ពោលគឺនៅតែបន្តស្ថិតក្នុងភាពទន់ខ្សោយ តែយ៉ាងណាលោករំពឹងថា វិស័យនេះអាចនឹងមានភាពល្អប្រសើរឡើងវិញបន្តិចនៅឆ្នាំ២០២៥។

កាលពីខែមិថុនា កន្លងទៅតម្លៃលំនៅឋាននៅតាមទីក្រុងចំនួន១០០ នៅទូទាំងប្រទេសចិន បានកើនឡើង តែ០,១៣% ប៉ុណ្ណោះ ហើយនៅខែកក្កដា បានបន្តកើនឡើងបន្តិចទៀត គឺ០,១១% ប៉ុន្តែបើនិយាយពេញមួយឆ្នាំ២០២៤ ត្រូវបានគេព្យាករថា អាចនឹងធ្លាក់ចុះពី១,៧៦%ទៅ៦,៨៩%។

បើតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg នៅក្នុងស្ថានភាពបែបនេះ ចិនកំពុងថ្លឹងថ្លែងលើផែនការកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់ម្ចាស់ផ្ទះ ដោយអនុញ្ញាតឱ្យស្ថាប័នធនាគារនានាអាចរៀបចំធ្វើបច្ចុប្បន្នភាពនៃហិរញ្ញប្បទានរបស់ពួកគេឡើងវិញ នៅក្នុងកញ្ចប់មូលនិធិឥណទានសរុបមានតម្លៃរហូតដល់ទៅ៥,៤ទ្រីលានដុល្លារ។

ជុំវិញវិធានការនេះ លោកស្រី វិនី វូ (Winnie Wu) អ្នកយុទ្ធសាស្រ្តភាគហ៊ុនចិន នៅក្រុមហ៊ុន BofA Securities បាននិយាយថា អត្រាការប្រាក់កម្ចីទិញផ្ទះទាប នឹងធ្វើឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់បញ្ញើ ដើម្បីការពារហានិភ័យឥណទាន និងធានាស្ថិរភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដូច្នេះវាក៏អាចជះឥទ្ធិពលដល់ចំណូលសន្សំរបស់ពលរដ្ឋចិន មួយចំនួនធំដែរ។

លោកស្រីបានឲ្យដឹងថា ទោះបីជាគោលនយោបាយផ្តល់ប្រាក់កម្ចីទិញផ្ទះបើកចំហរទូលំទូលាយឡើងវិញក៏ដោយ ក៏វាមិនមែនជាគោលនយោបាយធ្វើឱ្យទីផ្សារលំនៅឋានរស់ឡើងវិញនោះដែរ សំខាន់ត្រូវជួយរកឲ្យឃើញនូវគុណតម្លៃ និងអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះដែលមានស្រាប់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក រឹបអូសយកយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងការបំពានទណ្ឌកម្ម

ព័ត៌មាន
ក្រសួងយុត្តិធម៌អាម៉េរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាម៉េរិកបានរឹបអូសយន្តហោះមួយគ្រឿងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស…

ស្ថាប័នសារព័ត៌មានមួយប្រើ AI ឱ្យធ្វើជាពិធីករ ដើម្បីការពារការបង្ក្រាបពីរដ្ឋាភិបាល

ព័ត៌មាន
ស្ថាប័នសារព័ត៌មានមួយនៅប្រទេសវេណេស៊ុយអេឡា បានប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI ឱ្យធ្វើជាពិធីករ ឬអានព័ត៌មានជំនួសមនុស្ស ដើម្បីការពារពីការបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ