អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ប្តេជ្ញាបន្ដពង្រឹងខ្សែច្រវាក់ផលិតកម្មស្តង់ដារបច្ចេកវិទ្យាពិភពលោក និងកាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន


ការពង្រឹងលើខ្សែច្រវាក់ផលិតកម្មតាមស្តង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោក និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានឲ្យនៅកម្រិតទាបបំផុត គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដែលក្រុមហ៊ុនធំៗនៅទូទាំងពិភពលោកបាននិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាបាននូវការផលិតផលិតផលដែលមានគុណភាពខ្ពស់ គុណតម្លៃ និងកេរ្ដិ៍ឈ្មោះល្បីសុសសាយ យូរអង្វែង។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ប្តេជ្ញាបន្ដពង្រឹងខ្សែច្រវាក់ផលិតកម្មស្តង់ដារបច្ចេកវិទ្យាពិភពលោក និងកាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន
ដោយ
អំពី Chip Mong

ជាក់ស្ដែង រោងចក្រ​ផលិតស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន កំពុង​បន្ដពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន​កាន់តែខ្លាំង និងត្រូវបានគេចាត់ទុកថា ជារោងចក្រ​ធំមួយនៅអាស៊ី ដែលមានការអនុវត្ត​ស្ដង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោក។ ​

ថ្លែងនៅក្នុងកម្មវិធីជួបជុំដេប៉ូចែកចាយស៊ីម៉ងត៍អូដ្ឋ Camel Wonder Night កាលពីពេលថ្មីៗនេះ លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បាន​អះអាងថា បច្ចុប្បន្ន រោងចក្រ​ផលិតស៊ីម៉ងត៍អូដ្ឋរបស់​ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានវិនិយោគរាប់រយលានដុល្លារ ដើម្បី​នាំយក​ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់នានា ពីសហគមន៍អឺរ៉ុបសម្រាប់​ប្រើប្រាស់នៅក្នុងខ្សែ ច្រវាក់ផលិតកម្ម​ ព្រមទាំងបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយ​ផលប៉ះពាល់ទៅដល់បរិស្ថាន។ លោកឧកញ៉ា សង្កត់ធ្ងន់ថា រោងចក្រ​ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជារោងចក្រ ស៊ីម៉ងត៍ ដែលមានការបញ្ចេញឧស្ម័នកាបូនិកតិចតួចបំផុត ទៅកាន់បរិយាកាស។

ជាមួយនឹងភាពជឿជាក់លើ​គុណភាព និងម៉ាកសញ្ញារបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឲ្យការលក់​ផលិតផលគ្រឿងសំណង់ ដែលផលិតដោយក្រុមហ៊ុន​វិនិយោគដោយសហគ្រិនខ្មែរមួយនេះ បាននិងកំពុង​មានការប្រើប្រាស់​កាន់តែខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក ក៏ដូចជាចូលរួមជាផ្នែកមួយ​ជួយកាត់បន្ថយ​ការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ។

លោកឧកញ៉ា លាង ពៅ បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានចាក់ឫសយ៉ាងជ្រៅ​នៅក្នុងសេដ្ឋកិច្ចកម្ពុជា​មកជាង៤ទសវត្សរ៍មកហើយ ព្រមជាមួយចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីបន្ដ​ឈរជើងឲ្យ​បាន​រាប់រយឆ្នាំ ហើយទាំងអស់នេះ គឺជាទំនុកចិត្ត​ដែល ជីប ម៉ុង មានផ្ដល់ជូន​សម្រាប់​ដៃគូអាជីវកម្ម​គ្រប់រូប។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានវិនិយោគពហុវិស័យនៅកម្ពុជា ក្នុងនោះចំពោះការផលិត​សម្ភារ​​សម្រាប់​ប្រើប្រាស់ក្នុងវិស័យសំណង់រួមមាន៖ ស៊ីម៉ងត៍ ក្បឿង ទុយោ បេតុងលាយស្រេច និងថ្មក្រួសជាដើម។ ជាពិសេសក្បឿង​ និងទុយោ​ ជីប​ ម៉ុង​ ដែលជាផលិតផលមានចែកចាយនៅតាម​ដេប៉ូលក់សម្ភារសំណង់ទូទាំងប្រទេស​ សុទ្ធតែផលិតស្របទៅតាមបច្ចេកវិទ្យាពីអ៊ីតាលី​ ស្តង់ដារអន្តរជាតិ ISO 9001:2015។

តាមរយៈស្ដង់ដារផលិតជាមួយបច្ចេកវិទ្យាខ្ពស់ បានធ្វើឲ្យ​សម្ភារសំណង់​ ជីប​ ម៉ុង​ តែងតែ ឈានមុខគេនៅលើទីផ្សារកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ ស្នើឱ្យពលរដ្ឋជៀសវាងខ្ចីលុយពីធនាគារមួយទៅសងធនាគារមួយ ដ្បិតវាអាចក្លាយជាបំណុលវ័ណ្ឌក

មន្ត្រីជំនាញក្នុងវិស័យហិរញ្ញវត្ថុលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាកូនបំណុល ដែលមានបញ្ហាលំហូរសាច់ប្រាក់ ឬខ្វះលទ្ធភាពក្នុងការសងត្រឡប់ទៅគ្រឹះស្ថានធនាគា…

ធនាគារជាតិនឹងដាក់ឱ្យប្រើ KHQR កូដថ្មីមួយ ដែលអាចស្កេនបានទាំងគណនីប្រាក់រៀល និងដុល្លារ

ធនាគាជាតិនៃកម្ពុជានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR កូដថ្មីមួយ ដែលអាចទូទាត់បានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដើម្បីលើកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ