ព្រែកជីកហ្វូណនតេជោ

ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ចុះហេតុអ្វីកម្ពុជាទើបចាប់ផ្តើមសាងសង់នៅឆ្នាំនេះ?


បើមិនមានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបញ្ចប់កុំឱ្យយប់យូរសុបិនច្រើន។ គម្រោងព្រែកជីក ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ខណៈគម្រោងនេះកម្ពុជាមានភាគហ៊ុនរហូតដល់ទៅ៥១%ឯណោះ។
ព្រែកជីកហ្វូណនតេជោ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីសលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មូលហេតុដែលរដ្ឋាភិបាល ទើបសម្រេចសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅក្នុងឆ្នាំនេះ ក៏ដោយសារតែការអភិវឌ្ឍនីមួយៗត្រូវធ្វើទៅតាមដំណាក់កាល។ ជាក់ស្ដែងគម្រោងព្រែកជីកនេះ ត្រូវការថវិកាច្រើនសម្រាប់ប្រើប្រាស់ និងត្រូវការពេលវេលាយូរក្នុងការសិក្សាឱ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រព័ន្ធទឹក បរិស្ថាន និងការកាត់បន្ថយថ្លៃដើម ក៏ដូចជាទីតាំងភូមិសាស្រ្ត។

​បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កត្តាសំខាន់មួយទៀតដែលជំរុញឱ្យរាជរដ្ឋាភិបាល សម្រេចសាងសង់ព្រែកជីកហ្វូណនតេជោ នៅឆ្នាំនេះ គឺដោយសារការកើនឡើងទំហំពាណិជ្ជកម្មរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយ ដែលជំរុញការដឹកជញ្ជូនមានការកើនឡើង និងមមាញឹកជាងមុន ពោលគឺកាលពីប្រមាណ១៥ឆ្នាំមុនការនាំចេញរបស់កម្ពុជាមានក្នុងរង្វង់ជាង១០ពាន់លានដុល្លារឯណោះ តែបច្ចុប្បន្នការនាំចេញមានរហូតជិត៤០ពាន់លានដុល្លារ។

​បើមិនមានការប្រែប្រួលទេគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងដែលគ្រោងចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។ លើសពីនេះ តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕

អទ្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០ លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ព័ត៌មាន
ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី និងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…

កម្ពុជា រំពឹងជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងជួយធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរ

ព័ត៌មាន
កម្ពុជា-ឥណ្ឌា បានរៀបចំពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជានិងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ