ធនាគារកណ្តាលថៃ

ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងដុតដៃដុតជើងស្វែងរកមធ្យោបាយដោះស្រាយបំណុលជូនពលរដ្ឋ


ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយបញ្ហាបំណុលគ្រួសារជូនពលរដ្ឋ ពោលគឺធានាថា ពួកគេអាចមានលទ្ធភាពដោះស្រាយបំណុលប្រកបដោយនិរន្តរភាព និង ធ្វើឱ្យអត្រាបំណុលសរុបមានកម្រិតទាបជាង ៨០% នៃផលិតផលក្នុងស្រុករបស់ប្រទេសក្នុងរយៈពេល៥ឆ្នាំ។ នៅពេលនេះ ធនាគាររដ្ឋរបស់ថៃមួយ ក៏បានប្រកាសកញ្ចប់ឥណទានរហូតដល់ជិត ៥៨០ លានដុល្លារ ដើម្បីជួយកសិករវ័យចំណាស់ ៤២ ០០០ នាក់ផងដែរ ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានថៃ The Nation។
ធនាគារកណ្តាលថៃនិងភ្នាក់ងារពាក់ព័ន្ធកំណត់ដោះស្រាយបំណុលគ្រួសារ
ដោយ

លោក រ៉ូណាដុល នូមមុនដា ( Ronadol Numnonda ) ទេសាភិបាលរងធនាគារ​កណ្តាលថៃ បានត្រូវដកស្រង់សំដី​ដោយសារព័ត៌មានថៃ នៅក្នុងសន្និសីទកាសែតថ្មីៗនេះ ថា ធនាគារកណ្តាលបានចាប់ផ្តើមវិធានការ ដើម្បីដោះស្រាយបំណុលគ្រួសារប្រកប​ដោយនិរន្តរភាពចាប់តាំងពីថ្ងៃទី ២១ ខែ កក្កដា មក ។

លោកបានមានប្រសាសន៍ថា វិធានការដែលធនាគារកណ្តាលដាក់ចេញ​នឹងជួយដោះស្រាយ​បញ្ហាប្រាក់កម្ចី​មិនដំណើរការ បំណុលចាស់ ឫ បំណុលថ្មី ដោយរួមទាំងបំណុលក្រៅផ្លូវការ​ប្រកបដោយប្រសិទ្ធភាព ហើយចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំក្រោយ ធនាគារកណ្តាល​ក៏នឹងដាក់ចេញនូវការអនុវត្តវិធានការទាក់ទងនឹងការផ្តល់ប្រាក់កម្ចី ដោយការទទួលខុសត្រូវ​បន្ថែមទៀត ។

លោករ៉ូណាដុលបានបន្ថែមថា នៅពេលនេះធនាគារកណ្តាល​ក៏កំពុងពិចារណា​គោលការណ៍ណែនាំបន្ថែម ដើម្បីគ្រប់គ្រងបញ្ហាបំណុលគ្រួសារនេះ ដូចជា​ មូលដ្ឋានហានិភ័យតម្លៃ និងសមាមាត្រសេវាបំណុលជាដើម។

លោក ផេវង្ស ស្រ៊ីវ៉ានិច (Payong Srivanich) ប្រធានសមាគមធនាគារថៃ បាននិយាយថា បំណុលគ្រួសារប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ច​របស់ប្រទេស ដូចនេះការ​ដោះ​ស្រាយ​បញ្ហាបំណុល​​គ្រួសារ​ត្រូវ​បាន​ដាក់​បញ្ចូល​​ក្នុង​ផែនការ​​យុទ្ធសាស្ត្រ​បី​ឆ្នាំ​របស់​សមាគម។

ប្រធានសមាគមធនាគារថៃរូបនេះ បាន​លើកឡើងនូវប្រាំចំណុចសំខាន់ៗក្នុងការដោះស្រាយ​​បញ្ហាបំណុលគ្រួសារ​ដែលកំពុងកើនឡើងនាពេលនេះ។ ទី១ ជួយឲ្យ​អ្នកជាប់បំណុល​មានគោលការហិរញ្ញវត្ថុ​ និង​ការខ្ចីប្រាក់ឲ្យបានត្រឹមត្រូវ។ ទី២ អនុញ្ញាតឲ្យកូនបំណុល​ទទួលបានព័ត៌មាន​ពាក់ព័ន្ធនឹងប្រាក់កម្ចី។ ទី៣ កំណត់ច្បាប់​ផ្ដល់ប្រាក់​កម្ចី​ដោយយុត្ដិធម៌ក្នុចំណោម​ម្ចាស់បំណុល​រួមទាំង​ ស្ថាប័នធនាគារ និងមិនមែនធនាគារ។ ទី៤ កំណត់​អត្រាការប្រាក់ ដោយផ្អែកលើហានិភ័យ​របស់កូនបំណុល ដើម្បីកាត់បន្ថយ​បន្ទុករបស់ពួកគេ។ និងទី៥ អនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ មើលឃើញពី​អត្ថប្រយោជន៍ទៅ​វិញទៅមក​​ក្នុង​ការដោះស្រាយបំណុលគ្រួសារនេះ។

អ្នកជំនាញជឿជាក់ថា "កិច្ចសហប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ​ក្នុងការដោះស្រាយ​បំណុល នៅក្នុងសេដ្ឋកិច្ច" ខណៈដែលបំណុលគ្រួសារ​កំពុងឆ្លុះបញ្ចាំង​ពីបញ្ហាពាក់ព័ន្ធ ផ្សេងៗដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងវិសមភាពប្រាក់ចំណូល។

លោកបានថ្លែងថា ផលប៉ះពាល់ដោយសារអត្រាការប្រាក់គឺគួរឱ្យព្រួយបារម្ភ ហើយការកាត់​បន្ថយ​​អត្រា​ការប្រាក់ពី ២៥ភាគរយ ទៅ១៥​ភាគរយជារៀងរាល់ឆ្នាំ​អាចជួយសង្គ្រោះ​កូនបំណុលបាន និងអាចជួយឲ្យពួកគេលទ្ធភាពហិរញ្ញវត្ថុ​​អាចដោះស្រាយបំណុលបាន​ប្រកបដោយនិរន្ដរភាព។

លោក ឆាតឆៃ ស៊ីរីឡៃ (Chatchai Sirilai)ប្រធានធនាគារកសិកម្ម និងសហករណ៍កសិកម្ម ថៃមានប្រសាសន៍ថា អ្នកខ្ចីចំនួន ៣ លាននាក់ គឺជាកសិករ ដែលកំពុងប្រឈមនឹង​ការលំបាក​ក្នុងការសងបំណុល ។

ដោយសារតែបញ្ហានេះលោកបាននិយាយថា ធនាគាររបស់លោក បានចាប់ផ្តើមផ្តល់ប្រាក់កម្ចី​ដែលមានទំហំទឹកប្រាក់សរុបដល់ទៅ ២០ ពាន់លានបាតឫជិត ៥៨០ លានដុល្លារ ដើម្បីជួយកសិករវ័យ​ចំណាស់ចំនួន ៤២ ០០០នាក់ ដោយពួកគេអាចនឹង​រំដោះខ្លួនចេញពី​បំណុលបាន​នៅត្រឹម ខែមីនា​ឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande Group ខាត ១២ ពាន់លានដុល្លារត្រឹមតែ ២ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន China Evergrande Group បានរងការខាតបង់ទាំងស្រុងក្…

លោកពូទីនសន្យាថា នឹងបញ្ជូនគ្រាប់ធញ្ញជាតិផ្ទាល់ខ្លួន ទៅឲ្យអាហ្វ្រិក ទោះបីជាទណ្ឌកម្មលោកខាងលិចបង្គប់ភាព«ពុតត្បុត»

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលថ្ងៃព្រហស្បតិ៍ ទី ២៧ កក្កដា បាននិយាយប្រាប់មេដឹកនាំអាហ្វ្រិកថា រុស្ស៊ីនឹងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ