ធនាគារកណ្ដាលអាម៉េរិក

លោក អេឡិន ម៉ាស រិះគន់ថា ធនាគារកណ្ដាលអាម៉េរិក ពិតជាឆ្កួតណាស់ ដែលមិនព្រមកាត់បន្ថយអត្រាការប្រាក់


មហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិកលោក អេឡិន ម៉ាស បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការរក្សាអត្រាការប្រាក់ឱ្យនៅស្ថិររបស់ធនាគារកណ្តាលអាម៉េរិក។ មហាសេដ្ឋីពាន់លានរូបនេះបានហៅការមិនព្រមកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកជារឿងដ៏ឆ្កួតលីលាមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារកណ្ដាលអាម៉េរិក
ដោយ

លោក អេឡិន ម៉ាស ដែលគេស្គាល់ថាជាមហាសេដ្ឋីពាន់លានរបស់អាម៉េរិក បានចេញមករិះគន់គោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិក ដែលមានភាពរឹងរូសក្នុងការកាត់បន្ថយអត្រាការប្រាក់។ មហាសេដ្ឋីរូបនេះបានហៅការមិនព្រមកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនេះថា ជារឿងដ៏ល្ងង់ខ្លៅ ស្របពេលអត្រាអ្នកការងារធ្វើនៅអាម៉េរិក កំពុងមានការកើនឡើង។

ការចេញមករិះគន់ដោយចំហបែបនេះរបស់លោក អេឡិន ម៉ាស ធ្វើឡើងក្រោយលោកបានឃើញទិន្នន័យធ្លាក់ចុះសេដ្ឋកិច្ចមួយកាលពីសប្តាហ៍មុន ដែលបានបង្កឱ្យការព្រួយបារម្ភថា ធនាគារកណ្ដាលអាម៉េរិកអាចនឹងបន្តរក្សាអត្រាការប្រាក់ខ្ពស់ជាបន្តទៀត ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់មហាអំណាចផុតលេខមួយនេះ។

មួយវិញទៀត ការរិះគន់នេះធ្វើឡើងក្រោយធនាគារកណ្តាលអាម៉េរិក កាលពីសប្តាហ៍មុន បានបន្តរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅចន្លោះពី៥,២៥% ទៅ៥,៥០% ដដែល ប៉ុន្តែបានបើកទ្វារឱ្យមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧-១៨ ខែកញ្ញា ខាងមុខនេះ ខណៈក្រុមពាណិជ្ជកររំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនោះ។

ប្រធានធនាគារកណ្ដាលអាម៉េរិកលោក ជេរូម ផៅវែល (Jerome Powell) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា ធនាគារនេះអាចកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយនេះ ប្រសិនបើសេដ្ឋកិច្ចអាម៉េរិកបានដើរទៅតាមគន្លងនៃការរំពឹងទុករបស់ពួកគេ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពដែលថៃ កំពុងហែលឆ្លងពេលនេះ ពិតជាអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩៧ មែនឬ?

ព័ត៌មាន
អ្នកជំនាញនៅវិទ្យាស្ថានជាតិ អភិវឌ្ឈន៍រដ្ឋបាលថៃ យល់ឃើញថា បញ្ហាសេដ្ឋកិច្ច ជាពិសេសវិបត្តិសាច់ប្រាក់ដែលសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃ កំ…

ការវិនិយោគរបស់បរទេសនៅចិន ធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យរបស់មហាយក្សចិន បន្តដាំក្បាលចុះ

ព័ត៌មាន
ការវិនិយោគរបស់បរទេសលើអចលនទ្រព្យក្នុងប្រទេសចិន ជាពិសេសអចលនទ្រព្យប្រភេទពាណិជ្ជកម្មបានធ្លាក់ចុះខ្លាំង ខណៈទីផ្សារអចលនទ្រព្យនៃប្រទេសមហាអំណាចសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ