ជនមានពិការភាព

រដ្ឋាភិបាលជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនផ្តល់ការងារដល់ជនមានពិការភាព


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជនមានពិការភាពជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ តួយ៉ាងការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ឱ្យកាន់តែមានភាពល្អប្រសើរ។ ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជនផ្តល់ឱកាសដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឲ្យចូលបម្រើការងារដោយគ្មានការរើសអើង។
ជនមានពិការភាព
ដោយ

ថ្លែងក្នុងទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា ឱ្យកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយបរិយាប័ន្ន និងសមធម៌ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនការវិនិយោគទុនដល់ជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ពួកគេ និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។

សម្រាប់សម្តេចធិបតី ការពង្រឹងសម្ថតភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន ដែលគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវមានសម្ថតកិច្ចធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពឱ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយផងដែរ។

ទន្ទឹមនឹងនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជនផ្តល់ឱកាស និងលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យចូលបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង និងមានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង ពោលគឺរាប់តាំងពីការបម្រើការងារជាមន្ត្រីរាជការ កម្មករ-និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

សូមជម្រាបថា បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅក្នុងឆ្នាំ២០២៣ នេះមានជនពិការភាពជាង៧ពាន់៥រយនាក់ កំពុងបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ដោយក្នុងនោះជនមានពិការភាពជាង៣ពាន់៨រយនាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាបនរដ្ឋចំនួន៣៩ស្ថាប័ន ក្នុងនោះស្រ្ដីមានជិត៨៧០នាក់ និងពិការភាពកម្រិតធ្ងន់ជាង២ពាន់៣រយនាក់ ដែលស្មើនឹងប្រមាណជាង២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ូធី នៅយេម៉ែន វាយប្រហារកប៉ាល់ពាណិជ្ជកម្មបីគ្រឿងនៅសមុទ្រក្រហម ខណៈអ៊ីស្រាអែលបើកប្រតិបត្តិសឹកឡើងវិញ

ព័ត៌មាន
យោងតាមយោធាអាម៉េរិក បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាពាណិជ្ជកម្មចំនួនបីគ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ ក្នុងសមុទ្រក្រហមភាគខាង…

តម្លៃស្វាយស្រស់ឆ្នាំនេះល្អប្រសើរ តែកសិកររអ៊ូថា មិនសូវមានអ្នកប្រមូលទិញ

ព័ត៌មាន
ចាប់ពីខែធ្នូនេះតទៅ គឺជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ខណៈទីផ្សារស្វាយស្រស់ ក៏ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានជាបណ្ដើរៗ ផងដែរ ពោលតម្លៃផ្លែស្វាយស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ