ព្រឹត្តិការណ៍កីឡាអូឡាំពិក

បារាំងអាចរកចំណូលបានប្រមាណ១២ពាន់លានដុល្លារ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប៉ារីស


នៅដំណាក់ការដំបូងនៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងប៉ារីស មានការវិភាគថា ព្រឹត្តិការណ៍អូឡាំពិកនេះអាចឲ្យបារាំងខាតបង់សេដ្ឋកិច្ច បន្ទាប់ពីស្ងាត់អ្នកចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡានៅតាមទីលានប្រកួតនានា។ ប៉ុន្តែនៅសប្តាហ៍ទីពីរនៃព្រឹត្តិការណ៍កីឡាដ៏ធំនេះ អ្នកទេសចរបានចាប់ផ្តើមសម្រុកទៅទីក្រុងប៉ារីស ដើម្បីចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡាផ្សេងៗនៅក្នុងព្រឹត្តិការណ៍នេះ។ តាមរយៈព្រឹត្តការណ៍ដ៏ធំលំដាប់ពិភពលោកនេះ បារាំងត្រូវបានគេដឹងថា អាចទាក់ទាញអ្នកទេសចរបានលើសពី១៥លាននាក់ ជាមួយនឹងចំណូលប្រមាណជា១២ពាន់លានដុល្លារ។
ព្រឹត្តិការណ៍កីឡាអូឡាំពិក
ដោយ

ការិយាល័យទេសចរណ៍ប្រចាំទីក្រុងប៉ារីស បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំនេះអាចទាក់ទាញអ្នកចូលរួមលើសពី១៥លាននាក់ ដោយបានផ្តល់ប្រាក់ចំណូលរហូតដល់ប្រមាណ១២ពាន់លានដុល្លារអាម៉េរិក ខុសពីអ្វីដែលអ្នកជំនាញបានវិភាគពេលព្រឹត្តិការណ៍នេះចាប់ផ្តើមដំណើរការដំបូង ដែលថា បារាំងអាចប្រឈមនឹងការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារព្រឹត្តិការណ៍នេះ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានកត់ត្រាថា សំបុត្រសរុបចំនួន១០,៦លានសំបុត្រត្រូវបានលក់ ឬចែកសម្រាប់ព្រឹត្តិការណ៍នេះ ក្នុងនោះ៩,៤លានសំបុត្រសម្រាប់អូឡាំពិក និង១,២លានសំបុត្រសម្រាប់ប៉ារ៉ាឡាំពិក ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលទាក់ទាញបំផុតនៅឆ្នាំ១៩៩៦ នៅទីក្រុងអាត្លងតា គឺអាចលក់និងចែកចាយសំបុត្របានត្រឹម៨,៣លានសំបុត្រប៉ុណ្ណោះ។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសាកល UBS បាននិយាយថា ព្រឹត្តិការណ៍ធំៗដូចជា កីឡាអូឡាំពិក ក៏ដូចជា Eras Tour របស់កំពូលតារាចម្រៀងអាម៉េរិក តៃល័រ ស្វីហ្វ អាចបង្កើតឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសគឺអតិផរណា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដ៏ធំទាំងនេះប្រហែលជាមិនបង្កើនតម្លៃនៃការរស់នៅសម្រាប់ប្រជាជនក្នុងតំបន់នោះទេ។

ទោះបីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានជំរុញកំណើនតម្រូវការ និងតម្លៃនៅក្នុងឧស្សាហកម្ម និងសេវាកម្មផ្សេងៗ រួមទាំងសណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ឲ្យមានការកើនឡើង និងការប្រឈមផ្សេងៗ ប៉ុន្តែវាមិនបានធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកមានបញ្ហាឡើយ។ ការប្រកួតកីឡាអូឡាំពិក បានធ្វើឱ្យតម្លៃនៃសេវាកម្ម និងទំនិញផ្សេងៗនៅទីក្រុងប៉ារីសកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនបារាំង នៅប៉ារីស ទំនងជាមិនមានអារម្មណ៍ថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាឡើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញស្រូវអង្ករនៅ៧ខែឆ្នាំនេះ

ព័ត៌មាន
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីការនាំចេញស្រូវអង្ករ ទៅ…

អ្នកជំនាញហិរញ្ញវត្ថុព្រមានថា អតិថិជននឹងបាត់បង់ទំនុកចិត្ត បើធនាគារកណ្ដាលអាម៉េរិក មិនបញ្ចុះអត្រាការប្រាក់ឱ្យបានឆាប់

ព័ត៌មាន
លោក ប្រាយអែន ម៉ូនីហែន (Brian Moynihan) នាយកប្រតិបត្តិធនាគារអាម៉េរិក Bank of America បានព្រមានថា ប្រសិនបើធនាគារកណ្តាលអាម៉េរិក មិនចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ