អត្ថបទក្រុមហ៊ុន

អគ្គនាយកបុរី ជា រី បើកសម្ពោធវីឡាផ្ទាល់ខ្លួនក្នុងគម្រោង!


លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានប្រារព្ធពិធីសម្ពោធវីឡារបស់ខ្លួនដែលមានទីតាំងនៅក្នុង បុរី ជា រី ផ្ទាល់តែម្តង។ កម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អ្នកជំនួញ និងតារាល្បីៗជាច្រើនរូបកាលពីរាត្រីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ ។
អគ្គនាយកបុរី ជា រី បើកសម្ពោធវីឡាផ្ទាល់ខ្លួនក្នុងគម្រោង!

វីឡាទោលដែលបានបើកសម្ពោធនេះ គឺជាប្រភេទវីឡាប្រណីត មានកំពស់ ៣ ជាន់ មាន​ ៦​ បន្ទប់គេង​​​ ៧ បន្ទប់ទឹក មានទីធ្លាធំទូលាយ អាចចតឡានបាន ៥​គ្រឿង មានសួនច្បារ បន្ទប់ការិយាល័យផ្ទាល់ខ្លួន បន្ទប់ហាត់ប្រាណ បន្ទប់ជួបជុំគ្រួសារ​ និងស្កាយបារបែបឯកជននៅជាន់ដំបូលផ្ទះផងដែរ។ បន្ទាប់ពីកម្មវិធីនេះបញ្ចប់ លោកនឹងចូលមករស់នៅក្នុងក្នុងវីឡានេះតែម្តង។

លោក​ ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន​ ជា​ រី បាន​មានប្រសាសន៍ថា​ “មូលហេតុដែលខ្ញុំសម្រេចចិត្តចូលមករស់នៅទីនេះ​ គឺព្រោះតែខ្ញុំជឿជាក់ទៅលើគុណភាពសំណង់និងបច្ចេកទេសសាងសង់របស់ក្រុមវិស្វកររបស់ក្រុមហ៊ុនខ្ញុំ។ ម្យ៉ាងវិញទៀត នៅទីនេះមានសុវត្ថិភាព និងជាទីតាំងដ៏មានសក្តានុពលក្នុងពេលបច្ចប្បន្ន។ ខ្ញុំសង្ឃឹមថាអតិថិជននឹងកាន់តែមានភាពកក់ក្តៅក្នុងការរស់នៅព្រោះខ្ញុំជាម្ចាស់បុរីក៏រស់នៅក្នុងនេះដែរ។​”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជា រី កំពុងសម្រុកអភិវឌ្ឍគម្រោងរបស់ខ្លួនអោយក្លាយទៅជាគម្រោងលំនៅដ្ឋានដែលមានការរស់នៅបែបស៊ីវីល័យ គួរអោយចង់រស់នៅជាងគេនៅក្នុងតំបន់ ដើម្បីចូលរួមលើកមុខមាត់តំបន់ចោមចៅ ខណ្ឌពោធ៍សែនជ័យអោយកាន់អ៊ូអរ និងមានចរន្តសេដ្ឋកិច្ចកាន់តែប្រសើរ។​ បន្ថែមទៅលើគម្រោងទាំង ៦ ក្រុមហ៊ុន ជា​ រី នឹងចាប់ផ្តើមបុកគ្រឹះអាគារពាណិជ្ជកម្មផ្ទាល់ខ្លួន និងបើកលក់គម្រោង ទី ៧ នៅឆ្នាំ​ ២០២៣ ខាងមុខនេះ។

បុរី ជា រី មានពាក្យស្លោករបស់ខ្លួនគឺ​ “គុណភាព សុវត្ថិភាព និងសុភមង្គល”។

ទីតាំង៖ បុរី ជា រី - ចម្ងាយ ៥០០ ម៉ែត្រពីស្ពានអាកាសចោមចៅ លើផ្លូវជាតិលេខ ៣ នៅខាងស្តាំដៃ ទល់មុខសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

- វេបសាយ៖ www.boreycheary.com

- ហ្វេសបុកផេក៖ https://www.facebook.com/BoreyCheary/?ref=page_internal,​​

- ព័ត៌មានលំអិតសូមទំនាក់ទំនងលេខ៖ 023 999 660




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តពួតដៃគ្នាបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងអ្វីខ្លះ?

ព័ត៌មាន
ប្រេសិតទីក្រុងសេអ៊ូលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្ការ ទី១៣ ខែធ្នូ ថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹង…

តើកម្ពុជារំពឹងអាចទាញផលប្រយោជន៍អ្វីខ្លះ ពីការធ្វើជាប្រធានគណៈកម្មការហិរញ្ញវត្ថុ AFFA?

ព័ត៌មាន
កម្ពុជាត្រូវបានអង្គមហាសន្និបាតសហព័ន្ធសមាគមភ្នាក់ងារបញ្ចូនទំនិញអាស៊ាន ហៅកាត់ថា អាហ្វា (AFFA) បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានគណៈកម្មការប្រតិបត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ