ទីផ្សារមូលបត្រ

តំណាងក្រុមហ៊ុនចុះបញ្ជីនៅ CSX ចំនួន ៦ លាតត្រដាងពីសក្ដានុពលរបស់ខ្លួន ក្នុងកម្មវិធី Earnings Forum 2024


តំណាងក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាចំនួន ៦ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធី Earning Forum 2024 ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា (CSX) ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា។
តំណាងក្រុមហ៊ុនចុះបញ្ជីនៅ CSX ចំនួន ៦ លាតត្រដាងពីសក្ដានុពលរបស់ខ្លួន ក្នុងកម្មវិធី Earnings Forum 2024
ដោយ

តំណាងក្រុមហ៊ុនទាំង៦ ដែលបានចូលរួម​នោះ មានដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ, ធនាគារ អេស៊ីលីដា, ក្រុមហ៊ុនខេមជ្ជីអេសអេម ម.ក, ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក។

កម្មវិធីនេះ បានបង្កើតឡើងក្នុងគោលបំណង​ផ្ដល់ជាវេទិកាជូនក្រមហ៊ុនចុះបញ្ជី ក្នុងការ​ផ្សព្វផ្សាយព័ត៌មាន​​អាជីវកម្មក៏ដូចជា​លទ្ធផល​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន​ដល់វិនិយោគិនសាធារណៈ។ ក្នុងនោះដែរ វិនិយោគិន​អាចស្វែងយល់​បន្ថែមពីអាជីវកម្ម​របស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រ​កម្ពុជា រួមទាំងប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ​ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ និងផែនការអាជីវកម្ម​ឆ្នាំ២០២៤។

ឯកឧត្តម ហុង សុហួរ បាន​គូសបញ្ជាក់ថា តាមរយៈ​កម្មវិធី Earning Forum 2024 ផ្សារមូលបត្រ​កម្ពុជា​បានធ្វើការជាមួយក្រុមហ៊ុនមូលបត្រ​ក្នុងការបង្កើតជាសំណេរបាយការណ៍មូលបត្រ (Equity Report) ដែលជារបាយការណ៍វិភាគលើលទ្ធផលអាជីវកម្ម និងហិរញ្ញវត្ថុ​របស់ក្រុមហ៊ុនចុះបញ្ជី។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បាន​លើកឡើងអំពីមហិច្ឆតា​ក្នុងការជំរុញទីផ្សារភាគហ៊ុន ដោយកំណត់គោលដៅយ៉ាង​មុតមាំ​ក្នុងការ​សម្រេច​ឲ្យបាន​នូវទំហំជួញដូរ​ភាគហ៊ុន​ប្រចាំថ្ងៃជាមធ្យម ១០០លានដុល្លារ ក្នុងឆ្នាំ២០២៣។ ឯកឧត្តម ហុង សុហួរ សង្កត់ធ្ងន់ថា មហិច្ឆតា​ធំនេះ សម្រេចទៅបាន​ ដោយមានការចូលរួម​សហការពី​សំណាក់​ភាគីពាក់ព័ន្ធទាំងអស់។

គិតមកទល់ ខែមីនា ឆ្នាំ២០២៤​នេះ ផ្សារមូលបត្រកម្ពុជា​មានក្រុមហ៊ុន​ចុះបញ្ជីសរុប​ចំនួន ២៣ ដែលបាន​ប្រមូលទុនពីទីផ្សារសរុប​ប្រហែល ៣៧៩ លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ខណៈអ្នកជំនាញរំពឹងវិស័យដឹកជញ្ជូនកម្ពុជាកាន់តែប្រសើរក្រោយដាក់ឱ្យអនុវត្តន៍

ព័ត៌មាន
សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» ទទួលបានការឯកភាពលើខ្លឹមសារទាំងស្រុងពីព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែមីនា បន្ទាប់ពីសេចក្ដីព្រា…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហា ដាច់ដោយឡែក សម្រាប់កម្ពុជានោះទេ គឺជាបញ្ហាប្រឈមដ៏ធំរបស់ពិភពលោកទាំងមូល

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកប្រព័ន្ធបច្ចេកវិទ្យា គឺជាកាតាលីករដ៏សំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ