ទីក្រុងឌូបៃ

ទីក្រុងឌូបៃនឹងបោះទុនជិត៣៥ពាន់លានដុល្លារពង្រីកព្រលានយន្តហោះ និងរថភ្លើងក្រោមដី ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ


ទីក្រុងឌូបៃនឹងពង្រីកគម្រោងហេដ្ឋារចនាសម្ពន្ធធំៗមួយចំនួន ដើម្បីទាក់ទាញអ្នកជំនួញ និងភ្ញៀវទេសចរ ខណៈទីក្រុងនេះ បានអនុម័តសាងសង់ស្ថានីយថ្មីនៅអាកាសយានដ្ឋានមួយនៅភាគខាងត្បូងទីក្រុងនេះ ហើយនឹងពង្រឹងមុខងារទីក្រុងនេះ ដោយការសាងសង់ផ្លូវរថភ្លើងថ្មី និងការពង្រឹងសមត្ថភាពប្រព័ន្ធលូបង្ហូរទឹកភ្លៀង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
ទីក្រុងឌូបៃ
ដោយ

ព្រះអង្គម្ចាស់ ស៊េក ម៉ូហាម៉េដ ប៊ីន រ៉ាស៊ីដ អាល់ម៉ាកទុម (Sheikh Mohammed bin Rashid Al Maktoum) នាយករដ្ឋមន្ត្រី និងជាអភិបាលក្រុងឌូបៃ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានផ្ដល់ភ្លើងខៀវកាលពីចុងខែមេសា ដើម្បីសាងសង់ស្ថានីយថ្មីមួយនៅអាកាសយានដ្ឋានអន្តរជាតិ អាល់ម៉ាក ទុម ដែលគ្រោងនឹងចំណាយថវិកាជិត៣៥ពាន់លានដុល្លារ។

នៅពេលសាងសង់ស្ថានីយនេះរួចរាល់ហើយ ស្ថានីយនេះនឹងជួយធ្វើឱ្យអាកាសយានដ្ឋាននេះក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដែលមានច្រកចេញចូលចំនួន ៤០០ និងផ្លូវរត់ស្របគ្នាចំនួន៥ និងអាចស្វាគមន៍អ្នកដំណើរចេញចូលបានរហូតដល់២៦០ លាននាក់ក្នុងមួយឆ្នាំ។

ទោះបីជាកាលបរិច្ឆេទនៃការបញ្ចប់គម្រោងទាំងមូលនេះនៅមិនទាន់បានប្រកាសយ៉ាងណាក៏ដោយ ប៉ុន្តែដំណាក់កាលទី១នៃគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ ដែលនឹងធ្វើឱ្យព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបាន១៥០លាននាក់ ក្នុងមួយឆ្នាំ​៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា ចិនចាំបាច់ត្រូវបញ្ចេញថវិកាស្ដារសេដ្ឋកិច្ច១,៤ទ្រីលានដុល្លារ ទើបអាចដោះស្រាយវិបត្តិបរិត្តផរណាបាន

ព័ត៌មាន
ស្របពេលប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកកំពុងខិតខំទប់ស្កាត់ការកើនឡើងអតិផរណា ឬ Inflation មហាយ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ