ដំណាំទុរេន

អ្នកដាំ និងលក់ទុរេនជឿជាក់ថា កម្ពុជានឹងចំណេញរាប់រយលានដុល្លារ ប្រសិនបើអាចនាំចេញទុរេនទៅចិនដោយផ្ទាល់


អ្នកដាំទុរេនជឿជាក់ថា កម្ពុជានឹងចំណេញប្រាប់រាប់រយលានដុល្លារចូលក្នុងសេដ្ឋកិច្ច ប្រសិនបើកម្ពុជាអាចនាំចេញទុរេនទៅកាន់ទីផ្សារចិនបានដោយផ្ទាល់ ខណៈបច្ចុប្បន្នទីផ្សារនាំចេញទុរេនរបស់កម្ពុជា គឺមានតែទីផ្សារថៃ និងវៀតណាមប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងកសិកម្ម អះអាងថា ក្រសួងបាននិងកំពុងជំរុញពន្លឿនកិច្ចការនាំចេញទុរេនកម្ពុជាទៅទីផ្សារចិននេះ ដោយបច្ចុប្បន្នកំពុងរង់ចាំការចរចារចុះអនុសារណៈយោគយល់គ្នាពីភាគីចិន អំពីលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។
អ្នកដាំ និងលក់ទុរេនជឿជាក់ថា កម្ពុជានឹងចំណេញរាប់រយលានដុល្លារ ប្រសិនបើអាចនាំចេញទុរេនទៅចិនដោយផ្ទាល់
ដោយ

លោក ឃឹម ប៊ុនឡែន កសិករដាំទុរេននៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញទុរេនទៅកាន់ទីផ្សារថៃ បានអះអាងដោយជំនឿចិត្តថា ប្រសិនបើទុរេនកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់បាននោះ លោកជឿជាក់ថា កម្ពុជានឹងអាចចំណេញលុយបានរាប់រយលានដុល្លារចូលក្នុងសេដ្ឋកិច្ចជាតិ ពីទីផ្សារដ៍ធំមួយនេះ។ លោកអះអាងថា ការបើកទីផ្សារនាំចេញទុរេនកម្ពុជា ទៅចិននេះ គឺជាអ្វីដែលប្រជាកសិករដាំទុរេនគ្រប់រូបកំពុងទន្ទឹមរង់ចាំចង់បាន។ យ៉ាងណាក៏ដោយ អ្នកដាំទុរេនរូបនេះ កត់សម្គាល់ឃើញថា លំហូរចូលទុរេនពីប្រទេសជិតខាងច្រើនលើសលប់នាពេលបច្ចុប្បន្នកំពុងគំរាមកំហែងដល់ទីផ្សារទុរេនក្នុងស្រុក។

​ជុំវិញផែនការនាំចេញទុរេនទៅចិន ដោយផ្ទាល់នេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ចិនគឺជាទីផ្សារធំមួយនៅលើពិភពលោក ហើយប្រសិនបើទុរេនកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់បាននោះ ប្រាកដណាស់វានឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាកសិករកម្ពុជា ដ្បិតថា ដំណាំទុរេនត្រូវបានចាត់ទុកជាប្រភេទដំណាំដែលផ្តល់ប្រាក់ចំណេញខ្ពស់។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះអះអាងថា មកទល់ពេលនេះទីផ្សារនាំចេញទុរេនកម្ពុជា គឺមានតែទៅប្រទេសវៀតណាម និងថៃប៉ុណ្ណោះ ហើយសម្រាប់លទ្ធភាពនាំចេញទុរេនរបស់កម្ពុជា ទៅទីផ្សារចិនវិញ ឯកឧត្តម ឃឹម ហ្វីណង់ អះអាងថា បច្ចុប្បន្នក្រសួងកំពុងជំរុញលើកិច្ចការងារនេះ និងកំពុងរង់ចាំការចរចារចុះអនុសារណៈយោគយល់គ្នា ស្តីអំពីលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យពីភាគីចិន និងរំពឹងថា ការងារនេះនឹងអាចសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ។

​សូមជម្រាបថា ដំណាំទុរេនកំពតនៅឆ្នាំនេះបាននិងកំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដែលបានបង្កឱ្យមានការខូចខាតដល់ការដាំដុះរបស់ប្រជាពលរដ្ឋជាច្រើន ពោលគឺមានផ្លែទុរេនជាច្រើនបានប្រេះ និងជ្រុះមុនពេលប្រមូលផល និងមិនសូវអាចធំធាត់ល្អ ដោយសារអាកាសធាតុក្តៅ និងកង្វះខាតទឹកស្រោចស្រប់ ដែលវានឹងធ្វើឱ្យទិន្នផលទុរេនកំពតនៅឆ្នាំនេះមានការធ្លាក់ចុះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


OPEC+ បន្តកាត់បន្ថយផលិតកម្មប្រេងដល់ចុងឆ្នាំ២០២៥ ដើម្បីជំរុញតម្លៃប្រេង

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះជាង២០សេន ក្នុងមួយធុងបារ៉ែល នៅដើមសប្តាហ៍នេះ ទោះបីជាក្រុមប្រទេសផលិតប្រេងអូប៉ិច(OPEC)បានបន្តពន្យារពេលក្នុងការកាត់បន្ថ…

តើសុខភាពរបស់វិស័យអចលនវត្ថុ មានស្ថានភាពបែបណានាពេលបច្ចុប្បន្ន?

ព័ត៌មាន
វិស័យអចលនទ្រព្យ ដែលជាវិស័យដ៏មានសក្ដានុពលមួយនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំដោយសារជំងឺរាតត្បាតកូវីដ និងវិបត្តិសកលនានា។ តែយ៉ាងណាអ្នកជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ