ការទាក់ទាញភ្ញៀវទេសចរបរទេស

តើផែនការទាក់ទាញភ្ញៀវទេសចរបរទេស៥លាននាក់ របស់កម្ពុជាក្នុងឆ្នាំនេះ អាចសម្រេចបានតាមការគ្រោងទុកដែរឬទេ?


បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ហើយវាបានបន្តជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជាយ៉ាងណាក្តី តែកម្ពុជានៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់។ ក្រសួងទេសចរណ៍រំពឹងថា នៅឆ្នាំនេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ខណៈនៅ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៣លាននាក់ឯណោះ។
កម្ពុជារំពឹងទទួលបានទេសចរបរទេស៥លាននាក់ ខណៈ៧ខែឆ្នាំនេះទទួលបានជាង៣លាននាក់

តើផែនការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបាន៥លាននាក់របស់កម្ពុជានៅឆ្នាំនេះ អាចសម្រេចបានដែរឬទេ?
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃវិស័យទេសចរណ៍របស់កម្ពុជា ដែលជាវិស័យអាទិភាពមួយទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ នៅ៧ខែឆ្នាំនេះ មានទេសចរអន្តរជាតិជាង៣លាននាក់បានមកកម្សាន្តនៅកម្ពុជា ដែលធ្វើឲ្យកម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់នៅឆ្នាំនេះ។ កម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ និងបង្កើនចលនាភ្ញៀវទេសចរបរទេសឲ្យចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ តើកិច្ចសហប្រតិបត្តិការរបស់ប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសដទៃ អាចធ្វើឲ្យកម្ពុជាសម្រេចផែនការទាក់ទាញភ្ញៀវទេសចរបរទេសរបស់ខ្លួនចំនួន៥លាននាក់ នៅក្នុងឆ្នាំ២០២៣នេះ ដែរឬយ៉ាងណា?
ជុំវិញផែនការនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា ដ្បិតស្ថានភាពវិស័យទេសចរណ៍កម្ពុជានៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ហាក់មានភាពល្អប្រសើរបន្តិចក៏ពិតមែន ប៉ុន្តែសម្រាប់ផែនការទទួលបានភ្ញៀវទេសចរបរទេសចំនួន៥លាននាក់ ក្នុងឆ្នាំ២០២៣នេះ នៅតែមានភាពស្រពិចស្រពិល។ ការយល់ឃើញបែបនេះ ក៏ដោយសារស្ថានភាពពិភពលោកនៅតែមិនទាន់មានភាពច្បាស់លាស់ គួបផ្សំកំណើនភ្ញៀវទេសចរនៅតាមតំបន់និងរមណីយដ្ឋានទេសចរណ៍នានា ហាក់នៅមានកម្រិតនៅឡើយ។

ម្យ៉ាងវិញទៀត កន្លងមកការផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ក៏នៅមានកម្រិតនៅឡើយ ដូច្នេះការទទួលបានទេសចរបរទេស៥លាននាក់សម្រាប់ឆ្នាំ២០២៣ នៅតែរឿងដែលលំបាក និងគួរយកចិត្តទុកដាក់ផ្សព្វផ្សាយបន្ថែមទៀត។

ជុំវិញស្ថានភាពចរន្តភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជាអ្នកជំនាញទេសចរណ៍រូបនេះកត់សម្គាល់ឃើញថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជាហាក់មានសញ្ញាណកើនឡើងបន្តិចម្តងៗ មិនទាន់ឃើញមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ យ៉ាងណាមិញ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលបន្តរងការគំរាមកំហែងពីវិបត្តិធំៗមួយចំនួន ពិសេសសង្គ្រាមនៅអ៊ុយក្រែន ចង់ ឬមិនចង់វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃវិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជា។ បញ្ហានេះធ្វើឲ្យអ្នកជំនាញរូបនេះគ្មានជំនឿខ្ពស់ទេថា វិស័យទេសចរណ៍កម្ពុជាអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញលឿននោះទេ ពោលគឺវានឹងកើនសន្សឹមៗ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា តួកម៉េនីស្ថានបានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ ជាមួយប្រទេសកម្ពុជា ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំសំដៅជួយជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។ យ៉ាងណាមិញឯកឧត្តមស្នើឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងតួកម៉េនីស្ថាន ដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃប់ចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា លាង ម៉េង៖ យើងមិនអាចវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារនោះទេ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគិតគូឲ្យបានហ្មត់ចត់លើបញ្ហាទីផ្សារនិងចរន្តរំហូរសាច់ប្រាក់របស់ខ្លួន ក៏ដូចជាជៀសវាងវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគ…

អាមេរិក កូរ៉េខាងត្បូង និងជប៉ុននឹងបើកកិច្ចប្រជុំស្តីពី«ការការពារបីផ្លូវ» ខណៈក្រុងព្យុងយ៉ាងបញ្ជាឱ្យបង្កើនការផលិតមីស៊ីល

ព័ត៌មាន
មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃសុក្រសប្តាហ៍នេះនឹងបើកកិច្ចប្រជុំរួមគ្នាមួយស្តីអំពីបច្ចេកវិទ្យា និងវិស័យការពារជាតិនៅផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ