អត្ថបទពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង ប្តេជ្ញាពង្រីកប្រតិបត្តិការកាន់តែខ្លាំងក្លា ដើម្បីសម្រេចមហិច្ឆតាឈរជើងរឹងមាំឲ្យបានរាប់រយឆ្នាំនៅកម្ពុជា


ធនាគារ ជីប ម៉ុង ដែលជាក្រុមហ៊ុនមួយនៃសម្ព័ន្ធក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិការរបស់ខ្លួនកាន់តែខ្លាំងក្លា ដើម្បីចាក់ឫសរឹងមាំនៅក្នុងទីផ្សារ និងឈានទៅសម្រេចមហិច្ឆតាក្លាយជាធនាគារខ្មែរ ដែលអាចឈរជើងបានដល់រាប់រយឆ្នាំខាងមុខ។
ធនាគារ ជីប ម៉ុង ប្តេជ្ញាពង្រីកប្រតិបត្តិការកាន់តែខ្លាំងក្លា ដើម្បីសម្រេចមហិច្ឆតាឈរជើងរឹងមាំឲ្យបានរាប់រយឆ្នាំនៅកម្ពុជា
ដោយ
អំពី Chip Mong

ការបង្ហាញពីគោលដៅដ៏ធំនេះ មិនមែនធ្វើឡើងត្រឹមតែនិយាយនៅនឹងមាត់ ឬសរសេរលើ​ក្រដាសនោះទេ ប៉ុន្ដែ ធនាគារ ជីប ម៉ុង បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់​តាមរយៈផែនការ​សកម្មភាព ដែលបាននឹងកំពុង​បន្ដ​ធ្វើឡើងយ៉ាងសស្រាក់ស្រាំ។

ជាក់ស្ដែង នៅរយៈពេល ៥ឆ្នាំមកនេះ ធនាគារពាណិជ្ជ​ ដែលវិនិយោគដោយវិនិយោគិនខ្មែរ​មួយនេះ បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនជាបន្ដបន្ទាប់​រហូតដល់ ១៣៥ លានដុល្លារ​អាមេរិក។ នេះសបញ្ជាក់ឲ្យឃើញពី​ការរីកចម្រើនជាមួយភាពជឿជាក់ និងកសាងមូលដ្ឋាន​គ្រឹះរឹងមាំ​នៅក្នុងទីផ្សារហិរញ្ញវត្ថុ​កម្ពុជា។

ជាមួយនឹងការយល់ច្បាស់អំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននីមួយៗ បានធ្វើឲ្យធនាគារ ជីប ម៉ុង ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាធនាគារ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងដំណោះស្រាយ ហិរញ្ញវត្ថុដ៏ល្អ សម្រាប់អាជីវកម្មគ្រប់វិស័យ ពិសេសការផ្ដល់សេវាកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។

ទន្ទឹមគ្នានេះ ចំនួនប្រាក់បញ្ញើសន្សំនៅធនាគារ ជីប ម៉ុង ក៏បន្តមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញឲ្យឃើញរឹតតែច្បាស់នូវជំនឿទុកចិត្ត និងប្រជាប្រិយភាពរបស់ធនាគារ ជីប ម៉ុង ពីសំណាក់អតិថិជនគ្រប់ៗរូប។

ជាមួយនឹងការអភិវឌ្ឍខ្លួន​ឥតឈប់ឈរ និងទទួលបានការគាំទ្រ​ពីអតិថិជន ធនាគារ ជីប ម៉ុង ក៏ត្រូវបាន​ចាត់ចូលជា ធនាគារឌីជីថល ដែលមានការរីកចម្រើន​លឿនជាងគេបំផុត​នៅកម្ពុជា​ឆ្នាំ២០២៤ ​ដោយ Global Brand Awards 2024 របស់ទស្សនាវដ្តី Global Brands និងត្រូវបានទទួលស្គាល់ ជាធនាគារធនាគារ ដែលផ្ដល់​សេវាកម្ម​អតិថិជនល្អ​បំផុតឆ្នាំ2024 ដោយទស្សនាវដ្តី World Economic ផងដែរ។

តាមរយៈសមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គួបផ្សំនឹងផែនការយុទ្ធសាស្ត្រ​ពោរពេញដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ភាគទុនិក ដែលមានប្រវត្តិបទពិសោធ៍គ្រប់គ្រងពាណិជ្ជកម្មរាប់សិបឆ្នាំ ធនាគារ ជីប ម៉ុង ជឿជាក់ថា នឹងប្រែក្លាយខ្លួនទៅជាធនាគារក្នុងស្រុកឈានមុខគេមួយ​ និងមានសមត្ថភាពអាចឈរជើង​បានរឹងមាំរាប់រយឆ្នាំ​នៅក្នុងទីផ្សារកម្ពុជា និងឈាន​ទៅពង្រីក​ខ្លួននៅ​ក្នុងទីផ្សារ​តំបន់​នាពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសណាខ្លះជាគោលដៅកំពូលសម្រាប់ពលរដ្ឋអាម៉េរិករស់នៅសោយសុខជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្តន៍?

ព័ត៌មាន
ទោះបីជាសហរដ្ឋអាម៉េរិក គឺជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏មួយចំនួនធំនៃពលរដ្ឋអាម៉េរិក ដែលចូលនិ…

អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា ស្រាក់ដៃគ្នារៀបចំ វេទិកាក្រុមហ៊ុនចុះបញ្ជី ដើម្បីបើកបង្ហាញពីវឌ្ឍនភាព របស់ធនាគារ អេស៊ីលីដា ទៅកាន់វិនិយោគិន

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានសហការជាមួយផ្សារមូលបត្រកម្ពុជា រៀបចំនូវកម្មវិធី វេទិកាក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ