ធនាគារអឺរ៉ុប

បណ្ដាធនាគារអឺរ៉ុបនៅរុស្ស៊ី ប្រឈមហានិភ័យកាន់តែខ្លាំង ខណៈ G7 គ្រោងប្រើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជួយអភិវឌ្ឍន៍អ៊ុយក្រែន


រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) បានទម្លាយឱ្យដឹងថា បណ្ដាធនាគារអឺរ៉ុប ដែលកំពុងធ្វើប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសរុស្ស៊ី កំពុងប្រឈមហានិភ័យកាន់តែខ្លាំង ហើយសហរដ្ឋអាម៉េរិក កំពុងរិះរកមធ្យោបាយ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មរបស់ខ្លួនលើធនាគារណា ដែលត្រូវបានរកឃើញថា ជួយសម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់សម្រាប់ការធ្វើសង្គ្រាមរបស់រុស្ស៊ី។
ធនាគារអឺរ៉ុប
ដោយ

ហេតុការណ៍នេះកើតមានឡើងស្រលពេលដែលក្រុមប្រទេស G7 កំពុងរកវិធីប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កកទុកប្រមាណ៣០០ពាន់លានដុល្លារ ដើម្បីជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

​​រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) បានលើកឡើងថា សហរដ្ឋអាម៉េរិក កំពុងរិះរកមធ្យោបាយបង្កើនការដាក់ទណ្ឌកម្មកាន់តែម៉ឺងម៉ាត់លើធនាគារនានា ជាពិសេសធនាគារអឺរ៉ុប ដែលកំពុងធ្វើប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណា លោកស្រីមិនបានផ្ដល់ព័ត៌មានជាក់លាក់ និងមិនបានបញ្ចេញឈ្មោះធនាគារដែលអាចនឹងរងការដាក់ទណ្ឌកម្មនោះឡើយ។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក នៅប្រទេសអ៊ីតាលី លោកស្រី ជេណេត យេឡេន (Janet Yellen) បានលើកឡើងថា ការដាក់ទណ្ឌកម្មទាក់ទងនឹងប្រតិបត្តិការរបស់ធនាគារនានា នៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានដាក់ក្នុងករណីមានហេតុផលច្បាស់លាស់ប៉ុណ្ណោះ ហើយថា ការធ្វើប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសរុស្ស៊ី ប្រឈមនឹងហានិភ័យខ្លាំងណាស់។

នៅពេលសាកសួរថា តើលោកស្រីគាំទ្រឱ្យធនាគារ Raiffeisen Bank International របស់ប្រទេសអូទ្រីស និងធនាគារ UniCredit របស់ប្រទេសអ៊ីតាលី ដកខ្លួនចេញពីប្រទេសរុស្ស៊ី ឬយ៉ាងណានោះ លោកស្រី ជេណេត យេឡេន (Janet Yellen) បានឆ្លើយថា លោកស្រីជឿថា អ្នកគ្រប់គ្រងរបស់ធនាគារទាំងនោះមុខជាបានណែនាំឱ្យធនាគារទាំងនោះបង្កើនការប្រុងប្រយ័ត្នខ្លាំងខ្ពស់ចំពោះអ្វីដែលពួកគេធ្វើនៅទីនោះរួចទៅហើយ។

ទន្ទឹមនឹងនេះដែរ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេស G7 បាននិយាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ក្រុមប្រទេស G7 នឹងរិះរកវិធីប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កក ដើម្បីជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

សូមបញ្ជាក់ថា ក្រុមប្រទេស G7 និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីសរុបប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីក្រុងមូស្គូ បានបើកការវាយលុកចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារណ្ដាលវៀតណាម គូសបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តផែនការលក់ចេញប្រាក់ដុល្លារ ដើម្បីជួយគាំទ្ររូបិយប័ណ្ណដុង ដែលធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មាន

ព័ត៌មាន
អាជ្ញាធររូបិយវត្ថុវៀតណាម បានគូសបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តផែនការលក់ចេញប្រាក់ដុល្លារឱ្យទៅធនាគារមួយចំនួនជាមធ្យោបាយមួយ នៃការធ្វើអន្តរាគមន…

តើវិស័យអចលនទ្រព្យនៅប្រទេសថៃ កំពុងប្រឈមមុខនឹងបញ្ហាអ្វីនៅពេលនេះ?

ព័ត៌មាន
វិស័យអចលនទ្រព្យនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារអត្រាការប្រាក់ខ្ពស់បានកាត់បន្ថយតម្រូវការទិញ ជាពិសេសសម្រាប់អ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ