វិស័យអចលនទ្រព្យ

តើបរិយាកាសវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់មហាយក្សចិន ស្ថិតក្នុងស្ថានភាពបែបណាក្នុងរយៈពេល៥ខដើមឆ្នាំ២០២៤ នេះ?


ផ្អែកតាមទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានដាំក្បាលចុះកាន់តែខ្លាំងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ១០,១% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះ៩,៨% ពីខែមករា ដល់ខែមេសា ទោះបីជាក្រុមអ្នកបង្កើតគោលនយោបាយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្រោចស្រង់ស័យដ៏សំខាន់ ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលនេះ និងដើម្បីបង្កើនទំនុកចិត្តអតិថិជនយ៉ាងណាក្ដី។

ទិន្នន័យរបស់ការិយាល័យជាតិស្ថិតិ (NBS) របស់មហាយក្សចិន បានបង្ហាញនៅថ្ងៃចន្ទ សប្ដាហ៍នេះថា ការលក់អចលនទ្រព្យគិតជាផ្ទៃក្រឡាក្នុងខែមករា ដល់ខែឧសភា បានធ្លាក់ចុះរហូតដល់ទៅ២០,៣% បើធៀបនឹងឆ្នាំមុន ឬធៀបនឹងការធ្លាក់ចុះ២០,២% ក្នុងខែមករាដល់ខែមេសា។

ទន្ទឹមនឹងនេះ ការចាប់ផ្ដើមការសាងសង់ថ្មីៗគិតជាផ្ទៃក្រឡាបានធ្លាក់ចុះរហូតដល់ទៅ២៤,២% ក្នុងពេល៥ខែដើមឆ្នាំនេះ ចំណែកឯមូលនិធិដែលត្រូវបានកៀរគរដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៤,៣%បើធៀបនឹងឆ្នាំមុន។

ប្រទេសចិន កាលពីខែមុនបានប្រកាសដាក់ចេញវិធានការយ៉ាងសម្បើមជាប្រវត្តិសាស្ត្រដើម្បីស្ដារស្ថិរភាពវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ ជាមួយនឹងគោលបំណងបញ្ចេញសារពើភណ្ឌ ឬស្តុកលំនៅឋានយ៉ាងច្រើនសម្បើមដែលជាប់គាំងលក់មិនចេញ និងដើម្បីជំរុញតម្រូវការលំនៅឋាន។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា វិធានការនេះប្រហែលជាមិនគ្រប់គ្រាន់ដែលអាចជួយស្រោចស្រង់វិស័យលំនៅឋានបាននៅឡើយទេ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីមន្ត្រីកំពូលៗដែលមើលការខុសត្រូវលើការសាងសង់ទីក្រុងថ្មីរបស់ឥណ្ឌូនេស៊ី លាលែងពីតំណែង?

ព័ត៌មាន
មន្ត្រីកំពូលៗនៅស្ថាប័នត្រួតពិនិត្យការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី បានលាលែងពីតំណែងកាលពីពេលថ្មីៗនេះដោយបានបង្ហាញពីបញ្ហាប្រឈមនៅក្នុងគម្រោង…

ថៃ កំពុងពន្លឿនការលុបឥណទានមិនដំណើរការចេញពីបញ្ជីខ្មៅរបស់ការិយាល័យឥណទានជាតិ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់កូនបំណុល

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុដែលជាសេនាធិការដ៏សំខាន់មួយនៃរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ស៊្រីថា ថាវីស៊ីន គ្រោងពិភាក្សាជាមួយធនាគារកណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ